តើ​​មាន​ការ​ផ្លាស់ប្តូរ​អ្វី​ខ្លះ​ចំពោះ​ឧស្សាហកម្ម​រថយន្ត​ដែល​កំពុង​ចលា​ចល​នៅ​ជប៉ុន?

ជារៀងរាល់ថ្ងៃ យើងអានព័ត៌មាន ហើយយល់ថាពិភពលោកនៅជុំវិញយើងកំពុងផ្លាស់ប្តូរបន្តិចម្តងៗ។ ក្នុងឧស្សាហកម្ម​រថយន្ត​មានការផ្លាស់ប្តូរជាច្រើន យូរៗទៅរថយន្តដែលប្រើសាំងនឹងប្តូរទៅប្រើអគ្គិសនីវិញ។

រថយន្តដែលខ្ញុំកំពុងជិះជាប្រភេទ hybrid ជាការរួមបញ្ចូលរវាងអគ្គិសនី និងសាំង។

ថ្វីត្បិតតែប្រើសាំង ប៉ុន្តែកម្រិតប្រើប្រាស់ប្រេងឥន្ធនៈមិនច្រើននោះទេ ថ្លៃសាំងថោកជាងរថយន្តមុនៗ ថែមទាំងបំពេញតម្រូវការមិនប៉ះពាល់បរិស្ថាន។ 

TOYOTA ជា​ក្រុមហ៊ុន​រថយន្ត​ដែល​មិន​អភិវឌ្ឍ​រថយន្ត​អគ្គិសនី ប៉ុន្តែដាក់ចេញម៉ាសុីន Hydro ហើយសព្វនេះកំពុងអភិវឌ្ឍ​បច្ចេក​វិទ្យា​ដែលអាចផ្លាស់ប្តូរពិភពលោក។

បច្ចុប្បន្ននេះមានបញ្ហាមួយចំនួនចំពោះ​រថយន្ត​អគ្គិសនី​។

ចំណុចទី ១ មានស្ថានីយសាកថ្មតិចពេក បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថានីយ​ប្រេង ពិតជាពិបាករកកន្លែងសាកថ្មណាស់។ ទោះ​ជា​យ៉ាងណា បញ្ហានេះអាចដោះស្រាយបានយ៉ាងងាយស្រួល នៅពេលដែលចំនួនរថយន្តអគ្គិសនីកើនឡើង។

ចំណុចទី ២ រយៈពេលសាកថ្ម ចំពោះរថយន្តដែលប្រើសាំង ចំណាយពេលត្រឹមតែពីរបីនាទីអាចធ្វើដំណើរបាន ប៉ុន្តែចំពោះ​រថយន្ត​អគ្គិសនី អ្នក​មិន​អាច​សាក​ពេញ​ក្នុង​រយៈ​ពេល ៣០ នាទីបានទេ។ ដូច្នេះពិតជារំខានណាស់ ប្រសិនបើអ្នក​កំពុង​ប្រញាប់។

ចំណុចទី ៣ ស្ថិតលើចម្ងាយ ក្នុងនាមជាអ្នកបើកបរប្រហែល ៨០០ គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ ខ្ញុំ​ពិត​ជា​មិន​ពេញ​ចិត្ត​នឹង​រថយន្ត​អគ្គិសនីសព្វថ្ងៃនោះទេ។ ហាក់ដូចជាចម្ងាយត្រូវបានដំឡើងប្រហែល ៤០០ គីឡូម៉ែត្រ ប៉ុន្តែក្នុងករណីរបស់​ខ្ញុំ ពិត​ជា​រអាក់​រអួល​ណាស់​បើត្រូវឈប់សាកថ្មប្រហែល ២ ដង។

ប្រព័ន្ធ hybrid របស់ TOYOTA ត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់បញ្ហាទាំងនេះ។ ម្យ៉ាងវិញទៀត រថយន្តដំណើរការដោយ Hydro នឹងកាត់បន្ថយការបំភាយឧស្ម័នដល់បរិស្ថាន។

ទិសដៅទាំងពីរពិតជាអស្ចារ្យណាស់ ប៉ុន្តែទិសដៅរបស់អឺរ៉ុបគឺបញ្ឈប់ទាំងស្រុងនូវប្រេងសាំង រួមទាំង hybrid ។ ជម្រើសដំណើរការដោយ Hydro មិនច្បាស់លាស់ទេ ដោយសារកង្វះស្ថានីយ៍បំពេញ Hydro ក៏ដូចជាកង្វះការផ្គត់​ផ្គង់។

