ឧបទ្ទវហេតុកន្ត្រកវិលនៅសួនកម្សាន្ត Hokkaido ជាប់គាំងម្តាយកូនបីនាក់
កន្ត្រកវិលជាល្បែងដែលពេញនិយមក្នុងសួនកម្សាន្ត អារម្មណ៍អង្គុយក្នុងកន្ត្រកដែក មើលទេសភាពជុំវិញ មិនត្រឹមតែរ៉ូមែនទិក ថែមទាំងមានអារម្មណ៍ភ័យខ្លាំងផងដែរ។ ជាការពិតណាស់ គ្មានអ្វីសប្បាយទេបើអ្នកជាប់គាំងក្នុងកន្រ្តកវិល។
ថ្មីៗនេះ ឧបទ្ទវហេតុកន្ត្រកវិលបានកើតឡើងនៅសួនកម្សាន្ត Family Ai-Land You, Yubetsu, Hokkaido ។ នេះមិនមែនជាកំហុសម៉ាស៊ីននោះទេ ប៉ុន្តែជាកំហុសរបស់មនុស្ស លទ្ធផលអ្នកម្តាយ និងកូន ២ នាក់ជាប់គាំងលើកំពូល។
វេលាម៉ោងប្រហែល ៣ៈ៤៥ នាទីរសៀល ថ្ងៃទី ២៥ ខែកញ្ញា បុគ្គលិកសួនកម្សាន្តត្រៀបរៀបចំបិទទ្វារ និងបិទឧបករណ៍។ យ៉ាងណាមិញ ពួកគេមិនបានកត់សម្គាល់ថាមានស្រ្តីម្នាក់វ័យ ៣០ ឆ្នាំ និងកូនពីរនាក់អាយុប្រហែល ១០ ឆ្នាំកំពុងនៅក្នុងកន្ត្រកដែលមានកម្ពស់ប្រហែល ៣០ ម៉ែត្រឡើយ។
ក្រោយពេលជាប់គាំងក្នុងកន្ត្រកវិលប្រហែល ១០ នាទី ជនរងគ្រោះចាប់ផ្តើមភ័យស្លន់ស្លោ។ ប៉ុន្តែសំណាងល្អពេលនោះមានសមាជិកគ្រួសារម្នាក់ទៀតកំពុងរង់ចាំនៅចំណតរថយន្ត។ ស្រ្តីជាម្តាយប្រញាប់ទូរស័ព្ទទៅសមាជិកនោះ ពឹងអោយជូនដំណឹងដល់អ្នកគ្រប់គ្រងចំពោះគ្រោះថ្នាក់នេះ។
សំណាងល្អមិនមានអ្នករងរបួស ប៉ុន្តែប៉ះពាល់ដល់ផ្លូវចិត្តរបស់ជនរងគ្រោះ។
មនុស្សជាច្រើនមានការភ្ញាក់ផ្អើលដែលឧបទ្ទវហេតុបែបនេះអាចកើតឡើង ព្រោះកិច្ចការដែលត្រូវធ្វើគ្រាន់តែត្រួតពិនិត្យស្ថានភាពកន្ត្រកវិលទាំងអស់មុនពេលបិទឧបករណ៍។
Sacchan