នឿយហត់ព្រោះត្រូវមើលថែប្រពន្ធពិការជិត ៤០ ឆ្នាំ បុរស​ចំណាស់​ជន​ជាតិ​ជប៉ុនមានបំណងចង់សម្លាប់ប្រពន្ធ

បុរសចំណាស់អាយុ ៨១ ឆ្នាំម្នាក់រស់នៅ Oiso, Kanagawa ត្រូវចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែវិច្ឆិកាពីបទសម្លាប់ប្រពន្ធ។ ប្រពន្ធ​​គាត់​​ពិការ ហើយ​បុរស​រូប​នេះត្រូវមើលថែប្រពន្ធអស់រយៈពេល ៤០ ឆ្នាំមុនពេលករណីនឹងកើតឡើង។

ជនសង្ស័យឈ្មោះ Hiroshi Fujiwawa គ្មានការងារធ្វើត្រូវចោទប្រកាន់​ពី​បទ​ឃាតកម្ម។ ជន​នេះបាន​សារភាពកំហុស​ ហើយ​បាន​អោយ​ដឹង​ថា គាត់ពិតជានឿយហត់ចំពោះការមើលថែជនរងគ្រោះ។

ភរិយារបស់លោក Fujiwara អ្នកស្រី Teruko អាយុ ៧៩ ឆ្នាំ។ នៅវេលាម៉ោងប្រហែល ៥ៈ៣០ នាទីល្ងាចថ្ងៃទី ២ ខែ​វិច្ឆិកា លោក Fujiwara នាំ​អ្នក​ស្រី Teruko ចេញ​ទៅ​ឆ្នេរសមុទ្រ រុញរទេះរបស់អ្នកស្រីចូលទឹកនៅកំពង់ផែ Oiso ។

អ្នក​នេសាទ​ម្នាក់​នៅ​ក្បែរ​នោះ​បានប្រទះឃើញហេតុការណ៍នេះ ហើយរាយការណ៍ប្រាប់ប៉ូលិស។ អ្នកស្រី Teruko ត្រូវបាន​បញ្ជូន​​ទៅ​​មន្ទីរ​ពេទ្យ​​ភ្លាមៗ ប៉ុន្តែក្រោយមកត្រូវបានបញ្ជាក់ថាទទួលមរណភាព។

ប៉ូលិសបានសាកសួរលោក Fujiwara នៅ​ផ្ទះ​បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​នា​ម៉ោង​ប្រហែល ​៧​ យប់​ថ្ងៃ​ទី​ ២ វិច្ឆិកា។ កូន​ប្រុស​ច្បង​របស់​លោក (អាយុប្រហែល ៥០ ឆ្នាំ) បាននិយាយថា “ឪពុករបស់ខ្ញុំប្រាប់ថាគាត់បានរុញម្តាយចូលសមុទ្រ” ។

ជនសង្ស័យត្រូវចាប់ខ្លួននៅថ្ងៃបន្ទាប់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: