ក្រុមហ៊ុនជប៉ុនអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាកដើម្បីគាំទ្រ Idol របស់ខ្លួន
បច្ចុប្បន្ននេះបញ្ហាតុល្យភាពការងារ និងជីវិតកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅប្រទេសជប៉ុន។ នៅខែក្រោយ ក្រុមហ៊ុនមួយនៅ Sapporo នឹងអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាកមានប្រាក់ខែ ដើម្បីចូលរួមសកម្មភាពទាក់ទងនឹង Idol ដូចជាចូលរួមការប្រគំតន្ត្រី ឬព្រឹត្តិការណ៍សម្រាប់អ្នកគាំទ្រជាដើម។
ប្រព័ន្ធនេះកំពុងត្រូវបានដាក់ឱ្យដំណើរការនៅ Arisu Hoikuen ដែលជាមជ្ឈមណ្ឌលថែទាំកុមារនៅសង្កាត់ Nishi នៃ Sapporo ។ ការថែទាំកុមារជាការងារដែលមាញឹក ដូច្នេះបានជា Arisu បើកពីព្រឹកដល់យប់ មិនត្រឹមតែចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផងដែរ។
“ការងារដែលបុគ្គលិករបស់យើងកំពុងធ្វើត្រូវចំណាយថាមពលច្រើន ដូច្នេះខ្ញុំត្រូវស្វែងរកដំណោះស្រាយដើម្បីសម្រាលភាពនឿយហត់ទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ពួកគេ” ។
ក្រៅពីថ្ងៃឈប់សម្រាកដែលមានស្រាប់ បុគ្គលិកនៅ Arisu Hoikuen នឹងមាន ១០ ថ្ងៃឈប់សម្រាកមានប្រាក់ខែ ដើម្បីបំពេញសកម្មភាពទាក់ទងនឹង Idol ។ គោលគំនិតរបស់ Idol នៅទីនេះក៏ត្រូវបានយល់យ៉ាងទូលំទូលាយផងដែរ។
ឧទាហរណ៍បុគ្គលិកដែលជាអ្នកគាំទ្ររបស់ E-sport អាចឈប់សម្រាកដោយមានប្រាក់ខែ ដើម្បីមើលការប្រកួតដែលមាន Gamer បុគ្គលិកគាំទ្រ។
អោយតែអ្នក “Oshi” (ចូលចិត្ត) នរណាម្នាក់ ឬអ្វីមួយផ្សេង អ្នកអាចចំណាយពេលឈប់សម្រាកដើម្បីរីករាយនឹងអ្វីដែលខ្លួនចូលចិត្ត។ បុគ្គលិកត្រូវបានគេអនុញ្ញាតឱ្យឈប់សម្រាកព្រោះចង់ទៅលេង “Disneyland” ដោយសារម្នាក់នេះជា “Disneyland-oshi” បុគ្គលិកចង់ឈប់សម្រាកដើម្បីគេងក៏បានដែរ ព្រោះម្នាក់នេះ “oshi” រឿងដេកក៏សមហេតុផល។
នាយក Endo វាយតម្លៃចំពោះគោលការណ៍នេះ។
“ខ្ញុំជឿថា ប្រសិនបើអាចធ្វើឱ្យបុគ្គលិករបស់ខ្ញុំសប្បាយចិត្ត ក្មេងៗក៏នឹងសប្បាយចិត្តដែរ។ សុភមង្គលរបស់បុគ្គលិកនឹងបង្ហាញដោយធម្មជាតិនៅពេលដែលពួកគេទៅធ្វើការ ប្រសិនបើពួកគេអាចធានាជីវិតផ្ទាល់ខ្លួន។ ខ្ញុំសង្ឃឹមថាប្រព័ន្ធថ្មីនេះដំណើរការល្អ ដោយផ្តល់បរិយាកាសរីករាយជាងមុនសម្រាប់បុគ្គលិក រួមទាំងកុមារផងដែរ” ។
Sacchan