គេហទំព័រ Youtube ជប៉ុនចង្អុលបង្ហាញពីកំហុសចំពោះការលើកឆ្កែ និងដាក់ចុះ

គ្រូបង្វឹកឆ្កែ 遠藤エマ Ema Endo គ្រប់គ្រងថ្នាក់បណ្តុះបណ្តាល “Happy Dog Life – Ema” តែងតែបង្ហោះវីដេអូនៅ​លើ​គេហទំព័រ Youtube ផ្ទាល់​ខ្លួន​ដែល​មាន​ឈ្មោះថា 『犬のしつけ 新!遠藤エマ チャンネル』 (inu no shitsuke shin! endō ema channeru) ។ ខ្លឹមសារនៅលើគេហទំព័រ Youtube នេះ មិនមែនបង្រៀនឆ្កែឱ្យស្តាប់បង្គាប់​ទេ ប៉ុន្តែ​ឆ្លើយ​តប​សំណួរ​ដែល​ទាក់ទងនឹងអាកប្បកិរិយារបស់សត្វឆ្កែ។ នាងក៏បានបង្រៀនម្ចាស់ឆ្កែពី​របៀប​បង្កើត​​ទំនាក់​​ទំនង​ល្អ និងភាពរីករាយតាមរយៈការសរសើរឆ្កែយ៉ាងងាយផងដែរ។

បណ្តើរឆ្កែដើរលេង

Endo ផ្តល់ដំបូន្មានគួរតែនាំឆ្កែដើរលេង ប្រសិនបើឆ្កែនៅតូចអាចបីលើដៃ។ គួរតែធ្វើរឿងនេះកាន់តែឆាប់កាន់​តែ​ល្អ មុន​ពេល​ចាក់វ៉ាក់សាំងដំបូងរបស់​ឆ្កែ។
ប្រសិនបើឆ្កែមិនខ្លាចពេលចេញទៅខាងក្រៅ វានឹងស៊ាំ​ជាមួយសង្គមមនុស្សដោយសារម្ចាស់់នាំដើរលេង។ Endo បាន​សង្កត់​ធ្ងន់​ថា គួរតែធ្វើរឿងនេះមុនពេលឆ្កែធំមានការប្រុងប្រយ័ត្ន។

របៀប​បីឆ្កែមានសុវត្ថិភាព

ទោះជាយ៉ាងណា មុនពេលនាំឆ្កែចេញទៅក្រៅ Youtuber បានសង្កត់ធ្ងន់លើការប្រកាន់ខ្ជាប់បទប្បញ្ញត្តិពេលបី និង​​ប្រលេង​​ឆ្កែ​ចុះ។

ជាដំបូងចំពោះឆ្កែ កម្ពស់របស់មនុស្សពេញវ័យពេលលើកឆ្កែឡើងអាចធ្វើអោយវាភ័យខ្លាច។ បើប្រៀបធៀបទៅនឹងអារម្មណ៍របស់មនុស្ស ហាក់ដូចជាត្រូវលើកឡើងជាន់ទីពីរអញ្ចឹង។ ដូច្នេះ ប្រសិនបើលើកឆ្កែឡើងមិនត្រឹម​ត្រូវ ឆ្កែ​អាច​នឹង​ភ័យ​ស្លន់​ស្លោ​រត់​ធ្លាក់ចេញពីដៃរបស់អ្នក។

ធ្លាក់ពីលើចុះមកអាចធ្វើអោយឆ្កែរងរបួស ហើយបើអ្នកបីឆ្កែមិនបានត្រឹម​ត្រូវក៏អាចបណ្តាលអោយគ្រេចឆ្អឹងដែរ។

ក្នុងវីដេអូ Endo បង្ហាញពីរបៀបលើកឆ្កែឡើងឱ្យបានត្រឹមត្រូវ ម្យ៉ាងអាចរក្សាលំនឹង ហើយជួយអោយវារីករាយនឹងដំណើរ​កំសាន្ត។ ទន្ទឹម​នឹង​នោះ​នាង​ក៏​បាន​ណែនាំ​ពី​​របៀប​​ទម្លាក់​ឆ្កែចុះ​ផង​ដែរ។

សូមទស្សនាគេហទំព័រ Youtube របស់ Ema Endo ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីគន្លឹះមានប្រយោជន៍ពេល​ចិញ្ចឹម​ឆ្កែ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: