Lawson ជប៉ុនផលិតស្ករគ្រាប់មិនផ្អែម មិនជូរ មិនហឹរ សរុបទៅគ្មានរសជាតិ

ក្រុមហ៊ុនផលិតជប៉ុនចូលចិត្តបង្កើតរសជាតិថ្មី យើងដូចជាទម្លាប់នឹង Kit Kat មានរសជាតិ Sake ឬរសជាតិ Spaghetti ជា​ដើម ប៉ុន្តែ​ហាក់​ដូច​ជា​រស​ជាតិ​ប្លែកៗទាំងអស់ចាប់ផ្តើមគួរអោយធុញទ្រាន់បន្តិចម្តងៗ។

ដូច្នេះ​ហើយ​ពួក​គេ​បាន​សម្រេច​ចិត្ត​បង្កើត​ស្ករ​គ្រាប់ដែលមិនមាន​រសជាតិ។

ស្ករគ្រាប់គ្មានរសជាតិត្រូវបានលក់ផ្តាច់មុខនៅ Lawson ជាស្ករគ្រាប់ដែលមិនផ្អែម មិនជូរ មិនហឹរ សរុបទៅគ្មាន​រស​ជាតិ។

តើធ្វើយ៉ាងណាអាចផលិតស្ករគ្រាប់ដែលមិនមានរសជាតិ? ប្រហែលជាស្ករគ្រាប់គ្មានរសជាតិដែលយើងរំពឹងទុក។

បើ​តាម​សារធាតុផ្សំក្នុងស្ករ​គ្រាប់គ្មាន​រស​ជាតិ​ត្រូវបានផលិតឡើងដោយវត្ថុ ២ យ៉ាង៖ polydextrose ជំនួសជាតិស្ករសំយោគ និង erythritol ជំនួស​​ជាតិ​​ស្ករសរីរាង្គ។ ថ្វីត្បិតតែនិយាយថាស្ករគ្រាប់គ្មានរសជាតិ ប៉ុន្តែអ្នកនៅតែមានអារម្មណ៍​ថា​រស​ជាតិ​របស់​វា​ផ្អែម​ជាងអង្ករស ប៉ុន្តែផ្អែមតិច​ជាង​ស៊ុត​ឆៅ​បន្តិច។

នៅពេលដែលស្ករគ្រាប់រលាយក្នុងមាត់ អ្នកនឹងមានអារម្មណ៍ថាផ្អែមកាន់តែច្បាស់ ប៉ុន្តែជាការពិតណាស់ មិនដូច​ជា​អ្នក​ញ៉ាំ​ស្ករ​គ្រាប់​ធម្មតា​នោះ​ទេ។

ស្ករគ្រាប់ទាំងនេះត្រូវបានផលិតឡើងតាមរយៈការជ្រើសរើសផលិតផលសាកល្បងរបស់ Lawson ។ ចាប់ពីថ្ងៃទី ២៥ ខែតុលាដល់ថ្ងៃទី ៧ ខែវិច្ឆិកា ផលិតផលសាកល្បងចំនួន ៧ នឹងត្រូវបានដាក់លក់ ហើយអតិថិជននឹងជ្រើសរើសផលិត​ផល​ដែល​ពួកគេចូលចិត្ត។ ផលិតផលចំនួន ៣ ដែលទទួលបានការជ្រើសរើសច្រើនជាងគេនឹងត្រូវដាក់លក់ជា​ផ្លូវ​ការ​នៅ Lawson ។

ផលិតផលគ្មាន​រសជាតិ​នេះ​ស្តាប់​ទៅ​ដូចជា​គំនិត​ចម្លែក ប៉ុន្តែ​តាម​ពិតទៅ​ផ្អែក​លើ​តម្រូវការ​របស់​អតិថិជន។ ពួក​គេ​​ចង់​​បាន​​ស្ករ​​គ្រាប់​​ដែល​​ជួយ​អោយមាត់ និង​បំពង់កមិនស្ងួត ប៉ុន្តែមិនចាំបាច់ទទួលទានស្ករច្រើនពេកទេ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: