សរសើរចំពោះស្នាដៃវិចិត្រកររៀបលេខមើលទៅដូចជាទឹកទន្លេហូរ

ក្នុងពិព័រណ៍​សិល្បៈ ៤ ឆ្នាំមានម្តងដោយវិចិត្រករ Tsuyoshi Hisakado នៅទីក្រុងតូក្យូ អ្នកនឹងមានឱកាសបានឃើញស្នាដៃដ៏ពិសេសមួយ។ ដំបូងពេលក្រឡេកមើលគ្រាន់តែជាជញ្ជាំងពណ៌ស ប៉ុន្តែពេលមើលជិត… អ្នកនឹងសម្គាល់​ឃើញ​តួអក្សរជាច្រើនត្រូវបានរៀបចំតាមលំដាប់លំដោយដែល​មើល​ទៅ​រៀប​រយ ហើយក៏មានភាពច្របូកច្របល់​ណាស់​ដែរ។

តួអក្សរទាំងនោះគឺជាលេខ π (pi) ដែលជាចំនួនគណិតវិទ្យា។ ចាប់ផ្តើមនៅកណ្តាលជួរលេខវិល​ជា​វង់បែរមកក្រៅ។

វិចិត្រករ Tsuyoshi Hisakado កើតឆ្នាំ ១៩៨១ នៅ Kyoto ធ្វើការនៅស្ទូឌីយោជាយក្រុង ជាកន្លែងដែលវិចិត្រករត្រូវប្រឈមមុខនឹងអាកាសធាតុអាក្រក់ ឬសត្វព្រៃ។ ស្នាដៃសិល្បៈរបស់គាត់ឆ្លុះបញ្ចាំងអំពីច្បាប់​ធម្មជាតិ ប៉ុន្តែពេល​ខ្លះ​ហួស​ពី​វិសាល​ភាព​នៃសាកលលោក លើសពីបញ្ញារបស់មនុស្ស។

លេខ Pi របស់ Hisakado ត្រូវបានដាក់ឈ្មោះថា “River” (ទន្លេ) ក្នុងន័យថាលំហូរធម្មជាតិនៃទន្លេក៏ជាប្រភពដើមនៃអរិយធម៌របស់មនុស្សផងដែរ។ ជា​ការ​ពិត​ណាស់ ទន្លេ​ក៏​អាចនាំយកសណ្តាប់​ធ្នាប់អរិយធម៌ជា​ច្រើន​ជំនាន់​ទៅយ៉ាងងាយ ហើយក៏ចាប់ផ្តើមថ្មីបានដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: