ចំណុចដែលធ្វើអោយអ្នកយកព័ត៌មានជនជាតិកូរ៉េភ្ញាក់ផ្អើលពេលត្រឡប់មកជប៉ុនវិញ
Soon Pyon ជាអ្នកយកព័ត៌មានជនជាតិកូរ៉េដែលរស់នៅប្រទេសជប៉ុនជាង ១០ ឆ្នាំ។ គាត់មិនដែលចាកចេញពីជប៉ុនរហូតដល់ផ្ទុះជំងឺរាតត្បាត។ កាលពីថ្ងៃទី ១១ ខែតុលា ជប៉ុនបានបន្ធូរបន្ថយវិធានការព្រំដែន ដូច្នេះបានជា Soon Pyon អាចត្រឡប់មកជប៉ុនវិញ។ ទោះបីជាគាត់រស់នៅជប៉ុនយូរមកហើយ ប៉ុន្តែរយៈពេលយូរមិននៅទីនេះ ទើបគាត់ប្រទះឃើញចំណុចមួយចំនួនដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលម្តងទៀត។
១. ម៉ាសុីនលក់ដោយស្វ័យប្រវត្តិច្រើន
យើងទាំងអស់គ្នាដឹងហើយថាជប៉ុនជាប្រទេសមានម៉ាសុីនលក់ដោយស្វ័យប្រវត្តិច្រើន ប៉ុន្តែក្រោយរយៈពេលត្រឡប់មកប្រទេសជប៉ុនវិញ ទើបយើងដឹងថាចំនួនម៉ាសុីនច្រើនយ៉ាងណា។ Soon Pyon មានអារម្មណ៍ថាចំនួនម៉ាស៊ីនកើនឡើងខ្លាំងក្នុងរដូវកាលជំងឺរាតត្បាត នៅពេលដែលទម្រង់លក់ផ្ទាល់ត្រូវដាក់កម្រិត។
មិនត្រឹមតែចំនួនម៉ាស៊ីនកើនឡើងប៉ុណ្ណោះទេ សូម្បីតែទម្រង់ក៏មានលក្ខណៈចម្រុះជាងមុនដែរ។ ឧទាហរណ៍អំឡុងពេលធ្វើដំណើរទៅ Daikanyama Tokyo អ្នកយកព័ត៌មាន Soon Pyon បានឃើញម៉ាស៊ីនលក់ Caramel ដោយស្វ័យប្រវត្តិនៅមុខហាង Caramel Number Sugar ។ មានម៉ាស៊ីនលក់ដោយស្វ័យប្រវត្តិជាច្រើនត្រូវបានដំឡើង ជាវិធានការលក់មិនប្រាស្រ័យទាក់ទងកាត់បន្ថយការឆ្លង។
២. នៅជប៉ុនអាចរកទិញទំនិញកូរ៉េយ៉ាងស្រួល
ប្រហែលជាមិនមែនភ្ញៀវទេសចរណ៍ទាំងអស់សុទ្ធតែចាប់អារម្មណ៍នឹងចំណុចនេះទេ ប៉ុន្តែជនជាតិកូរ៉េដែលរស់នៅប្រទេសជប៉ុនដូចជា Soon Pyon ពិតជាដឹងគុណណាស់។ នៅពេលដែលអ្នកយកព័ត៌មាន Soon Pyon ទៅដល់ជប៉ុនដំបូងក្នុងឆ្នាំ ២០០០ កាលនឹង K-pop មិនទាន់មានប្រជាប្រិយភាពឡើយ ដងផ្លូវសម្រាប់ប្រជាជនកូរ៉េនៅ Tokyo Shin-Okubo ក៏មិនមែនជាកន្លែងទាក់ទាញទេសចរណ៍នោះដែរ។
នៅពេលនោះតំបន់ផ្សារកូរ៉េនៅ Shin-Okubo អាចចាត់ទុកជាកន្លែងតែមួយគត់ដែលអ្នកអាចរកទិញទំនិញកូរ៉េ ប៉ុន្តែសព្វថ្ងៃបានក្លាយទៅជាទំនិញទូទៅនៅផ្សារទំនើប រួមទាំងបណ្តាញផ្សារទំនើបដូចជា Don Quijote ។
៣. ទំនិញជាច្រើនមិនឡើងថ្លៃ
ថ្វីត្បិតតែថ្លៃប្រើប្រាស់នៅជប៉ុនកើនឡើងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែនោះជាអ្វីដែលភ្ញៀវទេសចរណ៍មិនអាចកត់សម្គាល់ដឹងទេ មិនមានផលប៉ះពាល់។ ភាគច្រើនភ្ញៀវទេសចរណ៍ទទួលទានអាហារនៅភោជនីយដ្ឋាន ហើយចាប់អារម្មណ៍លើថ្លៃចូលទស្សនាកន្លែងទេសចរណ៍ដូចជា ឧទ្យាន និងសារមន្ទីរជាដើម។ តម្លៃបែបនេះនៅតែរក្សាដដែលក្នុងអំឡុងពេល ២ ឆ្នាំកន្លងមកនេះ។ ជាក់ស្តែង Tokyo Disneyland និង DisneySea ថែមទាំងបញ្ចុះតម្លៃសំបុត្រ ២០% ទៀតផង។ បូកទាំងតម្លៃប្រាក់យ៉េនធ្លាក់ អ្នកប្រាកដជាភ្ញាក់ផ្អើលនឹងតម្លៃធ្វើដំណើរទៅកាន់ជប៉ុនបើធៀបនឹងពីមុន និងប្រទេសផ្សេងទៀត។
Sacchan