ឡានសមាគមអភិរក្សបេតិកភណ្ឌបើកបុកបង្គន់ចាស់ជាងគេនៅជប៉ុន
នៅព្រឹកថ្ងៃច័ន្ទ អ្នកបើកបរវ័យ ៣០ ឆ្នាំម្នាក់បានបើកឡានបុកអគារដែលរដ្ឋាភិបាលជប៉ុនបានចុះបញ្ជីជាសម្បត្តិវប្បធម៌សំខាន់របស់ប្រទេសជាតិ។ តើអគារនេះមានអ្វីពិសេស? នេះជាបង្គន់ដែលចាស់ជាងគេនៅប្រទេសជប៉ុន។
ជាការពិតណាស់ បង្គន់ដែលចាស់មិនមានជើងទម្រកម្តៅ ឬប៊ូតុងទំនើបនោះទេ។ តាមពិតទៅបង្គន់នេះគ្រាន់តែជារន្ធមូលមួយ ស្ថាបត្យកម្មនេះត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី ១៥ នៃប្រាសាទ Tofukuji ដែលឥឡូវនេះជាតំបន់ផ្លូវ Honmachi សង្កាត់ Higashiyama ទីក្រុង Kyoto ។
គួរអោយស្តាយ នៅវេលាម៉ោងប្រហែល ៩ៈ៣០ នាទីព្រឹក អ្នកបើកបរវ័យ ៣០ ឆ្នាំម្នាក់ នៅពេលចូលចំណតរថយន្តជ្រុលជាន់ហ្គាសខណៈដែលជាប់លេខថយក្រោយ។ ឡានមិនបើកទៅមុខ បែរជាបើកថយក្រោយបុកទ្វារបង្គន់ ដែលបណ្តាលឱ្យបង្គោលរងខូចខាតធ្ងន់។
នេះជាវីដេអូចាប់យករូបភាពបង្គន់កាលពីប៉ុន្មានឆ្នាំមុន អមដោយតន្ត្រី Jazz ជួយកំដរអារម្មណ៍ពេលចូលបង្គន់។
អ្នកបើកបរជាបុគ្គលិកនៃសមាគមអភិរក្សបេតិកភណ្ឌក្យូតូ កំពុងបំពេញទស្សនកិច្ចពាក់ព័ន្ធនឹងការងារនៅ Tofukuji ។
ទោះជាយ៉ាងណា សំណាងច្រើនឆ្នាំបន្ទាប់ប្រាសាទ Tofukuji ផ្អាកដំណើរការបង្គន់ ដូច្នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ យ៉ាងណាចំពោះការបើកវិស័យទេសចរណ៍ឡើងវិញ តំបន់មូលដ្ឋានត្រូវរៀបចំជួសជុលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
Sacchan