YOKAI រឿងព្រេងនិទានល្បី និងជះឥទ្ធិពលរហូតមកដល់បច្ចុប្បន្ន

Yokai មិនត្រឹម​តែជាបិសាចប៉ុណ្ណោះទេ ថែមទាំងអាចបកប្រែថា “សត្វចម្លែក” ឬ “ព្រលឹងខ្មោច” បើនិយាយឱ្យ​ច្បាស់ Yokai គឺ​ជា “បាតុភូត​​ដែល​មិន​អាច​ពន្យល់​បាន” លើសពីការយល់ដឹងរបស់មនុស្ស។

ពាក្យ Yokai មានតាំងពីអរិយធម៌ជប៉ុនបុរាណ ដែលបង្កើតឡើងដោយជនជាតិជប៉ុនដើម្បីពន្យល់ពីអ្វីដែលពួក​គេ​មិន​អាច​បក​ស្រាយ​បាន។ ឧទាហរណ៍នរណាម្នាក់លង់ទឹកទន្លេមកពីត្រូវ Kappa ទាញ ឬសំឡេងបន្លឺដោយ Yamabiko សើច​ចំអក​អ្នក។ យូរៗ​ទៅ កាន់តែមាន Yokai ច្រើនប្រភេទបង្ហាញខ្លួន។

អ្នកមិនអាចរាប់ឈ្មោះ Yokai គ្រប់ប្រភេទបានទេ ព្រោះវាមានច្រើន។ ម្យ៉ាងវិញទៀត តំបន់នីមួយៗមាន Yokai ដាច់ដោយឡែក។ Yokai មួយចំនួនត្រូវគេចាត់ទុកថាអាក្រក់ ប៉ុន្តែខ្លះទៀតបែរជាសុខចិត្តជួយអ្នកដទៃ។

ក្នុងប្រវត្តិសាស្ត្រ សង្គមជប៉ុនគោរពតាមពហុអាទិទេព និងសម្ភារៈនិយមមុននឹងនាំចូលសាសនាផ្សេងទៀត។ គ្មានអាទិទេពតែមួយនោះទេ អាទិទេពមាននៅគ្រប់ទីកន្លែង។ ការដែលជនជាតិជប៉ុនគោរពចំពោះធម្មជាតិ បានកែប្រែ Yokai មួយចំនួន។ Yokai ខ្លះត្រូវគេគោរពសរសើរជា “ទេវតា” “វិញ្ញាណ” ការពារព្រៃឈើ និងទន្លេ។ ហើយដោយ​សារ​តែ​មនុស្ស​រស់នៅក្នុងធម្មជាតិ ដូច្នេះពួកគេក៏គោរពបូជា Yokai ដើម្បីឱ្យ Yokai ទាំងនេះស្រឡាញ់ និងការពារពួក​គេ។ នៅជុំវិញយើងមានវត្ថុជាច្រើន ដូច្នេះរមូរក្រដាសនិយាយពី Yokai កាន់តែច្រើនឡើង និងមានភាពរស់រវើកខ្លាំង។

ប្រសិនបើកាលពីមុន Yokai ផ្សារភ្ជាប់នឹងកត្តាធម្មជាតិ ក្រោយមក Yokai បង្ហាញខ្លួនក្នុងវត្ថុប្រចាំថ្ងៃដែលបង្កើតឡើងដោយមនុស្ស​ដូច​ជា​ឆ័ត្រ មួក ទ្វារជាដើម។ ប្រសិន​បើ​មនុស្សធ្វើមិនល្អដាក់វត្ថុមានវិញ្ញាណទាំងនេះ ពួក​វា​​ចេះ​ស្អប់ ហើយ​កាន់​តែ​ឃោរ​ឃៅទៅ។

Yokai បាន​ក្លាយ​ជា​រឿង​និទាន​ដែលរីកផ្សព្វផ្សាយទូទាំងប្រទេស។ រមូរក្រដាសដែលនិយាយពី Yokai ល្បីបំផុតគឺ “ក្បួនដង្ហែររបស់បិសាចទាំង ១០០ កណ្តាលអធ្រាត្រ” (画図百鬼夜行) ដោយ ukiyo-e Toriyama Sekien នៅសម័យ Edo ឆ្នាំ ១៧៧៦ ។

សម័យ Edo ជាយុគសម័យដែលសំខាន់បំផុតនៃប្រវត្តិសាស្ត្រជប៉ុនទាក់ទងនឹងសិល្បៈ និងការផលិតសិល្បៈ។ នេះ​ជា​សម័យ​សន្តិភាព​យូរ​អង្វែង ប្រទេស​ជាតិ​រីក​ចម្រើន ជាមួយនឹងវត្តមានរបស់​ពាណិជ្ជករ ដែលភាគច្រើនជា​វណ្ណៈ​កណ្តាល។ មនុស្សជាច្រើនមានប្រាក់មានន័យថាតម្រូវការកំសាន្តខ្ពស់ ហើយទម្រង់ថ្មីត្រូវបានបង្កើតឡើង។ នៅ​ពេល​នោះ Yokai ល្បីខ្លាំង រហូតដល់ថ្នាក់មានរឿងព្រេងជាច្រើនត្រូវបាននិពន្ធ ថែមទាំងនិយាយបំផ្លើសអោយកាន់​តែ​ចាប់​អារម្មណ៍ ក្នុង​គោល​បំណង​ទាក់​ទាញមហាជន។

បាតុភូតចម្លែកដែលមិនអាចពន្យល់បានក្លាយជាបាតុភូតវប្បធម៌ មានក្នុងល្បែងបៀរសម្រាប់កុមារ លើការឆ្លាក់ និងយ័ន្តសំណាងផងដែរ។ Yokai ថែមទាំងវាយឡុកខាងសម្លៀកបំពាក់ បានក្លាយជាគំរូបោះពុម្ពដ៏ពេញនិយមលើសម្លៀក​បំពាក់។

ជាច្រើនសតវត្សមកហើយ ស្នាដៃសិល្បៈដែលយកប្រធានបទ Yokai ត្រូវបានបង្កើតឡើងដោយគ្រូ និងរូបតំណាងដែលប្រមូលបានរាប់ពាន់ឆ្នាំមុន ថែរក្សា​​រហូត​ដល់​សព្វ​ថ្ងៃនេះ។ ដោយពឹងលើគ្រូ ukiyo-e ដូចជា Katsushika Hokusai និង Utagawa Kuniyoshi ដែលជាស្នាដៃគួរអោយភ្ញាក់ផ្អើលមួយចំនួនត្រូវបានពិភពលោកទាំងមូលទទួល​ស្គាល់ ប៉ុន្តែសំខាន់បំផុតដោយសារតែស្នាដៃទាំងនេះជាឯកសារយោងផលិតរឿង anime, manga ភាពយន្ត ឬវីដេអូ​ហ្គេម។

វប្បធម៌ Yokai វិវត្តន៍ចេញពីការកោតខ្លាចទេវតា ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌ដ៏ពេញនិយមដែលមានកម្រិតឥទ្ធិពល​គួរ​ឱ្យ​ភ្ញាក់ផ្អើមចំពោះប្រទេសជាតិ។ ទោះជាយ៉ាងណា ជំនឿទាំងនេះបានរសាត់បាត់ខ្លះ ដោយទុក​កន្លែងសម្រាប់​ទ្រឹស្តី​ថ្មី។

ជាពិសេសអំឡុងពេលដំណើរការយោធារបស់ជប៉ុននៅសម័យសង្គ្រាមលោកលើកទី ២ ជំនឿវប្បធម៌ផ្សេងទៀត ក៏ដូចជាទស្សនវិជ្ជាជនជាតិបានធ្វើឱ្យវប្បធម៌ Yokai បាត់បង់។ ទោះជាយ៉ាងណា នៅឆ្នាំ ១៩៦០ Shigeru Mizuki នាំយកវប្បធម៌ Yokai ត្រឡប់មករក mainstream ដោយ​សារ​រឿង​ភាគ anime និង manga ល្បី “Gegege no Kitaro” ភាព​ទាក់​ទាញ​នៃ​ទេវកថាត្រូវបានរំលឹកឡើងវិញ។

Shigeru Mizuki ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍ថា គាត់វង្វេងក្នុងព្រៃអំឡុង​សង្គ្រាម​លោក​លើក​ទី​ ២ ។ នៅ​យប់​មួយ គាត់​ត្រូវ​បាន Yokai ជួយសង្គ្រោះពេលកំពុងមានអារម្មណ៍ថាមានជញ្ជាំងរារាំងគាត់ដើរទៅមុខ។ នៅ​ព្រឹក​បន្ទាប់ ទើប​គាត់​ដឹង​ថា​គ្មាន​ជញ្ជាំងអ្វីទេ គ្រាន់តែមានជញ្ជាំងថ្មធំមួយ។ ចំណុចនេះធ្វើឱ្យ Shigeru ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ហើយចាប់តាំងពីពេលនោះគាត់សុខចិត្តចំណាយពេលរបស់ខ្លួនលើប្រធានបទ Yokai ក្នុង​គោលបំណងរំលឹកទំនោរសម័យ Edo ខណៈ​ដែល​អប់រំ​មនុស្ស​រាប់​លាន​នាក់​អំពី​រឿងព្រេង​ប្រពៃណី​ជប៉ុន​តាម​បែប​សម័យ​ទំនើប។ Shigeru មិនមែនជាមនុស្សតែមួយគត់នៅជប៉ុនប្រើ Yokai ក្នុងការបង្កើតរបស់ខ្លួនប៉ុណ្ណោះ​ទេ។ ដោយពឹងលើវត្តមានដ៏សំខាន់របស់ Yokai នៅលើប្រព័ន្ធផ្សព្វផ្សាយ ទើបភាពទាក់ទាញចំពោះរឿងទេវកថា​បាន​ត្រលប់​មក​វិញ និងជ្រៀតចូលវិស័យសិល្បៈកំសាន្ត។

រហូតមកដល់ពេលនេះមិនអាចរាប់បានទេថាមានគម្រោងប៉ុន្មានត្រូវបានបំផុសគំនិតដោយ Yokai ឡើយ។ ប៉ុន្តែអាចឃើញថាទំនោរផ្លាស់ប្តូរចំពោះទស្សនៈ Yokai ក្នុង​សិល្បៈ​រហូត​មក​ដល់​ពេល​នេះ។ ដំបូង Yokai ត្រូវបានពណ៌នាតាមបែបអរូបី ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​គោរព ប៉ុន្តែ​ការ​រចនា​ចាប់​ផ្ដើម​កែ​សម្រួលអោយកាន់​តែ​ស័ក្តិសម។ គេ​ស្រមៃ​គិត​ថា Yokai មានរាងមូល ​គួរ​ឱ្យ​ស្រឡាញ់ និងស្និទ្ធជាមួយមនុស្ស។

ទោះគ្រាន់តែជាការស្មាន ប៉ុន្តែមនុស្សជាច្រើនជឿថា Yokai ជាមូលហេតុ​ដែលធ្វើអោយ​ប្រជាជន​ជប៉ុន​ឈ្លក់​វង្វេង​នឹង​ម៉ាស្កូត។ ឧទាហរណ៍ដូចជា Pokémon អត្តន័យទាក់ទងនឹង Yokai ។ ពួកវាមិនមែនជាសត្វ ហើយភាគច្រើនទាក់​ទង​នឹង​ធម្មជាតិ មាន​ថាមពល មិនមែនបិសាច វិញ្ញាណនោះទេ។ 

សរុបទៅ Yokai ដោយសារមិនមាននិយមន័យ ដូច្នេះត្រឹម​តែអាចវិវត្តន៍ដោយផ្អែកលើការស្រមើលស្រមៃរបស់មនុស្ស និង​មិន​អាច​រលាយ​បាត់ឡើយ។ ពិតជាមិនដឹងថាពិភព Yokai នឹងវិវត្តន៍យ៉ាងណានាពេលអនាគតនោះទេ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: