អ្នកលេងអុក Shogi អាជីពដំបូងគេចាញ់ការប្រកួតមិនមែនដោយសារយុទ្ធសាស្រ្ត

ការប្រកួតរវាង Amahiko Sato និង Takuya Nagase ចាប់ផ្តើមនៅវេលាម៉ោង ១០ ព្រឹក ពេលនោះកីឡាករទាំងពីរសុទ្ធតែពាក់​ម៉ាស់។ បើតាមច្បាប់ថ្មីកាលពីខែកុម្ភៈឆ្នាំមុន អ្នកលេងទាំងអស់ដែលចូលរួមក្នុងការប្រកួតត្រូវពាក់ម៉ាស់​អំឡុង​ពេល​ប្រកួត លើកលែងតែករណីគ្រោះថ្នាក់ដូចជាបញ្ហាសុខភាព។

ដល់វេនទី ១១២ នៅពេលនោះវេលាម៉ោង ១១ យប់ Sato កំពុងរកយុទ្ធសាស្ត្រលេងបន្ទាប់ គាត់ដោះម៉ាស់ រួចពាក់ត្រឹមត្រចៀក​​ម្ខាង។ ដោយ​ឃើញ​គូប្រជែងរបស់ខ្លួនធ្វើបែបនេះប្រហែល ១០ នាទី Nagase ក៏សម្រេចចិត្តចេញទៅក្រៅសួរអ្នកត្រួតពិនិត្យការប្រឡងតើធ្វើបែបនេះខុសបទបញ្ជាដែរទេ?

ទោះបីជាការប្រកួតនេះត្រូវបានផ្សាយផ្ទាល់ដោយសមាគមជប៉ុន Shogi ក៏ដោយ។ គ្មាននរណាម្នាក់នៅក្នុងបន្ទប់ជា​មួយ​អ្នក​លេង​ទាំង​ពីរ​អំឡុងពេលប្រកួតទេ។ ​លទ្ធផលនាយកសមាគម Daisuke Suzuki ត្រូវ​ពិភាក្សា​បន្ថែម​ជាមួយ​មន្ត្រី​​ផ្សេង​​ទៀត ចំពោះករណី​អ្នកលេងអុក Sato មិន​ពាក់​ម៉ាស់​ប្រហែល​មួយ​ម៉ោង​។ ដូច្នេះ Sato ត្រូវ​ទទួលលទ្ធផលចាញ់​ដោយ​សារ​បំពាន​បទ​បញ្ជា។

នេះជាវីដេអូនៃការប្រកួតទាំងមូល។

Sato បាន​ជំទាស់​នឹង​ការ​វិនិច្ឆ័យ​នេះ ដោយនិយាយថាគាត់មិនទទួលបានការព្រមានចំពោះការមិនពាក់ម៉ាស់ឡើយ។ ប៉ុន្តែ​ក្រុម​មន្ត្រី​​គ្មាន​​ចេតនា​កែប្រែ​សេចក្តីសម្រេចនោះទេ ហើយស្នើអោយ Sato ដាក់​ពាក្យតវ៉ា​នៅ​ពេល​ក្រោយ។

សមាគម Shogi បានប្រកាសនៅលើគេហទំព័រកាលពីថ្ងៃទី ៣១ ខែតុលាថា សេចក្តីសម្រេចនៅតែយកជាការ ដោយ​​សារ​​តែ​អ្នក​លេងសុទ្ធតែទទួលបានសេចក្តីជូនដំណឹងមុន ហើយបញ្ជាក់ឡើងវិញថាបទបញ្ជានេះសំខាន់ណាស់ ការ​ពារ​ករណី​ដែល​អ្នក​លេង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ការប្រឡង ដោយសារប្រទះឃើញពាក់ព័ន្ធនឹងករណីឆ្លងជំងឺ។

នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ Shogi ដែលអ្នកលេងចាញ់ ប៉ុន្តែមូលហេតុមិនស្ថិតលើការលេង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: