ពូកែណាស់ Youtuber ជប៉ុនផលិត Opening Anime ល្បីៗដោយ Animal Crossing

អ្នកប្រើគណនី Twitter @yo_dakun ថ្មីៗនេះបានចែករំលែកវីដេអូនៅលើ Youtube របស់ខ្លួនគឺ Iyo–kun’s Atsumori Island ជាមួយនឹងខ្លឹមសាធ្វើឡើងវិញយ៉ាងល្អិតល្អន់នៃ Opening របស់ Anime Chainsaw Man ទៅតាមស៊ុមនីមួយ នៅលើហ្គេម “Animal Crossing: New Horizons” ។

មើលវីដេអូនៅទីនេះ

Youtuber ដែលមានទេពកោសល្យក៏បានធ្វើឡើងវិញ Opening តាមស្ទីលគួរឱ្យស្រឡាញ់របស់ហ្គេមផងដែរ។

Chainsaw man គឺជា Anime ដែលថ្មីស្រឡាង ពណ៌មើលទៅស្រពោន និងបង្ហូរឈាម ដោយស្មានតែតួអង្គឯកស្លាប់តាំងពីវគ្គដំបូង។ ចំពោះការ remake Opening Anime ជាមួយនឹងសភាពងងឹត ប៉ុន្តែយកបរិបទហ្គេមប្រើ concept chill ដែល​​អាច​ចាត់​ទុកជាការរួមបញ្ចូលគ្នាដ៏គួរឱ្យចាប់អារម្មណ៍មួយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: