អតីតព្រះនាង Mako ប្រកាសដំណឹងលទ្ធផលស្វាមីប្រឡងជាប់ប្រាប់ឪពុកម្តាយមុនគេ
អតីតព្រះនាងជប៉ុនបានជូនដំណឹងដល់ឪពុកម្តាយ និងប្អូនទាំងពីរ បន្ទាប់ពីទទួលបានដំណឹងថាស្វាមីប្រឡងជាប់សញ្ញាបត្រច្បាប់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២១ ខែតុលា។
ប៉ុស្តិ៍ទូរទស្សន៍ FNN ដកស្រង់សម្តីអ្នកកាសែតរាជវង្ស Yukiya Chikashige បានអោយដឹងថា Mako ជាមនុស្សដំបូងដែលជូនដំណឹងថាប្តីប្រឡងជាប់ទទួលបានសញ្ញាបត្រ LL.M (Master of Laws) រដ្ឋញូវយ៉ក។ Chikashige បាននិយាយថា ព្រះអង្គម្ចាស់ Fumihito និងមហេសី Kiko ប្រហែលជាបានធូរទ្រូង ដែលនៅទីបំផុតកូនប្រសារបានប្រលងជាប់យ៉ាងលំបាក បន្ទាប់ពីខំប្រឹងរយៈពេល ៣ ដង។ ព្រះនាង Kako ដែលជាអ្នកគាំទ្រអាពាហ៍ពិពាហ៍របស់បងស្រី Mako ក៏រីករាយណាស់ដែរ។
Kei Komuro ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សចំនួន ៦,៣៥០ នាក់ប្រឡងជាប់ទទួលបានសញ្ញាបត្រច្បាប់រដ្ឋញូវយ៉កដែលប្រារព្ធធ្វើឡើងកាលពីខែកក្កដា ដោយមានអ្នកចូលរួមចំនួន ៩,៦០៩ នាក់។ នេះជាការប្រឡងលើកទី ៣ របស់ Kei Komuro បន្ទាប់ពីបរាជ័យ ២ លើកកាលពីខែកក្កដាឆ្នាំមុន និងខែកុម្ភៈឆ្នាំនេះ។ ការប្រឡងនេះត្រូវបានវាយតម្លៃថា “ពិបាកខ្លាំង” ជាពិសេសសម្រាប់អ្នកប្រើភាសាកំណើតដែលមិនមែនភាសាអង់គ្លេសដូចជា Komuro ។ ទន្ទឹមនឹងនេះ Komuro រងសម្ភាធពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំង។
Mako និង Kei Komuro ក្នុងសន្និសីទសារព័ត៌មានប្រកាសភ្ជាប់ពាក្យនៅឆ្នាំ ២០១៧ រូបភាព៖ AFP
មេធាវី Hiroshi Kiyohara ជាអ្នកដែលមានអាជ្ញាប័ណ្ណច្បាប់នៅញូវយ៉កបាននិយាយថា សម្ពាធអ្នកដែលប្រឡងឡើងវិញច្រើនជាងអ្នកប្រឡងលើកដំបូង។ ភាគច្រើនពួកគេសុទ្ធតែមានការងារធ្វើ ហើយមិនមានពេលច្រើនរំលឹកមេរៀនទេ ដូច្នេះអត្រាប្រជាប់របស់អ្នកដែលប្រឡងឡើងវិញទាបជាង។ Komuro ជាចំនួន ១.៦១០ នាក់ប្រឡងឡើងវិញ ហើយអត្រាក្រុមនេះប្រឡងជាប់គឺ ២៣% ប៉ុណ្ណោះ។
ដំណឹងដែលថា Komuro ប្រឡងជាប់បានក្លាយជាប្រធានបទពិភាក្សាយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម Twitter ។ ភាគច្រើនជាការអបអរសាទរចំពោះកូនកំលោះគ្រួសាររាជវង្ស។ “សូមអបអរសាទរ Komuro, Mako ប្រាកដជាសប្បាយចិត្តខ្លាំងណាស់” អ្នកប្រើគណនីម្នាក់បញ្ចេញមតិ។ “រៀនផង ធ្វើការផង នឿយហត់ណាស់ សូមអបអរសាទរអ្នកដែលបានប្រឡងជាប់” គណនីម្នាក់ទៀតបានបញ្ចេញមតិ។
Kei Komuro និង Mako ស្រលាញ់គ្នាកាលនៅជានិស្សិតសាកលវិទ្យាល័យ International Christian University (ICU) នៅ Tokyo ។ ពួកគេបានរៀបការនៅថ្ងៃទី ២៦ ខែតុលាឆ្នាំមុន ខណៈដែលសាធារណៈជនជំទាស់ដោយសារតែជម្លោះហិរញ្ញវត្ថុម្តាយរបស់ Komuro ។ នៅពេលនោះ ពិធីមង្គលការរបស់ Mako ត្រូវលុបចោលព្រះរាជពិធីប្រពៃណី ហើយនាងក៏បានបដិសេធមិនទទួលយកថ្លៃបណ្ណាការចំនួន ១៥០ លានយ៉េន (១,២ លានយ៉េន) ផងដែរ។
អតីតព្រះនាង Mako និងស្វាមីកំពុងកាន់ដៃគ្នាដើរតាមដងផ្លូវនៅ New York នាខែកក្កដា ឆ្នាំ ២០២២ ។ រូបភាព៖ Abaca Press
នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១ ប្តីប្រពន្ធ Mako ទៅសហរដ្ឋអាមេរិកចាប់ផ្តើមជីវិតថ្មី ជៀសវាងការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជននៅជប៉ុន។ ពួកគេរស់នៅបែបស្ងប់ស្ងាត់ មិនឆ្លើយតប និងទាក់ទងប្រព័ន្ធផ្សព្វផ្សាយ។ Komuro ធ្វើការឱ្យក្រុមហ៊ុនច្បាប់នៅញូវយ៉កក្នុងនាមជាជំនួយការច្បាប់ ចំណែក Mako ធ្វើជាអ្នកស្ម័គ្រចិត្តនៅសារមន្ទីរសិល្បៈ Metropolitan ។
បើតាមមេធាវី Kiyohara ឆ្លងកាត់ការប្រឡងអាចជួយឱ្យប្រាក់ចំណូលប្រចាំឆ្នាំរបស់ Komuro កើនឡើងប្រហែល ២២ លានយ៉េន ដែលធ្វើអោយជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរកាន់តែមានស្ថេរភាព។ មេធាវី Kiyohara បាននិយាយថា វិជ្ជាជីវៈផ្នែកច្បាប់ពិតជាមមាញឹកមិនថា Komuro ជាជំនួយការផ្នែកច្បាប់ ឬមេធាវីពេញម៉ោងក៏ដោយ។ ទោះជាយ៉ាងណា ការប្រឡងជាប់ជួយឱ្យស្វាមីអតីតព្រះនាង Mako មានឱកាសធ្វើការជាមួយអតិថិជន មួយជំហានម្តងៗកសាងអាជីពដ៏រឹងមាំនៅបរទេស។
Mako ថតរូបជាមួយឪពុកម្តាយ និងបងប្អូនពីរនាក់នៅឆ្នាំ ២០២០ ។ រូបភាព៖ Kyodo
ប្រភព៖ FNN