តួអង្គស្រីក្នុងរឿងគំនូរជីវចលជប៉ុនដែលគួរឱ្យចាប់អារម្មណ៍បំផុតឆ្នាំ ២០២២
នៅឆ្នាំ ២០២២ នេះជាឳកាសល្អសម្រាប់រឿងគំនូរជីវចលជប៉ុន តួអង្គស្រីនៃយុគសម័យថ្មីនៅលើកញ្ចក់ទូរទស្សន៍មិនត្រឹមតែមាន “ភាពស្រស់ស្អាត” ទាក់ទាញទស្សនិកជនជាបុរស ថែមទាំងមានលក្ខណៈជ្រាលជ្រៅ និងជម្រុញទឹកចិត្តដល់អ្នកមើលផងដែរ។
Anya និង Yor (Spy x Family)
នៅពេល Spy x Family ចេញផ្សាយភ្លាមបានក្លាយជារឿងគំនូរជីវចលដែលមានប្រធានបទថ្មីប្លែក “ភ្នាក់ងារសម្ងាត់-ចារកម្មរួមជាមួយកត្តាស្និទ្ធស្នាល” ។ ក្នុងរឿង Loid ជាភ្នាក់ងារសម្ងាត់ម្នាក់ដែលត្រូវបង្កើតគ្រួសារក្លែងក្លាយដើម្បីបន្លំអត្តសញ្ញាណ និងបំពេញភារកិច្ចរបស់ខ្លួន។
Anya ជាក្មេងស្រីដែលមានសក់ពណ៌ផ្កាឈូកគួរអោយស្រលាញ់ ត្រូវបាន Loid ទទួលចិញ្ចឹមនៅមណ្ឌលកុមារកំព្រា។ យ៉ាងណា Anya មានសមត្ថភាពពិសេសអាចស្តាប់លឺគំនិតរបស់អ្នកដទៃ។ បន្ទាប់មក Loid ជ្រើសយកប្រពន្ធបណ្តោះអាសន្នឈ្មោះ Yor ដែលជាឃាតកស្រីពូកែមួយរូប។ នៅជាមួយគ្នាអ្នកទាំងបីបង្កើតគ្រួសារដ៏កក់ក្តៅ និងមានសុភមង្គល ដែលធ្វើអោយអ្នកទស្សនារំភើបចិត្តយ៉ាងខ្លាំង។ ជាពិសេស ក្តីស្រលាញ់រវាង Yor និង Anya បង្ហាញពីអារម្មណ៍ស្រលាញ់ទោះមិនជាប់សាច់ឈាមក៏ដោយ។
Kitagawa (My Dress-Up Darling)
នេះជាគម្រោងរឿងគំនូរជីវចលជប៉ុនដែលគួរឱ្យចាប់អារម្មណ៍ និងអត្តន័យបំផុតក្នុងឆ្នាំ ២០២២ ។ My Dress-Up Darling ណែនាំអំពីតួឯកប្រុសពិសេសបំផុត Gojo ដែលមានចំណង់ចំណូលចិត្តចំពោះសិប្បកម្មធ្វើតុក្កតាប្រពៃណីតាំងពីក្មេង។ ដោយសារតែមូលហេតុនេះ Gojo តែងតែត្រូវមិត្តភក្តិសើចចំអក និងធ្វើបាប។ មុនពេលតួឯកស្រី Marin Kitagawa បង្ហាញខ្លួន។
Kitagawa មានរូបរាងស្រស់ស្អាត នាងផ្ទុយនឹងគំរូតួឯកស្រីដែលគេចាត់ទុកជា “hot girl” ។ នាងចិត្តល្អ មានគំនិតចង់អភិវឌ្ឍខ្លួនឯង និងឆ្លាតវៃ ជួយអោយ Gojo ដឹងពីសារៈសំខាន់នៃការបន្តចំណង់ចំណូលចិត្តរហូតដល់ទីបញ្ចប់។ នាងខ្លួនឯងក៏ស្អប់អ្នកដែលដាក់គំនាបលើអ្នកដទៃ ដូចជាត្រូវសិស្សប្រុសៗចំអកព្រោះតែចូលចិត្តមើលរឿងតុក្កតាជាដើម។
Uta (One Piece: Red)
Uta មិនមែនជាតួអង្គប្លែកអ្វីនោះទេ ប៉ុន្តែការបង្ហាញខ្លួនរបស់ Uta ក្នុងរឿងរបស់ One Piece ដែលមានឈ្មោះថា Red បានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា។
Uta ជាតារាចម្រៀងស្រីដែលមានសម្លេងដូចជាទេពធីតា មានអ្នកគាំទ្រច្រើន។ ក្នុងរឿងថ្មីនេះ Uta បើកការសម្តែងទ្រង់ទ្រាយធំបង្ហាញសមត្ថភាពរបស់ខ្លួននៅចំពោះមុខទស្សនិកជន។ យ៉ាងណាមិញ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍ជាជាងទឹកដមសំឡេង និងរូបរាងដ៏ពិសេសរបស់នាងគឺប្រវត្តិ។ Uta ជាកូនស្រីចិញ្ចឹមរបស់តួអង្គ Shanks សក់ក្រហម ហើយមានទំនាក់ទំនងកុមារភាពជិតស្និទ្ធជាមួយតួឯកប្រុស Luffy ។
Komi (Komi Can’t Communicate)
ខ្សែភាពយន្តនិយាយពីសាលារៀនជាចំណុចខ្លាំងរបស់ជប៉ុន ហើយ Komi Can’t Communicate ក៏មិនមែនជាករណីលើកលែងនោះដែរ។ រឿងនេះបានណែនាំទស្សនិកជនឱ្យស្គាល់តួអង្គស្រី Komi ជាអ្នកមានបញ្ហាខាងទំនាក់ទំនង ហើយស្ទើរតែមិននិយាយអ្វីទាំងអស់ពេញមួយថ្ងៃ។ ទោះជាយ៉ាងណា Komi នៅតែមានចំណុចពិសេសដែលធ្វើឱ្យនាងមានប្រជាប្រិយភាព។
Komi ជាតួអង្គដែលតំណាងឱ្យ “ការរើសអើងចំពោះសម្រស់” នៅពេលដែលសិស្សស្រីមានភាពឯកោដោយសារតែគំនិតដូចជា “ស្រីស្អាតពិបាករាប់អាន” ។ ដូច្នេះហើយ Komi សំបកក្រៅស្ងប់ស្ងាត់ មិនចង់និយាយជាមួយនរណាទាំងអស់។ ប៉ុន្ដែដោយសារអត្តចរិកគួរឱ្យស្រឡាញ់ រួសរាយរាក់ទាក់ និងកក់ក្តៅ Komi បានរកឃើញមិត្តល្អ ជួយអោយនាងបើកចិត្តចំពោះពិភពលោក។
ក្រៅពីតួអង្គដែលបានរៀបរាប់ខាងលើ ឈ្មោះតួអង្គមួយចំនួនដូចជា Mikasa នៃរឿង Attack on Titan, Nezuko នៃរឿង Kimetsu no Yaiba និង Haibara នៃរឿង Case Closed នៅតែត្រូវបានទស្សនិកជនពេញចិត្តពេលបង្ហាញខ្លួនក្នុងខ្សែភាពយន្តឆ្នាំនេះ។
ប្រភពរូបភាព៖ CrunchyRoll