កងទ័ពជប៉ុនធ្លាប់មានបំណង “បំពុល” ប្រភពទឹកប្រទេសខ្លួនដើម្បីកម្ចាត់ទាហានសត្រូវ
សង្គ្រាមលោកលើកទី ២ ជប៉ុនជាប្រទេសបរាជ័យ ដែលបានដុតបំផ្លាញភ្នំ និងទន្លេរបស់ខ្លួនដោយផ្ទាល់ដៃ។ នៅពេលនោះជប៉ុនជាប្រទេសទើបតែលេចឡើង ដូច្នេះមិនថាយ៉ាងណាមិនអាចឈ្នះបានទេ។ ទោះជាយ៉ាងណា ប្រទេសនេះហាក់ដូចជាអនុវត្តគ្រប់យុទ្ធសាស្ត្រ ហ៊ានលះបង់គ្រប់យ៉ាងដើម្បីយកឈ្នះសង្គ្រាមដែលមិនអំណោយផលនេះ។ ដោយផ្អែកលើស្មារតីនោះ កងទ័ពទទួលបានការគាំទ្រពីប្រជាពលរដ្ឋ លើកឡើងនូវពាក្យស្លោក៖
一億玉砕
ពាក្យស្លោកនេះមានន័យថា បើទោះបីជាពលីមនុស្ស ១០០ លាននាក់ក៏នៅតែបន្តប្រយុទ្ធ។
ប៉ុន្តែនៅពីក្រោយពាក្យស្លោកនេះជាផែនការដ៏ឃោរឃៅមួយ ដែលក្នុងនោះជីវិតរបស់មនុស្ស ១០០ លាននាក់ត្រូវលះបង់។
នៅខែសីហាឆ្នាំ ១៩៤៥ ជប៉ុនបានចុះចាញ់ សង្គ្រាមបញ្ចប់។ បាត់បង់ជីវិតមនុស្ស ១០០ លាននាក់ជាការបរាជ័យដ៏ឈឺចាប់។ ប៉ុន្តែជាក់ស្តែងអាក្រក់ជាងនេះទៅទៀត នៅពេលដែលជនជាតិជប៉ុនគ្មានបំណងចុះចាញ់។ ជនជាតិជប៉ុនដឹងថាប្រទេសជាតិនឹងត្រូវបំផ្លាញ ប៉ុន្តែពួកគេចង់អូសយកសហរដ្ឋអាមេរិកតាម ដូច្នេះផែនការអាក្រក់នេះត្រូវបានបង្កើតឡើង។
https://tocana.jp/2022/08/post_239557_entry_2.html
យុទ្ធសាស្ត្រនេះត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារសម្ងាត់មួយមានឈ្មោះថា វិទ្យាស្ថានស្រាវជ្រាវបច្ចេកទេសយោធាលេខ ៩ ដែលគេហៅថា វិទ្យាស្ថានស្រាវជ្រាវ Noborito ។
វត្តមានរបស់ទីភ្នាក់ងារនេះរហូតដល់ឆ្នាំ ២០០០ ទើបត្រូវបានបង្ហាញឲ្យដឹង អ្នកអាចដឹងថា នេះជាបេសកកម្មកំពូលសម្ងាត់។
វិទ្យាស្ថានស្រាវជ្រាវ Noborito ត្រូវបានដាក់នៅតំបន់ដែលឥឡូវនេះជាមូលដ្ឋាន Ikuta នៃសាកលវិទ្យាល័យ Meiji ។ នៅទីនេះមាន “វិមានរំលឹកដល់សត្វ” នៃសាកលវិទ្យាល័យ Meiji សម្រាប់ឧទ្ទិសដល់បុគ្គលដែលត្រូវពិសោធអំឡុងសង្គ្រាម។
ទោះជាយ៉ាងណា ជាក់ស្តែងមានភាពខុសគ្នាបន្តិច។
“បុគ្គល” ដែលទទួលការពិសោធន៍នៅទីនោះជាទាហានសត្រូវត្រូវចាប់ធ្វើជាអ្នកទោស។
មិនមានភ័ស្តុតាងណាមួយត្រូវបានរកឃើញនោះទេ ដូច្នេះមនុស្សជាច្រើនជឿថា យោធាជប៉ុនមិនបានធ្វើការពិសោធលើមនុស្សឡើយ នៅតែមានពាក្យចចាមអារ៉ាមជាច្រើនដែលថា កន្លែងនេះធ្វើពិសោធយ៉ាងសាហាវទៅលើខ្លួនមនុស្សនៅរស់។
