នៅពេលដែល Twitter ធ្លាក់ចុះ តើប្រជាជនជប៉ុនអាចងាកទៅប្រើ Mixi វិញទេ?

ការដែលលោក Elon Musk ទិញយក Twitter អាចនឹងធ្វើអោយ Mixi ងើប​ឡើង​វិញ​ដែរ​ទេ ជាបណ្ដាញ​​សង្គម​ជប៉ុន​​តាំង​​ពី​​​ឆ្នាំ ២០០៤ ។

ក្រោយពេលទិញ Twitter លោក Elon Musk មានបំណងផ្លាស់ប្តូរបណ្តាញសង្គមនេះក្លាយជាសេវាកម្មបង់ប្រាក់។ ចំណុចនេះធ្វើឱ្យប្រជាជនជប៉ុនជាច្រើនព្រួយបារម្ភ ហើយសម្លឹងមើលបណ្តាញសង្គមផ្សេងទៀតដែលកម្រឃើញសកម្មភាព​ចាប់​ពី​ឆ្នាំ ២០១០ ។

កាលពីខែមុន លោក Elon Musk ទទួលសិទ្ធិកាន់កាប់ Twitter ។ ភ្លាមៗនោះគាត់បានបណ្តេញបុគ្គលិកមួយចំនួន ហើយប្រកាសនឹងកែលម្អ Twitter Blue ទៅជាប្រព័ន្ធ pay-to-play ដោយបង្ខំឱ្យអ្នកប្រើប្រាស់ត្រូវផ្ទៀងផ្ទាត់។

លោក Musk ក៏បានប្រកាសផងដែរថា អ្នកដែលមិនទិញ Twitter Blue នឹងរងផលប៉ះពាល់កម្រិតទំនាក់ទំនងធ្លាក់​ចុះ។ ចំពោះ​ការ​ផ្លាស់​ប្តូរ​កត់​សម្គាល់​ឃើញ​ថា Twitter លែងជាបបណ្តាញសង្គមឥតគិតថ្លៃ។

ទោះ​ជា​យ៉ាង​ណា គម្រោងនេះកំពុងដំណើរការតាមទិសដៅច្របូកច្របល់។ មានព័ត៌មានជាច្រើននិយាយថា លោក Musk បន្ទាប់ពីបណ្តេញបុគ្គលិក Twitter ត្រូវបញ្ចុះបញ្ចូលពួកគេឱ្យត្រឡប់មកធ្វើការវិញ ព្រោះបើមិនដូច្នេះទេ Twitter នឹងដួលរលំ។ អ្នកប្រើប្រាស់ Twitter មួយចំនួនកំពុងពិចារណាត្រឡប់ទៅប្រើ Tumblr វិញ បណ្តាញសង្គម​នេះ​លុប​ចោល​បម្រាម​​រូប​​អាក្រាត​​ខណៈ​ដែល​លោក Musk កាន់កាប់ Twitter ។

Twitter និងប្រជាជនជប៉ុន

នៅប្រទេសជប៉ុន គ្រប់កម្មវិធីផ្ញើសារ ឬសេវាបណ្តាញសង្គមគេហៅថា SNS ។ SNS នាំមុខជប៉ុនគឺ LINE បន្ទាប់​មក Youtube និងចំណាត់ទី ៣ គឺ Twitter ។ ក្រុមហ៊ុនទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម comnico ប៉ាន់ប្រមាណ​ថា Twitter មាន​អ្នក​ប្រើ​ប្រាស់ ៤៥ លាន​នាក់​ប្រចាំ​ខែ​នៅ​ជប៉ុន។

ចំពោះប្រធានបទពិភាក្សាលើ Twitter របស់អ្នកប្រើប្រាស់ជនជាតិជប៉ុនបច្ចុប្បន្ន មនុស្សជាច្រើនកំពុងរំលឹកដល់ Mixi ជា​ការ​ចង​ចាំ​ដ៏​ល្អ​នៃ​កម្មវិធីដែលស្ទើរតែបាត់បង់។ មិនដឹងថា Mixi អាចនឹងរកឃើញផ្លូវផ្សេងដែរទេ។

Sachan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: