ថ្មីៗនេះប្អូនប្រុសជនជាតិជប៉ុនអាយុ ១៦ ឆ្នាំម្នាក់ល្បីខ្លាំងព្រោះតែតែងខ្លួនដូចស្រីស្អាត
Mayutamu ជាក្មេងជំទង់អាយុ ១៦ ឆ្នាំម្នាក់ ដែលឥឡូវនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែងខ្លួនធ្វើជាស្រី។ ប្អូនប្រុសស្លៀកសម្លៀកបំពាក់ស្រី និងតុបតែងមើលទៅដូចជាក្មេងស្រី។
ប្អូនប្រុសធ្វើការនៅហាងកាហ្វេដែលតែងខ្លួនបែបអ្នកបម្រើស្រីនៅ Akihabara ទីក្រុងតូក្យូ។ ទោះជាយ៉ាងណា ហាងកាហ្វេនេះមានលក្ខណៈពិសេសប្លែកពីគេ ដោយប្រើ concept “pseudo-girl” ព្រោះបុគ្គលិកនៅទីនេះសុទ្ធតែជាបុរសស្លៀកពាក់ជាអ្នកបម្រើស្រី។ ក្នុងចំណោមបុគ្គលិកដ៏គួរឱ្យស្រឡាញ់ Mayutamu លេចធ្លោជាងគេ មនុស្សជាច្រើនទទួលស្គាល់មិនដែលគិតថានេះជាក្មេងប្រុសនោះទេ។
តាំងពីពេលរូបថតរបស់ Mayutamu ត្រូវបានចែករំលែកនៅលើអុីនធឺណេត ប្អូនប្រុសបានទាញ់ទាញអ្នកតាមដានយ៉ាងច្រើនលើបណ្តាញសង្គមដូចជា Twitter ឬ Instagram ភាគច្រើនដើម្បីចំណង់ចំណូលចិត្តតុបតែងខ្លួន និងផាត់មុខ។ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ការបង្ហោះរបស់ប្អូននៅលើ Twitter ទទួលបានអ្នកតាមដានជាង ២០០០ នាក់ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃ។
Mayutamu មានកម្ពស់ ១៦៨ សង់ទីម៉ែត្រ។ នេះជារូបរាងដែលស័ក្តិសមសម្រាប់ការងារបង្ហាញម៉ូដ ប៉ុន្តែអ្វីដែលទាក់ទាញក្រសែភ្នែកស្ថិតលើទឹកមុខស្រីស្អាតរបស់ប្អូនប្រុស។
ទាំង kawaii ផង និង kakoii ផង។
Follow Instagram និង Twitter របស់ Mayutamu ។
Sacchan