ការហាត់សមពន្លត់អគ្គីភ័យរបស់ Geisha នៅ Kyoto ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែអស់សំណើចពេក
ក្នុងខែនេះសង្កាត់ Kamigyo នៅ Kyoto បានចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យ។ ដំណើរការហាត់សមរួមមានសាកល្បងផ្សែងសាយភាយ ត្រៀមម៉ាសុីនប្រកាសអគ្គីភ័យ និងណែនាំអ្នកនៅក្នុងអគារឱ្យប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ និងទុយោ។
រឿងនេះគួរតែជាការហាត់សមតាមស្តង់ដារ ប៉ុន្តែសូមមើលវីដេអូខាងក្រោម។
「あー!火事どす!」
9日から秋の火災予防運動が始まり、京都の花街では、舞妓たちが公演会場での火災を想定した消火訓練を行いました。#nhk_video https://t.co/Gn1Spqo7dU pic.twitter.com/7kvVwBgvE4
— NHK大阪ニュース (@nhk_bknews) November 9, 2022
ចូរយើងរំលងប្រតិកម្មរបស់បងស្រី Maiko ទាំងពីរនាក់ សូមយកចិត្តទុកដាក់ចំពោះការប្រើពាក្យរបស់ពួកគាត់។
“Kaji desu” គឺជាភាសាជប៉ុនស្តង់ដារមានន័យថា “មានភ្លើងឆេះ” ។
ប៉ុន្តែក្នុងវីដេអូពួកគេមិននិយាយ “Kaji desu” ទេ បែរជាថា “Kaji dosu” ។ មូលហេតុដោយសារ Geisha ត្រូវបានបណ្តុះបណ្តាលមិនឱ្យប្រើ “desu” ប៉ុន្តែប្រើពាក្យ “dosu” នេះជារបៀបប្រើពាក្យបុរាណដែលអ្នកអាចឮនៅ Kyoto ប៉ុណ្ណោះ។
ចំណែកប្រតិកម្មរបស់អ្នកប្រើបណ្តាញសង្គមចំពោះឃ្លីបហាត់សមនេះដូចខាងក្រោម។
- មើលទៅអ្នកទាំងពីរដូចជាមិនមានការព្រួយបារម្ភទាល់តែសោះ
- បើមានភ្លើងឆេះមែន ខ្ញុំគិតថាពួកគេនឹងនិយាយពាក្យតំបន់ មិនមែននិយាយថា “dosu” នោះទេ
- ឡូយដល់ហើយ បើជាខ្ញុំ ខ្ញុំសង្ឃឹមថាខ្លួនអាចស្ងប់អារម្មណ៍ដូចពួកគេពេលមានភ្លើងឆេះ។
Sacchan