ភេសជ្ជៈដែលកំពុងពេញនិយមនៅជប៉ុន… ប្រភេទទឹករ៉ែក្តៅ​សម្រាប់​អ្នក​ចូល​ចិត្ត​ទឹកក្តៅឧណ្ហៗ

ក្នុង​ចំណោម​ភេសជ្ជៈដែល​ដាក់​លក់នៅជប៉ុនក្នុង​រដូវ​កាល​នេះ មានភេសជ្ជៈ​មួយប្រភេទទទួល​បាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​​ខ្លាំង ជា​ប្រភេទ​ដប​ភេសជ្ជៈ​ក្តៅ​របស់ Asahi ។

Asahi ជាក្រុមហ៊ុនផលិតស្រាបៀរធំរបស់ជប៉ុន ហើយពួកគេក៏មានលក់ទឹករ៉ែផងដែរ។ ផលិតផលថ្មីរបស់ពួកគេមាន​ឈ្មោះ​ថា Oishi Mizu Tennensui Sayu មានលក់នៅតាមហាងតាំងពីដើមខែនេះ។

ខ្សែសង្វាក់ផលិតផល Oishi Mizu Tennensui របស់ Asahi មានជំនាញខាងផ្គត់ផ្គង់ទឹករ៉ែដបត្រជាក់ ឬសីតុណ្ហភាព​ធម្មតា។ ថ្មីៗ​​នេះ ក្រុមហ៊ុន​បន្ត​ចេញលក់​ទឹក​រ៉ែ​ដប​ក្តៅ។

ថ្វីត្បិតតែភេសជ្ជៈនេះមិនមានរសជាតិប្លែកដូចដៃគូប្រកួតប្រជែងផ្សេងទៀត ប៉ុន្តែ Asahi បានសម្រេចចិត្តលក់ប្រភេទ​ភេសជ្ជៈ​ក្តៅ មិនផ្ទុក Caffeine ជួយអោយអតិថិជនអាចកម្តៅរាងកាយ។

“យើងសម្រេចចិត្តដាក់លក់ផលិតផលនេះព្រោះកត់សម្គាល់ឃើញតម្រូវការភេសជ្ជៈក្តៅ ហើយជាក់ស្តែងអតិថិជនជា​ច្រើន​របស់​យើងបាននិយាយថា ពួក​គេ​មិន​ដឹង​ថា​ត្រូវទិញអ្វីក្តៅផឹកនោះទេ” ។

ទឹករបស់ Asahi មានសីតុណ្ហភាពពី ៥០-៦០ អង្សាសេ ហើយ Asahi បានពន្យល់ថា “នេះជាសីតុណ្ហភាពល្អបំផុតសម្រាប់​ទឹក​ក្តៅ” ។

ទឹកក្តៅមួយដបមានតម្លៃប្រហែល ១០៥ យ៉េន។

ព័ត៌មានផលិតផល៖

ឈ្មោះផលិតផល៖ Asahi Oishii Mizu (ទឹករ៉ែធម្មជាតិ)
ចំណុះ៖ PET340ml
តម្លៃលក់រាយ៖ ១០៥ យ៉េន (មិនរាប់បញ្ចូលពន្ធ) ១១៣ យ៉េន (រួមបញ្ចូលពន្ធ)
ប្រភេទ៖ ទឹករ៉ែធម្មជាតិ
កាលបរិច្ឆេទចេញលក់៖ ថ្ងៃទី ១ ខែវិច្ឆិកា
ដាក់លក់នៅទូទាំងប្រទេស

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: