តើទំនាក់ទំនងរវាងប្រទេសជប៉ុន និងចិនល្អឬអាក្រក់?
ឆ្នាំនេះជាគម្រប់ខួប ៥០ ឆ្នាំប្រក្រតីភាពទំនាក់ទំនងការទូតរវាងជប៉ុន និងចិន។
តាមពិតទៅ នៅថ្ងៃទី ២៩ ខែកញ្ញាជាខួប ៥០ ឆ្នាំ ហើយមូលហេតុដែលថ្ងៃសំខាន់នេះកន្លែងផុតទៅដោយមិនមានព្រឹត្តិការណ៍ធំសម្រាប់អបអរសាទរ ព្រោះតែទំនាក់ទំនងរវាងជប៉ុន និងចិនពេលនេះមិនសូវល្អ។
ដើម្បីស្វែងយល់អំពីបញ្ហានេះ ចូរយើងត្រលប់ទៅកាលសម័យអតីតកាលវិញ។
ឃ្លា “ប្រក្រតីភាពទំនាក់ទំនងការទូត” ចំពោះជនជាតិជប៉ុនពិតជាចម្លែកណាស់។ ព្រោះបើ “ប្រក្រតីភាព” មុននោះត្រូវតែមិនធម្មតា។
សូម្បីតែមុនពេលមានប្រក្រតីភាព ជប៉ុនមានទំនាក់ទំនងការទូតជាមួយចិន និងតៃវ៉ាន់រួចទៅហើយ។
ទោះជាយ៉ាងណា ព្រឹត្តិការណ៍ “ប្រក្រតីភាពរវាងទំនាក់ទំនងការទូត” ជាមួយចិនមានន័យថា ជប៉ុនបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់តាំងពី ៥០ ឆ្នាំមុន ហើយផ្តោតលើតែទំនាក់ទំនងការទូតជាមួយចិនប៉ុណ្ណោះ។
ខ្ញុំមិនប្រាកដថាចំណុចនេះធម្មតាដែរអត់ទេ។
ចុះមុនហ្នឹងយ៉ាងម៉េចដែរ?
ទំនាក់ទំនងរវាងជប៉ុន និងចិនមានប្រវត្តិជាង ១៤០០ ឆ្នាំមកហើយ ប៉ុន្តែរយៈពេលទំនាក់ទំនងរដ្ឋាភិបាលអន្តរជាតិដែលអាចហៅថាទំនាក់ទំនងការទូតសព្វថ្ងៃពិតជាខ្លីណាស់។
កាលពីយូរយារណាស់មកហើយ ប្រជាជនជប៉ុនជាច្រើនបានជ្រើសរើសទៅសិក្សានៅតំបន់ប្រទេសចិនសព្វថ្ងៃ ដែលនៅពេលនោះជាប្រទេសជឿនលឿនជាងប្រទេសជប៉ុន។ ទោះជាយ៉ាងណា ដោយសារនេះជាសកម្មភាពដោះដូរម្តងម្កាលពីជប៉ុនទៅកាន់ចិន ដូច្នេះមិនអាចចាត់ទុកថាជាទំនាក់ទំនងការទូតឡើយ។
លើសពីនេះ នៅដើមសតវត្សរ៍ទី ១០ ការដោះដូរបាត់បង់បន្តិចម្តងៗ។
ក្រោយមក ទោះបីជាមានទំនាក់ទំនងបន្តិចបន្តួចរវាងប្រទេសទាំងពីរ ប៉ុន្តែមិនមានព្រឹត្តិការណ៍អ្វីដែលលេចធ្លោកនោះទេ បន្ទាប់មកកើតមានការឈ្លានពាននៃប្រជាជនម៉ុងហ្គោល។ ចំណុចនេះកាន់តែធ្វើអោយមានគម្លាតរវាងចិន និងជប៉ុនកើនឡើង។
បន្ទាប់មកគឺសកម្មភាពរបស់ភាគីជប៉ុនចំពោះភាគីចិនពាក់ព័ន្ធនឹងករណីមេបញ្ជាការយោធា Toyotomi Hideyoshi រៀបចំផែនការឈ្លានពានចិន។ ក្រោមស្ថានភាពប្រទេសជឿនលឿននាំគ្នាទៅប្រទេសចិន ក្នុងស្ថានភាពលំបាក ជប៉ុនក៏បានព្យាយាមរក្សាជំហររបស់ខ្លួន សង្គ្រាមបានផ្ទុះឡើងម្តងទៀត។ ប៉ុន្តែច្បាស់ណាស់សកម្មភាពនេះមិនខុសពីឈ្លានពាននោះទេ។
ប្រទេសចិន និងជប៉ុនអាចចាត់ទុកជាប្រទេសជិតខាង ដែលទទួលឥទ្ធិពលខ្លាំងផ្នែកវប្បធម៌។ ខ្ញុំគិតថា តំបន់អាស៊ីនឹងមានស្ថិរភាពជាងនេះ ប្រសិនបើប្រទេសទាំងពីរមានទំនាក់ទំនងល្អជាងមុន ប៉ុន្តែបើក្រឡេកទៅមើលប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្ន វាហាក់ដូចជាមិនងាយស្រួលនោះទេ។
Kengo Abe