TOYOTA កំពុងប្រឈមនឹងបញ្ហាពិបាក នៅពេលដែលផ្តោតលើតែ Hybrid និងឥន្ធនៈ Hydro ខណៈដែលរំលងរថយន្ត​អគ្គិសនី។

បច្ចុប្បន្ននេះ TOYOTA កំពុងឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាថ្ម Solid-state ។

ថ្ម Lithium-ion សព្វថ្ងៃកំពុងពេញនិយម ថ្ម​ដំណើរការខ្ពស់បើធៀបនឹងថ្ម​ធម្មតា ភាគច្រើនរថយន្តអគ្គិសនីប្រើថ្មប្រភេទ​នេះ។ ចំណុចនេះបណ្តាលឱ្យមានផលវិបាកតម្លៃលោហៈកម្រ lithium ដែលជាវត្ថុធាតុដើមកើនខ្ពស់ តម្លៃថ្លៃជាង ១៦ ដង​ក្នុង​មួយ​ឆ្នាំ​កន្លះ។

មិន​ត្រឹម​តែ​ឡើង​ថ្លៃ បញ្ហា​ក្នុង​ការ​ដឹក​ជញ្ជូន​ថ្ម​ក៏​ត្រូវ​គេចាត់​ទុក​​ជា​បញ្ហា​មួយ​ដែរ។

បើតាមបទប្បញ្ញត្តិ ថ្មមិនអាចដឹកជញ្ជូនដូចទំនិញដាក់លើយន្តហោះទេ ដោយសារតែខ្លាចថ្ម lithium-ion ឆាប​ឆេះ។

ថ្ម Solid-state កំពុងត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាទាំងនេះ។

ដោយសារបរិមាណថាមពលដែលផលិតខ្ពស់ជាងបើធៀបនឹងថ្ម lithium-ion ប្រើថ្ម Solid-state អនុញ្ញាតឱ្យពង្រីកការ​ធ្វើ​ដំណើរ​លើ​យាន​យន្តដែលមានទំហំដូចគ្នា។

ជាងនេះទៅទៀត ហានិភ័យឆាបឆេះ និងផ្ទុះស្ទើរតែត្រូវបានលុបបំបាត់ ដូច្នេះថ្ម Solid-state មានសុវត្ថិភាពខ្ពស់។

មិនត្រឹមតែ TOYOTA សូម្បីតែ HONDA ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបច្ចេកវិទ្យានេះដែរ។

ឧស្សាហ​កម្ម​រថយន្ត​មាន​ឧបសគ្គ​ខ្លាំង​ចំពោះ​អ្នក​ចំណូល​ថ្មី ហើយមូលហេតុស្ថិតលើម៉ាសុីន។ ការបង្កើតម៉ាស៊ីនថ្មីទាំងស្រុងទាមទារបរិមាណដើមទុនច្រើន។

ទោះជាយ៉ាងណា រថយន្តអគ្គិសនីបានបំបាត់កង្វល់នេះ ហើយក្រុមហ៊ុនផលិតរថយន្តកាន់តែច្រើនឡើងៗឈានជើងចូលឧស្សាហកម្មរថយន្ត។ Tesla ជាក្រុមហ៊ុនមួយក្នុងចំណោមនោះ មិន​ត្រឹម​តែ​ប៉ុណ្ណឹង Apple និង Sony ក៏កំពុង​ផលិត​រថយន្ត​អគ្គិសនី​ផង​ដែរ។

នៅក្នុងយុគសម័យដែលឧស្សាហកម្មរថយន្តកំពុងប្រឈមនឹងការផ្លាស់ប្តូរសំខាន់ៗជាច្រើន ពិតជាពិបាកណាស់ដែល​ថា​នរណា​ជា​អ្នក​គ្រប់​គ្រង។

នៅពេលដែលសេដ្ឋកិច្ចជប៉ុនឈានដល់វិបត្តិ ខ្ញុំសង្ឃឹមថានឹងមានឈ្មោះលេចធ្លោក្នុងឧស្សាហកម្មរថយន្តជា​មួយ​នឹង​បច្ចេកវិទ្យា​ថ្មី​នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: