តើគោលការណ៍នៃក្រម​សីលធម៌​របស់ប្រជាជនជប៉ុនមាន​ប្រភព​មក​ពី​ណា?

ប្រជាជនជប៉ុនមានសុជីវធម៌ល្អ ជាពិសេសពួកគេយកចិត្តទុកដាក់ និងជៀសវាងបង្កបញ្ហាដល់អ្នកដទៃតាមដែលអាច​ធ្វើ​ទៅ​បាន។ ខ្ញុំធ្លាប់ទៅប្រទេសជាច្រើនខុសគ្នា ហើយក្នុងនាមជាជនជាតិជប៉ុន ដូច្នេះទៅដល់ណាក៏មានអ្នកទទួល​ស្វាគមន៍​ដែរ។

ដូច្នេះតើប្រភពអាកប្បកិរិយា​របស់ជនជាតិជប៉ុន ដែលពិភពលោកកោតសរសើរនេះមកពីណា? ប៉ុន្តែមុននោះគួរ​បញ្ជាក់​​ផង​​ដែរ​​ថា ​​ចំនួន​ប្រជាជន​ជប៉ុនដែលបំភ្លេចឥរិយាបថល្អកាន់តែច្រើនឡើង។

ឥរិយាបទល្អរបស់ប្រជាជនជប៉ុនមិនមែនកើតចេញមកពី​ហ្សែន និងវិវត្តន៍ទៅតាមប្រវត្តិសាស្ត្រនោះទេ។

មនុស្សជាច្រើនគិតថា វប្បធម៌នេះផ្តើមចេញពីបរិយាកាសរស់នៅក្រីក្ររបស់ប្រជាជនជប៉ុនបុរាណ។ មិនត្រឹម​តែប៉ុណ្ណឹង​នៅ​ជប៉ុន​អាកាស​ធាតុ​អាក្រក់ រដូវក្តៅក្តៅខ្លាំង សំណើមខ្ពស់ រដូវរងាត្រជាក់ខ្លាំងដោយសារព្រិលធ្លាក់។

នៅប្រទេសជប៉ុនគ្រោះធម្មជាតិកើតឡើងញឹកញាប់ ព្យុះ រញ្ជួយដី និងរលកយក្សស៊ូណាមិបំផ្លាញទីក្រុងទាំងមូលលែង​​ជា​​ព័ត៌មាន​ចម្លែកទៀតហើយ។ បន្ទុះភ្នំភ្លើងក៏មិនមែនជារឿងចម្លែកអ្វីដែរ ធម្មជាតិ ៤ រដូវស្រស់ស្អាតគ្រាន់​តែ​​ជា​​សំបក​​ខាង​​ក្រៅ នៅពីក្រោយនោះជាបរិយាកាសរស់នៅដ៏លំបាក។

សព្វថ្ងៃនេះ បច្ចេកវិទ្យារបស់ជប៉ុនជឿនលឿនជួយទប់ស្កាត់ផលប៉ះពាល់ដែលបណ្តាលមកពីធម្មជាតិ ប៉ុន្តែដើម្បីធ្វើបាន​ដូច្នេះ ប្រជាជន​ជប៉ុន​ត្រូវ​ឆ្លងកាត់អតីតកាលដ៏ឈឺចាប់។

ប្រសិនបើសង្គម​មាន​គម្លាត​រវាង​អ្នក​មាន និងអ្នកក្រ បាតុភូតអ្នកក្រមានចិត្តលោភលន់ លួចប្លន់របស់អ្នកមានងាយនឹងកើតឡើង។ ប៉ុន្តែនៅពេលដែលគ្រោះធម្មជាតិកើតឡើង មនុស្សគ្រប់គ្នាសុទ្ធតែជាជនរងគ្រោះ។ តើអ្វីនឹងកើតឡើងចំពោះទំនាក់ទំនងរវាងមនុស្សអំឡុងពេលកើតមានគ្រោះមហន្តរាយ?

អំឡុងពេលកើតមានគ្រោះមហន្តរាយ អ្នក​មិន​អាច​រស់​នៅ​បាន​ទេ ប្រសិន​បើ​គិតតែពីខ្លួនឯង ត្រូវពឹងផ្អែកលើអ្នក​ដទៃ​ដើម្បី​យក​ឈ្នះ​ជា​មួយ​គ្នា។ នៅពេលដែលកាលៈទេសៈជំរុញឲ្យយើងនៅជិតគ្នា បើយើងមិនយកចិត្តទុក​ដាក់​លើ​អ្នក​ដ៏ទៃ​ពិបាករស់នៅខ្លាំងណាស់ នៅពេលនោះផលប្រយោជន៍របស់អ្នកទាំងអស់គ្នាក្លាយជាផលប្រយោជន៍​របស់​​បុគ្គល​ម្នាក់ៗ។

នោះជាប្រព័ន្ធឫសគល់នៃក្រមសីលធម៌របស់ប្រជាជនជប៉ុន។

Shinto ដែលជាសាសនារបស់ជនជាតិជប៉ុនក៏កើតចេញពីឫសគល់ក្រមសីលធម៌នេះដែរ រួមជាមួយនឹងជំនឿលើវត្តមានអាទិទេព។ ម្យ៉ាងវិញទៀត អ្នកក៏អាចចាប់អារម្មណ៍ឃើញថា គោលការណ៍រួមធំជាងបុគ្គលក្នុងភាសាជប៉ុន​ផង​​ដែរ។

ក្នុងភាសាអង់គ្លេស បុគ្គលត្រូវបានសង្កត់ធ្ងន់ ដូច្នេះក្នុងប្រយោគកម្មវត្ថុត្រូវបានសង្កត់ធ្ងន់។ ប៉ុន្តែក្នុងភាសា​ជប៉ុន កម្មវត្ថុ​ប្រយោគ​ច្រើន​តែបាត់ទៅវិញ មិនត្រឹម​តែប៉ុណ្ណឹងថែមទាំងមានប្រព័ន្ធគោរព និងពាក្យបន្ទាបខ្លួន។

នោះ​ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យភាសាជប៉ុនមាន​ភាព​ស្មុគស្មាញ និងជាការលំបាកចំពោះជនបរទេស។

ថ្វីត្បិតតែមានចំណុចល្អ ចំណុចអាក្រក់ ប៉ុន្តែ​ជា​ទូទៅ ជនជាតិ​ជប៉ុន​តែងតែ​សម្លឹង​មើល​ជំហរ​របស់​អ្នក​ដទៃ ហើយ​មាន​​ទំនោរ​​ដាក់​​អ្នក​​ដទៃ​​ខ្ពស់ជាងខ្លួនក្នុង​ការ​សន្ទនា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: