រូបមន្ត​សម្រក​ទម្ងន់សន្សំសំចៃបំផុតដែល YOUTUBER ជន​ជាតិ​ជប៉ុន​បាន​ណែនាំ

វិធីសាស្រ្តតមអាហារមានច្រើន ការតមអាហារមិនត្រឹម​តែកាត់បន្ថយបរិមាណអាហារប៉ុណ្ណោះទេ ជួនកាលការតមអាហារ​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ចំណាយ​ច្រើនជាងរបបអាហារធម្មតាទៅទៀត។

របប​អាហារ​ដែលធានាបានទាំងសុខភាព និង​សន្សំសំចៃ ជាអ្វីដែលអ្នកសម្រកទម្ងន់ចង់បាន។

Youtuber ជនជាតិជប៉ុន かなやん Kanayan សម្រកបាន ១៤ គីឡូក្រាមដោយជោគជ័យ ជាមួយនឹងម៉ឺនុយរបបអាហារ​ដែល​ឆ្ងាញ់​ ថោក​ និងធានាបានទាំងសុខភាពផងដែរ។

សម្រកទម្ងន់ដោយទទួលទានសណ្តែកបណ្តុះ។

សណ្តែកបណ្តុះជា​អាហារ​ដែល​មិន​ត្រឹមតែ​សន្សំសំចៃ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឱ្យ​អ្នក​ឆ្អែត​បានយូរ​ទៀតផង។ សណ្តែក​បណ្តុះ​ក៏​​ងាយ​​ស្រួល​​ក្នុង​​ការ​​ចម្អិន និងអាចរួមបញ្ចូលជាមួយអាហារ​ជា​ច្រើន​មុខ​។

ក្នុងវីដេអូនេះ Kanayan បានណែនាំចំនួន ៦ រូបមន្តសម្រាប់ការចម្អិនសណ្តែកបណ្តុះ។

https://youtu.be/kYa8um0utDw

សណ្តែកបណ្តុះអាចបរិភោគជាមួយ Salad ឬអាហារបន្ទាប់បន្សំ។

បញ្ហាមួយទៀតដែលទាក់ទងនឹងការសម្រកទម្ងន់គឺថានៅពេលដែលឈានដល់ទម្ងន់ដែលអ្នកចង់បាន មនុស្សជាច្រើនងាយនឹងបណ្តោយខ្លួន ដូច្នេះអាចនឹងឡើងទម្ងន់ជាងមុន។ Kanayan ផ្តើមគំនិតជួយជៀសវាងបញ្ហានេះ ជាការងាយណាស់ អ្នកគ្រាន់តែជំនួសម្សៅ (ជំនួសបាយ ឬមី) ដោយបន្លែ។

ជាទូទៅជនជាតិជប៉ុន និងប្រជាជនអាស៊ីមានទម្លាប់ទទួលទានបាយស្ទើរតែគ្រប់ពេល។ គ្រាន់តែជំនួសបាយដោយបន្លែអ្នកអាចសម្រក​ទម្ងន់​បាន​យ៉ាង​ងាយ​ស្រួល និងសន្សំសំចៃបំផុត។

ដូច្នេះរបបអាហាររបស់អ្នកក៏មិនបាត់បង់រសជាតិផងដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: