លទ្ធផលប៉ាម៉ាក់ហៅយកប្រពន្ធពេក នេះហើយជាចម្លើយយ៉ាងឡូយពីបុរសជនជាតិជប៉ុនម្នាក់

មនុស្សមួយចំនួនដល់អាយុពេញវ័យ ប៉ុន្តែក្នុងក្រសែ​ភ្នែក​​ឪពុក​ម្តាយ កូនរបស់ពួកគេដូចជាក្មេងត្រូវការរំលឹក និង​យក​ចិត្ត​ទុក​ដាក់​ជា​រៀង​រាល់​ថ្ងៃ។ ជាពិសេសយុវវ័យ នៅពេលដែលស្ថានភាពយុវជនជប៉ុនធុញទ្រាន់នឹងរឿងស្នេហា រៀប​ការ ឪពុក​ម្តាយ​នឹង​ជម្រុញកូនៗឱ្យស្វែងរកសុភមង្គលគ្រួសារ។

“តើកូនមានមិត្តប្រុសឬមិត្តស្រីហើយឬនៅ?” ឬ “គួរតែមានស្នេហា រៀបការមានប្តី/មានប្រពន្ធ បង្កើតកូន” នេះប្រហែល​ជា​សំណួរ​របស់​ឪពុក​ម្តាយ​ដែលមានកូនអាយុចន្លោះពី ២៥ ទៅ ៣០ ឆ្នាំ មិនត្រឹម​តែនៅជប៉ុនប៉ុណ្ណោះទេ នៅ​ខ្មែរ​យើងក៏ដូចគ្នាដែរ។

អ្នកប្រើគណនី Twitter ជប៉ុន @sakone_shogen ក៏មិនមែនជាករណីលើកលែងដែរ។ ឪពុកម្តាយរបស់គាត់រំលឹកដូចខាងក្រោម៖

そろそろ身を固めろ (sorosoro mi wo katamero)

→ ប្រយោគនេះអាចបកប្រែថា៖ ដល់ពេលដែលត្រូវកសាងគ្រួសារហើយកូន។

(固めろ: អត្តន័យដើមមានន័យថាពង្រឹង ធ្វើអោយរឹង)

ចំណែកនេះជារបៀបដែលគាត់ឆ្លើយតបឪពុកម្តាយ។

ឪពុកម្តាយខ្ញុំបាននិយាយថា “ដល់ពេលដែលត្រូវរឹងហើយកូន” ដូច្នេះតាមបំណងរបស់ពួកគាត់ ខ្ញុំទិញអាវក្រោះយ៉ាង​រឹង​តែ​ម្តង។ ប្រហែលជាពុក​ម៉ែ​សប្បាយ​ចិត្ត​រហូត​ដល់​យំ​ជា​មិន​ខាន។

ដូចដែលបានពន្យល់ខាងលើពាក្យ 身を固める (mi wo katameru) មានន័យត្រង់ថា “រឹង” ប៉ុន្តែក៏មានន័យថា រៀបការ មានគ្រួសារ មាន​ការ​ងារ​នឹង​នរដែរ។

អ្វី​ដែល​គួរ​អោយចាប់​អារម្មណ៍​គឺថាបុរស​ម្នាក់​នេះចូលចិត្តអាវក្រោះបុរាណជប៉ុន។ អាវក្រោះដែល Hamajirō ពាក់ក្នុងរូបថតនៅពាក់កណ្តាលសម័យ Edo ។

និយាយទៅឪពុកម្តាយបារម្ភខ្លាំងបានជារំលឹកជាច្រើនដង។ ប៉ុន្តែបើក្រឡេកមកមើលបុរសម្នាក់នេះវិញ ហាក់​ដូច​ជា​កំពុងរស់នៅយ៉ាងល្អជាមួយ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។

តើអ្នកធ្លាប់គិតទេថា រឿងខ្លះទុកអោយសនា​ជាអ្នកសម្រេចចុះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: