គេជឿថា “Shinkansen ខ្មោច” មើលមិនឃើញដោយភ្នែកបានបណ្តាលអោយរថភ្លើងចេញដំណើរយឺត

វេលាម៉ោងប្រហែល ៥ ព្រឹកថ្ងៃទី ២០ រថភ្លើង Tokaido Shinkansen ដំបូងចេញដំណើរពីស្ថានីយ៍ Shinagawa តាមកាល​វិភាគ។ ទោះ​ជា​យ៉ាង​ណា ប្រព័ន្ធគ្រប់គ្រងត្រូវបញ្ឈប់រថភ្លើងនេះព្រោះតែប្រទះឃើញ “រថភ្លើង Shinkansen មួយ​ទៀត​កំពុង​ឈប់​នៅ​មុខ​ស្ថានីយ៍” ។

ប៉ុន្តែនៅពេលដែលបុគ្គលិកត្រួតពិនិត្យកាលវិភាគ តាមពិតទៅមិនគួរមានរថភ្លើងឈប់ឡើយ។ ដោយសារករណីនេះរថភ្លើងចេញដំណើរយឺត ៥២ នាទី ដែលប៉ះពាល់ដល់រថភ្លើងចំនួន ៤២ គ្រឿង និងអ្នកដំណើរចំនួន ៣៦,០០០ នាក់។

Tokaido Shinkansen ដែលមានប្រព័ន្ធជំនាញតាមដានរថភ្លើងកំពុងធ្វើដំណើរ ហើយដោយសារមូលហេតុ​ណាមួយគេ​ជឿ​ថា​រថភ្លើង Shinkansen ដែល​មើលមិនឃើញ​បង្ហាញខ្លួន​នៅលើប្រព័ន្ធ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: