Youtuber ជនជាតិជប៉ុនដែលមានអ្នក Subscriber ១,៩ លាននាក់ត្រូវគេ hack
Youtuber ជនជាតិជប៉ុន Amatsuki ដែលមាន Subscriber ប្រមាណ ១,៩ លាននាក់ និយាយនៅលើ Twitter ថាគណនីរបស់ខ្លួនត្រូវគេ hack ។ Amatsuki បាននិយាយថា “ទើបតែបើកភ្នែកភ្លាមទទួលទូរស័ព្ទមិត្តប្រាប់ថាគណនីត្រូវគេ hack” ។
បច្ចុប្បន្នរឿងរបស់ Amatsuki បានក្លាយជាប្រធានល្បីលើបណ្តាញសង្គម រួមទាំង hashtag 「天月さん」កំពុងពេញនិយមនៅលើ Twitter ជប៉ុន។
សូម្បីតែម្ចាស់ផ្ទាល់ក៏ភ្ញាក់ផ្អើលចំពោះការពេញនិយមនេះដែរ។
“ហេតុអ្វីបានជាល្បីលេខ ២ ទូទាំងប្រទេសបែបនេះ ឥឡូវបើយកគណនីបានវិញមិនដឹងល្អយ៉ាងណាទេ” ។
ឃ្លាបន្ទាប់គាត់ស្រាប់តែ Tweet បន្តថា “ស្អីចេះ ឡើង trending លេខ ១ ជប៉ុនតែម្តង” ។
Youtuber ក៏បានផ្ញើសារលើកទឹកចិត្តទៅកាន់អ្នកគាំទ្រថា “ខ្ញុំពិតជាសុំទោសដែលធ្វើអោយអ្នករាល់គ្នាព្រួយបារម្ភ។ ខ្ញុំបានទាក់ទងទៅភាគីផ្សេងៗទៀត ប៉ុន្តែដោយសារស្ថានភាពថ្មីមិនទាន់មានការឆ្លើយតបនៅឡើយទេ។ ដោយសារវិធីចូលទាំងអស់ត្រូវបានផ្លាស់ប្តូរ អ្វីដែលខ្ញុំអាចធ្វើបានគឺរង់ចាំ។ ខ្ញុំសោកស្តាយណាស់ គ្រាន់តែសង្ឃឹមថាវីដេអូរបស់ខ្លួនមិនត្រូវគេលុប” ។
Sacchan