ដើម្បីកុំអោយអ្នកនយោបាយងោក ជប៉ុនផ្សាយបន្តផ្ទាល់កិច្ចប្រជុំចាប់យកមុខអ្នកចូលរួមម្នាក់ៗតែម្តង
ទីក្រុង Ichikawa ខេត្ត Chiba ធ្លាប់ប្រឈមនឹងមតិរិះគន់របស់ប្រជាជនចំពោះអាកប្បកិរិយាមិនសមរម្យរបស់អ្នកនយោបាយ។ អាកប្បកិរិយាមិនសមរម្យត្រង់ចំណុចនេះមិនមែនទទួលសំណូក ល្មើសច្បាប់នោះទេ ប៉ុន្តែដេកលក់ក្នុងពេលប្រជុំ។
ជាការពិតណាស់ រូបភាពគេងបែបនេះប្រជាពលរដ្ឋមិនពេញចិត្តឡើយ។ ទីក្រុងទទួលការហៅទូរស័ព្ទត្អូញត្អែរជាង ១០០ ដង ជាមួយនឹងខ្លឹមសារដូចតទៅ “ជាជាងខ្ជិលទៅទៀត” ឬ “ធ្វើការងារផង” ឬក៏ “អ្នកទាំងនោះគួរតែត្រូវបណ្តេញចេញ” ។
ដើម្បីទទួលបានទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធនយោបាយមូលដ្ឋាន សមាជិកក្រុមប្រឹក្សាក្រុងគិតឃើញគំនិតមួយ។ ប្រហែល ៥ ឆ្នាំមុន ក្រុមប្រឹក្សាក្រុង Ichikawa ផ្សាយបន្តផ្ទាល់កិច្ចប្រជុំនៅលើ Youtube ។ កាលពីមុន កាមេរ៉ាផ្តោតសំខាន់បុគ្គលដែលកំពុងនិយាយនៅលើវេទិកាប៉ុណ្ណោះ ប៉ុន្តែក្រោយមក កាមេរ៉ាបង្វិលជុំវិញបន្ទប់ចាប់យកមុខអ្នកចូលរួមទាំងអស់។
ចំពោះមុខងារថ្មីនេះចាប់ផ្តើមប្រើប្រាស់តាំងពីខែកញ្ញា ប្រធានក្រុមប្រឹក្សាក្រុង Osami Matsuaga បានអោយដឹង “ជាមួយនឹងវិធានការបែបនេះ ខ្ញុំសង្ឃឹមថាសមាជិកទាំងអស់នៃក្រុមប្រឹក្សានឹងបង្ហាញអាកប្បកិរិយាត្រឹមត្រូវ ខិតខំប្រឹងប្រែងដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជនក្រុងឡើងវិញ”។
Kengo Abe