ក្រៅពីនេះ វិទ្យាស្ថានស្រាវជ្រាវថែមទាំងទទួលខុសត្រូវចំពោះការស្រាវជ្រាវផ្សេងៗទៀត ដូចជាការធ្វើរូបិយប័ណ្ណចិនក្លែងក្លាយ ដើម្បីរំខានដល់សេដ្ឋកិច្ចចិន។ ក្រដាសប្រាក់ដែលមានតម្លៃជាង ១.០០០.០០០.០០០.០០០ យ៉េន ត្រូវបានបោះពុម្ព និងចែកចាយនៅប្រទេសចិនខណៈពេលនោះ។ ជាទូទៅ វិទ្យាស្ថានស្រាវជ្រាវនេះទទួលខុសត្រូវអនុវត្តបេសកកម្មគ្មានសីលធម៌ និងខុសច្បាប់។
ផែនការចុងក្រោយរបស់ពួកគេរំពឹងថានឹងប្រព្រឹត្តទៅនៅជប៉ុន។ លេណដ្ឋានក្រោមដីដ៏ធំមួយត្រូវបានសាងសង់ឡើងដើម្បីផ្លាស់រាជធានីតូក្យូទៅ Nagano ។ គ្រួសារអធិរាជ រួមទាំងអធិរាជ តួអង្គនយោបាយ និងទីបញ្ជាការយោធាផ្លាស់ប្តូរដើម្បីឲ្យ Tokyo ក្លាយជាសមរភូមិសំខាន់។
“យុទ្ធសាស្ត្រអាមេរិក” ដែលស្នើឡើងដោយវិទ្យាស្ថានស្រាវជ្រាវនេះជ្រើសរើសមនុស្ស ៣០០,០០០ នាក់ពីតំបន់ Shonan ខេត្ត Kanagawa មួយចំនួនរួមមាន ២៤០,០០០ នាក់ចេញពី Kujukuri ខេត្ត Chiba ហើយដណ្តើមយកទីក្រុងតូក្យូក្នុងរយៈពេល ១០ ថ្ងៃ។
ជាក់ស្តែង ហាក់ដូចជាភាគីអាមេរិកក៏បានដាក់ចេញយុទ្ធនាការ Downfall ឈ្មោះយុទ្ធនាការនេះមានន័យថាបំផ្លិចបំផ្លាញ ដូច្នេះព័ត៌មានច្បាស់ជាត្រូវបែកធ្លាយ។ ខ្លឹមសារយុទ្ធនាការ Downfall ក៏គួរឲ្យភ័យខ្លាចណាស់ដែរ ប្រើប្រាស់អាវុធជីវសាស្ត្រដូចជាថ្នាំពុល sarin ធ្វើឲ្យពិបាកដកដង្ហើម ដំបៅស្បែក ដើម្បីបំផ្លាញជនជាតិជប៉ុន។
ដើម្បីទប់ទល់ យុទ្ធសាស្ត្ររបស់ជប៉ុនទាញសត្រូវមក Nagano ។ ប្រសិនបើទាហានអាមេរិកចូលក្នុងចំនួនច្រើន ទោះបីជាយកស្បៀងអាហារតាមក៏នៅតែខ្វះប្រភពទឹកផឹក។ ឧបមាថាទឹកត្រូវបានទិញក្នុងមូលដ្ឋានប្រទេសជប៉ុន នៅពេលនោះជនជាតិជប៉ុនរៀបចំគម្រោងបំពុលគ្រប់ប្រភពទឹកអណ្តូងទូទាំងតំបន់ Kanto ។ អាមេរិកមានបំណងប្រើអាវុធជីវសាស្ត្រដើម្បីសម្លាប់ជនជាតិជប៉ុន ជប៉ុននឹងធ្វើដូចគ្នាដើម្បីសម្លាប់ទាហានអាមេរិក។
ប៉ុន្តែប្រសិនបើជាតិពុលរីករាលដាលលឿនពេក នោះផែនការនឹងត្រូវលាតត្រដាង អត្រាទាហានស្លាប់ទាប ផែនការប្រែក្លាយជាគ្មានន័យ។ ដូច្នេះជប៉ុនត្រូវបង្ខំចិត្តធ្វើការពិសោធន៍ ដើម្បីបង្កើតសារធាតុពុលដែលមានប្រសិទ្ធភាពយឺត។
សកម្មភាពស្រាវជ្រាវនេះសម្ងាត់ សូម្បីតែប្រជាជនជប៉ុនក៏មិនដឹងដែរ។ ពួកគេថែមទាំងបង្កើតបំពង់ចម្រោះឯកទេស ដោយគ្រាន់តែរង់ចាំថ្ងៃយកមកប្រើប្រាស់ប៉ុណ្ណោះ។
ផែនការរបស់អាមេរិកពិតជាឃោរឃៅណាស់ ប៉ុន្តែជប៉ុនក៏មិនគួរធ្វើសកម្មភាពបែបនេះដែរ នៅពេលដែលត្រូវពលីប្រជាជនរបស់ខ្លួន។
តើសង្គ្រាមធ្វើឲ្យមនុស្សកាន់តែឆ្កួតលីលាមែនទេ?
Kengo Abe