រូបតំណាងតុក្កតានាំមកនូវប្រាក់ចំណេញប្រចាំឆ្នាំយ៉ាងច្រើនសម្រាប់ជប៉ុន
នៅគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន អ្នកប្រាកដជាមើលឃើញម៉ាស្កូត (Mascot)។ ក្រៅពីការរចនាបែបកំប្លែង បុគ្គលិកលក្ខណៈត្រូវបានបង្កើតឡើងយ៉ាងរស់រវើក ម៉ាស្កូតថែមទាំងនាំមកនូវផលចំណេញយ៉ាងច្រើន។ Gunma-chan ដែលជាម៉ាស្កូតរបស់ Guma រកចំណូលជូនតំបន់មូលដ្ឋានបាន ៧១,២ ពាន់លានយ៉េនក្នុងមួយឆ្នាំ។
ជាការពិតណាស់ ហេតុតែ Gunma-chan អាចរកប្រាក់បានច្រើនបែបនេះ ក៏ព្រោះតែខេត្ត Guma បានបង្កើនការផ្សព្វផ្សាយជាច្រើនឆ្នាំមកហើយ ដោយបានអភិវឌ្ឍម៉ាក Gunma-chan ឈានដល់កម្រិតមួយថ្មី។ មធ្យោបាយផ្សព្វផ្សាយភាគច្រើនតាមរយៈបណ្តាញសង្គមដូចជា Tik Tok ឬនៅលើកញ្ចក់ទូរទស្សន៍ជប៉ុន។
លើសពីនេះ ប្រាក់ចំណេញក៏បានមកពីវត្ថុអនុស្សាវរីយ៍ទាក់ទងនឹង Gunma-chan ដែលលក់នៅទូទាំងប្រទេស និងក្រៅពី Gunma ផងដែរ។ អ្នកអាចរកទិញបន្តោងសោ តុក្កតា និងអាហារសម្រន់មានរូបភាពរបស់ Gunma-chan ។ ភ្ញៀវទេសចរណ៍មានឱកាសឃើញ Gunma-chan ក្នុងព្រឹត្តិការណ៍ស្រុកផងដែរ។
ទោះជាយ៉ាងណា ប្រជាប្រិយភាពតែងតែមានរឿងអាស្រូវតិចឬច្រើន។ ឧទាហរណ៍វគ្គខ្លះក្នុងរឿងគំនូរជីវចលរបស់ Gunma-chan ត្រូវអ្នកទស្សនារិះគន់ព្រោះផ្សាយឈុតឆាកប្រណាំងសេះ ដែលត្រូវគេចាត់ទុកជាមធ្យោបាយផ្សព្វផ្សាយល្បែងស៊ីសង។
រំលឹកអនុស្សាវរីយ៍ និងរកទិញផលិតផលម៉ាស្កូតតំណាងឱ្យតំបន់នីមួយៗក៏ជារឿងគួរឱ្យចាប់អារម្មណ៍ផងដែរ ប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុន។
Sacchan