សាមូរ៉ៃសំណាងជាងគេក្នុងប្រវត្តិសាស្ត្រ បរាជ័យម្តងហើយម្តងទៀតនៅតែអាចរក្សាជីវិត
មេទ័ពជាអ្នកដែលមានបទពិសោធន៍ប្រយុទ្ធ ប្រសិនបើចាញ់សង្គ្រាមអាចនឹងបាត់បង់ជីវិត។ យ៉ាងណាមិញ តួអង្គលើកនេះ ថ្វីត្បិតតែចាញ់ ៩ ដង រហូតដល់ថ្នាក់សត្រូវដណ្តើមបន្ទាយក៏នៅតែអាចរក្សាជីវិតបានដែរ។
បើតាមគំនិតអ្នក តើនេះជាចំណុចខ្សោយ ឬខ្លាំង?
ប្រសិនបើគិតថានេះជាមនុស្សតែមួយគត់នៅរស់រានមានជីវិត ប្រាកដជាសាមូរ៉ៃដែលរឹងមាំមួយរូប។
តួអង្គនេះមានឈ្មោះថា Oda Ujiharu ។
លោក Oda Ujiharu កើតនៅឆ្នាំ ១៥៤៣ ឪពុករបស់លោកឈ្មោះ Masaharu Oda ជាសាមូរ៉ៃដ៏ល្បីឈ្មោះ ហើយក៏ជាមេបញ្ជាការកងទ័ពផងដែរ។ ដូច្នេះហើយតាំងពីក្មេង មនុស្សជាច្រើនរំពឹងថា Ujiharu នឹងទទួលបានជោគជ័យដូចឪពុករបស់គាត់។ រហូតដល់ឆ្នាំ Ujiharu អាយុ ១៤ ឆ្នាំ ឪពុករបស់លោកទទួលមរណៈភាព ហើយប្រគល់តំណែងមេទ័ពទៅឲ្យកូនប្រុស។
បរាជ័យលើកដំបូងក្នុងឆ្នាំ ១៥៥៥ សត្រូវឈ្លានពានប្រាសាទ Ebigashima ជាកន្លែង Oda កាន់កាប់។ ក្រោយពេលសុំជំនួយ Ujiharu ចេញប្រយុទ្ធដោយផ្ទាល់ រក្សាតំណែងជាមេដឹកនាំ ប៉ុន្តែផែនការរបស់លោកត្រូវសត្រូវរកឃើញ កងទ័ពរបស់ Oda ត្រូវឡោមព័ទ្ធ និងចាញ់។ ប្រាសាទ Ebigashima ដួលរលំ។
នៅពេលនោះ Ujiharu ភ័យខ្លាចរត់គេចខ្លួន ប៉ុន្តែពេលត្រឡប់ទៅប្រាសាទ Oda ឃើញសត្រូវកាន់កាប់ទីនោះទៅហើយ។ តាំងពីដើមដល់ចប់ Ujiharu ធ្លាក់ចូលអន្ទាក់របស់សត្រូវ។
ជីវិតរបស់ Ujiharu បរាជ័យច្រើនដង ប៉ុន្តែសរុបទៅលោកបាត់បង់ប្រាសាទប្រហែល ៧ ដង។
ទោះជាយ៉ាងណា Ujiharu មិនដឹងថាខ្លួនគ្មានទេពកោសល្យដឹកនាំឡើយ។ ជាប្រភេទមនុស្សដែលត្រូវគេញុះញង់នឹងសម្រុកចូល ទោះជាស្ថានភាពមិនអំណោយផល ឬត្រូវទាហានហាមឃាត់ក៏ដោយ។ ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតគឺលោកជាមនុស្សមិនចេះដកបទពិសោធនោះទេ។
ប៉ុន្តែមិនថាចាញ់ប៉ុន្មានដង ក៏ជីវិតរបស់ Ujiharu នៅតែអាចរក្សាបាន។
បើប្រៀបធៀបទៅនឹង Oda Nobunaga ដែលជាមេទ័ពមិនចេះចាញ់ ជាសាមូរ៉ៃដែលខ្លាំងជាងគេនៅជប៉ុន បានយកឈ្នះគ្រប់ការប្រយុទ្ធ ប៉ុន្តែនៅទីបំផុតត្រូវស្លាប់ក្នុងភាពសោកសៅ។
បរាជ័យត្រឹមតែម្តងអាចកំណត់បានថាមេទ័ពម្នាក់នោះខ្លាំង ឬខ្សោយ ប៉ុន្តែភាគច្រើនសុទ្ធតែបាត់បង់ជីវិត។ ដោយឡែកមានតែ Ujiharu ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតម្តងហើយម្តងទៀត យ៉ាងណាគាត់នៅតែបន្តចាញ់ នោះជាហេតុផលដែល Ujiharu ក្លាយជាបុគ្គលទន់ខ្សោយបំផុត។
Kengo Abe