ក្រុមហ៊ុន​អចលនទ្រព្យ​តូក្យូ​ផ្គត់ផ្គង់សេវាកម្មស្រី​ស្អាតនាំទៅមើលផ្ទះជួល

នៅប្រទេសជប៉ុនក្រុមហ៊ុនមួយមានឈ្មោះថា Girls Chintai ពាក្យ Chintai ក្នុងភាសាជប៉ុនមានន័យថា “អោយ​ជួល” ដូច្នេះ​អ្នក​ប្រហែល​ជា​គិត​ថា​ក្រុម​ហ៊ុន​នេះ​ផ្តល់សេវាកម្មជួលស្រ្តី ប៉ុន្តែ Chintai ជាប្រភេទ “អោយជួលផ្ទះល្វែង” ហើយ Girls Chintai ជា​អាជីវកម្ម​អចលនទ្រព្យ។

ប៉ុន្តែហេតុអ្វីបានជាមានពាក្យ Girls ?

បុគ្គលិករបស់ Girls Chintai រួមមាននារីវ័យក្មេងទាន់សម័យ ពួកគេមានតួនាទីអមដំណើរ​អតិថិជនទៅមើល​អាផាតមិន​​អោយ​ជួល មិនត្រឹម​តែប៉ុណ្ណឹង​ថែម​ទាំង​បង្កើត​បរិយាកាស​ដូចជាការណាត់ជួបគូស្នេហ៍ផងដែរ។

គេហទំព័ររបស់ក្រុមហ៊ុនលើកជាសំណួរដូចខាងក្រោម៖

តើអ្នកធ្លាប់ជួបបញ្ហាទាំងនេះដែរទេ?

  • ខ្ញុំធ្លាប់ស្រមៃថាអ្នកដែលនាំខ្ញុំទៅមើលអាផាតមិនជាស្រីស្អាតម្នាក់។
  • នៅថ្ងៃ​ឈប់​សម្រាក ខ្ញុំចង់ទៅរកផ្ទះជួល ហើយក៏ចង់ណាត់ជួបដែរ។
  • ខ្ញុំ​មិន​ដឹង​ថា​មនុស្ស​ស្រី​ចូលចិត្តបុរសមានផ្ទះបែបណានោះទេ។

Girls Chintai ផ្តោតលើការជួលផ្ទះល្វែងតូចៗ គ្រប់ល្មមសម្រាប់មនុស្សពេញវ័យម្នាក់រស់នៅ និងធ្វើការ ប៉ុន្តែនៅតែមានបន្ទប់គ្រប់គ្រាន់សម្រាប់មិត្តស្រីគេងមួយយប់។ ទោះជាយ៉ាងណា ក្រុមហ៊ុន​និយាយ​ថា​ខ្លួនទទួល​ស្វាគមន៍​​ទាំង​​អតិថិជន​​ប្រុស ​និង​​ស្រី។

នៅប្រទេសជប៉ុន បុគ្គលិកផ្នែកលក់អចលនទ្រព្យនឹងណែនាំអ្នកដើរមើលផ្ទះមុនពេលសម្រេចចិត្តទិញ ឬជួល។ ជាទូទៅម្ចាស់ផ្ទះមិនដាក់ជួលដោយខ្លួនឯងនោះទេ ប៉ុន្តែឆ្លងកាត់ក្រុមហ៊ុនកណ្តាល។ ដូច្នេះប្រសិនបើអ្នកមានតម្រូវ​ការ​រក​ផ្ទះ អ្វីដែលអ្នកត្រូវធ្វើគឺត្រៀមបញ្ជីក្រុមហ៊ុនអចលនទ្រព្យ ជ្រើសរើសអាជីវកម្មដែលអ្នកទុកចិត្ត បន្ទាប់មកទៅ​មើល​ផ្ទះ​ល្វែង​ដែល​អ្នក​កំពុង​ពិចារណា។

ដូចជាផ្ទះមានបន្ទប់គេង ១ ក្នុងវីដេអូខាងក្រោម ដើរចម្ងាយ ៨ នាទីទៅដល់ស្ថានីយ៍ Shibuya ។

ការផ្តល់ជូន “នារីស្អាតៗ” នាំទៅមើលផ្ទះជួលរបស់ Girls Chintai ពិតជាពិសេសខ្លាំងណាស់។ ក្រៅពីតំបន់ Tokyo ពួក​គេ​ក៏​ដាក់​អោយ​ជួល​តំបន់​ក្បែរ​នោះ​ដូច​ជា Kanagawa, Saitama និង Chiba ផង​ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: