ឧទ្យាន Universal Studios ជប៉ុនរំលឹកចំពោះការស្លៀកពាក់ខ្លីនៅទីសាធារណៈ

សូមចំណាំភ្ញៀវដែលមកលេងឧទ្យាននឹងត្រូវស្នើឱ្យចាកចេញប្រសិនបើស្លៀកពាក់ខ្វះក្រណាត់ Cosplay បែប​ខោ​អាវទ្រនាប់​ខុស​នឹង​បទ​​បញ្ជា​នៅ​ក្នុង​ឧទ្យាន។

សំណើ៖ យើងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ដែលស្លៀកសម្លៀកបំពាក់ខុសគ្នាៗមកលេងឧទ្យាន។ ប៉ុន្តែយើងស្នើសុំការ​ចូលរួមចំណែករបស់អ្នក សូមគោរពតាមក្រមសីលធម៌ និងបទប្បញ្ញត្តិឧទ្យាន ដើម្បីសុវត្ថិភាព និងសន្តិសុខភ្ញៀវ​ដទៃ​ទៀត។ សម្លៀកបំពាក់មិនសមរម្យ ឬសុិចសុីពេកត្រូវហាមឃាត់ ហើយបុគ្គលិករបស់យើងអាចស្នើសុំឱ្យភ្ញៀវ​ដែល​ធ្វើ​ខុស​ចាក​ចេញ។

“សម្លៀកបំពាក់” ក្នុងសំណើរួមទាំងសម្លៀកបំពាក់ Cosplay ដែលជាចំណុចពិសេសនៅ Universal ។

ប៉ុន្មានថ្ងៃមុនពេល USJ សេចក្តីប្រកាសនេះ នារី​មួយ​ក្រុម​មាន​គ្នា ៥ នាក់បាន​បង្ហោះ​រូប​ថតស្លៀក​ឈុត Cosplay នៅឧទ្យាន។ ខណដែលមួយចំនួន Cosplay ពាក់ត្រចៀកឆ្មា និងសម្លៀកបំពាក់អ្នកបម្រើស្រី ខ្លះទៀតស្លៀក​សម្លៀក​​​​បំពាក់​​​​ដែល​​​មាន​​​លក្ខណៈ​​​ដូច​​​ខោ​​ទ្រនាប់​​ជាជាងស្លៀក​ឈុត​ Cosplay ។

ទោះ​មិន​បានលើកឡើងដោយផ្ទាល់ ប៉ុន្តែប្រហែលជាគណៈគ្រប់គ្រង USJ យល់ថាគួរតែរំលឹក ទោះបីជាឧទ្យានអនុញ្ញាត​ឱ្យ​ស្លៀក​ពាក់​សេរី ប៉ុន្តែ​នៅ​មាន​ច្បាប់​មួយ​ចំនួន​ត្រូវគោរព និងអនុវត្ត ព្រោះថាភ្ញៀវចូលទស្សនាក៏មានកុមារ​ច្រើន​ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: