អ្នកណាខ្លះធ្លាប់មើលរឿងគំនូរជីវចល Tom និង Jerry កាលនៅក្មេង? ឥឡូវនេះ​មើល​ការ​ផលិត​​ឡើង​វិញ​បែប​ជប៉ុន​វិញ​ម្តង

នៅជប៉ុនក្នុងខែនេះ Cartoon Network Japan ចេញផ្សាយ Series រឿងគំនូរជីវចលថ្មី ដោយតួអង្គសំខាន់ៗជាសត្វដែលគួរឱ្យស្រឡាញ់ ការរចនា Kawaii ដូចជា Hello Kitty របស់ Sanrio អញ្ចឹង រួមមានឆ្មាមួយក្បាលឈ្មោះ Tom និង​កណ្តុរ​ឈ្មោះ Jerry ។

ត្រូវហើយ នេះជាការថតឡើងវិញនៃស៊េរីរឿងគំនូរជីវចលល្បី Tom និង Jerry ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យ Kawaii សមស្របតាមចំណូលចិត្តរបស់ប្រជាជនជប៉ុន។

ជាទូទៅឈ្មោះបរទេសដែលបកប្រែជាភាសាជប៉ុននឹងសរសេរតាមទម្រង់ Katakana ។ ប៉ុន្តែឈ្មោះរបស់ Tom និង Jerry ក្នុងស៊េរីរឿងលើកនេះបែរជាសរសេរតាមទម្រង់ Hiragana អោយកាន់តែ kawaii ព្រោះរបៀបសរសេរ​របស់ Hiragana ទន់ភ្លន់ និងគួរឱ្យស្រឡាញ់ជាង​តួអក្សរ Katakana ។

ក្រុមផលិតករបានអោយដឹងថា ពួកគេបានបន្ថែម​កត្តា kawaii ក្នុងសកម្មភាព វគ្គកំប្លែង​រវាង​ Tom និង Jerry ។

ជា​ការ​ពិត​ណាស់ រឿងផលិតឡើងវិញនេះមិន​អាច​ជំនួសស៊េរី​រឿងចាស់ដែលផ្សាយនៅជប៉ុននោះទេ។ វាគ្រាន់តែចាក់ផ្សាយនៅលើ Cartoon Network Japan ដែលជាផ្នែកពិសេសមួយរបស់ Tom និង Jerry នាថ្ងៃទី ១១ ខែវិច្ឆិកា ដែលជាថ្ងៃឈីស (Cheese Day) នៅជប៉ុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: