អ្នករចនាម៉ូដជនជាតិជប៉ុនច្នៃខោរលុងស្លៀកទៅនាំមក​នូវ​អារម្មណ៍​ស្រួល​ខ្លួន

ប្រជាជនជប៉ុនចូលចិត្តសម្លៀកបំពាក់រលុងព្រោះពាក់ទៅស្រួលខ្លួន ក្រោយរដូវកាលជំងឺរាតត្បាតកូវីដ ១៩ ពួកគេកាន់​តែ​ផ្តោតសំខាន់លើការស្លៀកពាក់។ ថ្មីៗនេះ អ្នករចនាម៉ូដជនជាតិជប៉ុនបានដាក់បង្ហាញខោ Totonou មិនត្រឹម​​តែ​ជួយ​កាត់បន្ថយឈុតតឹង ថែមទាំងមិន​ចាំ​បាច់​ស្លៀក​ខោ​ទ្រនាប់​ទៀត​ផង។

អក្សរជប៉ុនមានន័យថា “តាមពិតទៅនេះគឺជា No-pan (គ្មានខោអាវទ្រនាប់)” ។

ខោ Totonou ត្រូវបានរចនាឡើងជាមួយនឹងស្រទាប់សរីរាង្គពិសេស ផ្តល់ភាពកក់ក្តៅ ប៉ុន្តែមានខ្យល់ចេញចូល ស្រួល​ស្លៀក​ទាំង​បុរស និងស្រ្តី មិនបាច់ស្លៀកខោក្នុងឡើយ។

ផលិតផលដំបូងចេញលក់កាលនិទាឃរដូវឆ្នាំមុន ជាប្រភេទខោខ្លី ប៉ុន្តែដោយសារអាកាសធាតុកាន់តែត្រជាក់ អ្នក​​រចនា​​បាន​ផលិត​ខោ​ជើង​វែង ដោយមាន ៣ ពណ៌ខុសគ្នាដូចជា ពណ៌ទឹកប៊ិច (Navy Blue) ពណ៌អូលីវ និង​ពណ៌​​សូកូឡា។

ដំបូងឡើយ អ្នករចនាមានបំណងផលិតខោ Totonou សម្រាប់ពាក់គេង។ ប៉ុន្តែក្រោយមក ពួកគេលើកទឹកចិត្តឱ្យស្លៀក​ខោ​នេះ​ទាំង​ពេល​ចេញ​ក្រៅ​ប្រញាប់ ដូចជាទៅហាងលក់ទំនិញ ទៅងូតទឹកនៅបន្ទប់ទឹកសាធារណៈ ឬដើរលេង​ផង​ដែរ។

អ្នករចនាម៉ូដនិយាយយ៉ាងមានទំនុកចិត្តថាខោ Totonou ស្រួលស្លៀករហូតដល់ថ្នាក់ “នៅពេលដែលអ្នកទទួលបានអារម្មណ៍នេះ អ្នកប្រាកដជាចង់ប្រាប់អ្នករាល់គ្នា” ។

ខោ Totonou កំពុងត្រូវបានលក់ផ្តាច់មុខតាមរយៈគេហទំព័រមូលនិធិសហគមន៍ Makuake របស់ជប៉ុន ហើយទទួល​បាន​លើស​គោល​ដៅ ៣៧០.០០០ យ៉េន រៃអង្គាសប្រាក់បានជាង ៩,២ លានយ៉េន ខណៈដែលយុទ្ធនាការនេះនៅ​សល់​រយៈ​ពេល ២ ខែទៀតទើបបញ្ចប់។ ខោជើងវែងមានតម្លៃចាប់ពី ១៦,៧២០ យ៉េន ដូច្នេះអ្នកអាចសន្សំប្រាក់ខ្លះ​លើ​ការ​ទិញ​ខោ​ខោទ្រនាប់ផងដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: