ការស្ទង់មតិស្វែងរក Otaku ខាងផ្នែកណាមានចំនួនច្រើនជាងគេ

ក្នុងចំណោម Otaku មានប្រភេទផ្សេងៗគ្នាដូចជា Idol Otaku, Anime Otaku តើអ្នកចាត់ទុកខ្លួនជា Otaku បែប​ណា?

ថ្មីៗនេះវិទ្យាស្ថានស្រាវជ្រាវ Yano បានធ្វើការស្ទង់មតិមួយដែលមានឈ្មោះថា “Otaku Chousa” ។ យើងនឹងក្រឡេកមើល​ថា​តើ​ការ​ស្ទង់​មតិ​នេះ​និយាយ​ពី​អ្វី ហើយលទ្ធផលយ៉ាងណា?

ការប៉ាន់ប្រាមាណក្នុងចំណោមបុគ្គលទាំងបុរស និងស្រ្តីមានអាយុចាប់ពី ១៥ ដល់ ៦៩ ឆ្នាំទូទាំងប្រទេស មាន Otaku ២៦ ផ្នែកខុសគ្នា។ ផ្នែកដែលមាន Otaku ច្រើនជាងគេគឺ “Anime” ប្រមាណ ៦,៨៥ លាននាក់ បន្ទាប់មក “Manga” គឺ ៦,៤៨ លាន Otaku “Game” មាន ៤,៥៤ លាន Otaku និង “Idol” មានប្រមាណ ៣,៦១ លាន Otaku ។

Otaku Idol ចំណាយប្រាក់ច្រើនបំផុតលើចំណង់ចំណូលចិត្តរបស់ខ្លួន។ ពួកគេចំណាយពេលជាមធ្យមជាង ១០ ម៉ោង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​សកម្មភាព​គាំទ្រ Idol ហើយចំណាយជាមធ្យមជាង ៥០,០០០ យ៉េនក្នុងមួយឆ្នាំ។

បើនិយាយពីពេលវេលាចំណាយលើចំណង់ចំណូលចិត្ត Game Otaku គឺជាអ្នកដែលចំណាយពេលច្រើនបំផុត។ ថ្វីត្បិត​តែ​ចំណាយ​ពេល​វេលា​ច្រើន ប៉ុន្តែប្រាក់ដែលពួកគេចំណាយលើ Game មិនស្មើនឹង Idol Otaku នោះទេ ត្រឹមតែ ៤៨,៥០៤ យ៉េន/ឆ្នាំ​ប៉ុណ្ណោះ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមអុីនធឺណេត អំឡុងពេលពីខែកក្កដាដល់ខែសីហាឆ្នាំ ២០១០ ចំនួនអ្នកឆ្លើយ​តប​ត្រឹម​ត្រូវ​គឺ ១០,០០០ នាក់។

“Otaku” ក្នុងការស្ទង់មតិនេះទទួលស្គាល់ថាខ្លួនជា Otaku ឬត្រូវបានភាគីទី ៣ កំណត់ថាជា Otaku ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: