រកឃើញហើយហាង Ramen ផ្តល់​បរិយាកាស​​ឯកជន តម្លៃ​​សមរម្យ អាហារ​​ឆ្ងាញ់

អ្នកមិនចាំបាច់ចេះភាសាជប៉ុនទើបអាចទៅទទួលទាននៅភោជនីយដ្ឋានជប៉ុននោះទេ ព្រោះអ្នកមិនចាំចាច់និយាយអ្វីទាល់តែសោះ។

Jin គឺជា Tiktoker ជនជាតិជប៉ុនម្នាក់ ថ្មីៗ​នេះ វីដេអូរបស់គាត់មានអ្នកចូលមើលជាង ៥ លាននាក់ បទពិសោធន៍​ទទួល​ទាន​អាហារ​នៅ​ភោជនីយ​ដ្ឋាន​ដែល​ផ្តល់​ភាព “ងាយស្រួលសម្រាប់ជនបរទេស” ។

មើលវីដេអូនៅទីនេះ

“នៅកន្លែងនេះ អ្នកមិនចាំបាច់និយាយជាមួយអ្នកណាម្នាក់ទេរហូតដល់ពេលចាកចេញ” ។

ភ្ញៀវជ្រើសរើសអាហារតាមរយៈទម្រង់ម៉ឺនុយអេឡិចត្រូនិច បន្ទាប់មកពួកគេនឹងទៅកាន់កន្លែងបរិភោគអាហារឯកជន។ ក្រោយពេលបញ្ជាទិញ និង​ចុច​ប៊ូតុង បុគ្គលិក​នឹង​លើក​ម្ហូបចេញមក។ អ្នកមិនចាំបាច់និយាយអ្វីជាមួយគេទេ ហើយពួកគេក៏មិននិយាយអ្វីជាមួយអ្នកដែរ គ្រាន់តែឱនក្បាលគោរពដោយសុជីវធម៌ប៉ុណ្ណោះ។

ប្រសិនបើអ្នកចង់បញ្ចេញមតិ ប៉ុន្តែមិនចង់និយាយ មានបន្ទះឈើជាច្រើនអាចបង្ហាញពីបញ្ហារបស់អ្នកជាភាសា​អង់គ្លេស និង​ជប៉ុន។

ចំពោះអ្នកដែលមិនចូលចិត្តប្រាស្រ័យទាក់ទង ឬអ្នកដែលមានបញ្ហាទំនាក់ទំនង នៅទីនេះដូចជា “ឋានសួគ៌” ​សម្រាប់​ពួកគេអញ្ចឹង។

មនុស្សជាច្រើនបញ្ចេញមតិវាយតម្លៃគំនិតប្រាស្រ័យទាក់ទងមិនប្រើពាក្យសំដីនេះ ពិសេសសម្រាប់ភ្ញៀវទេសចរណ៍មិន​ចេះ​ភាសា​ជប៉ុន។

មតិយោបល់មួយបាននិយាយថា “ខ្ញុំវាយតម្លៃខ្ពស់ចំពោះហាង Ramen បែបនេះ តម្លៃ​សមរម្យ គោរព​ភាព​ឯកជន អាហារ​​ឆ្ងាញ់ គ្មាន​អ្វី​ល្អ​ជាង​នេះ​ទេ” ។

ហាង Ramen ជាហាងមួយក្នុងចំណោមហាងរបស់ Ichiran Ramen ដែលមានសាខានៅប្រទេសជប៉ុន ញូវយ៉ក ហុងកុង និង​តៃវ៉ាន់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: