ផ្លាកសញ្ញានៅ Kyoto រំលឹកអ្នកដែលចតរថយន្ត​ខុស​ច្បាប់ និង​ណែ​នាំ​ចំណត​ត្រឹម​ត្រូវ

បច្ចុប្បន្ន​អាជ្ញាធរទីក្រុងកំពុងតែឈឺក្បាលចំពោះបញ្ហាដែល​កើត​ឡើង​នៅ​កណ្តាល​ក្រុង​ Kyoto ។

Kyoto គឺជារាជធានីបុរាណ ដែលមានប្រាសាទបុរាណ សួនច្បារបែបជប៉ុន និងទេសភាពដ៏សែននឹករលឹកនៃប្រទេស​​ជប៉ុន។ នៅ​ពេល​មកដល់ Kyoto ទោះបីជាអ្នកមិនចូលចិត្តថតរូប ក៏អាចនឹងថតរូបជាច្រើននៅទីនេះដែរ។

ដើរតាមដងផ្លូវ Kyoto អ្នកអាចនឹងប្រទះឃើញសញ្ញាបែបនេះតាមចិញ្ចើមផ្លូវ។ ដំបូងពេលក្រឡេកមើលស្មានតែផ្លាកសញ្ញាណែនាំអោយភ្ញៀវទេសចរណ៍ថតរូប ប៉ុន្តែមិនមែនដូច្នោះទេ។ ជាការពិតដែលថា Kyoto ទាក់ទាញភ្ញៀវទេស​ចរណ៍​ទាំង​ក្នុង និងក្រៅប្រទេសច្រើន ប៉ុន្តែចំណុចនេះក៏បង្ហបញ្ហាជាច្រើនដល់តំបន់នេះផងដែរ។ ដោយសារជា​​តំបន់​ទេស​ចរណ៍​ដែលល្បី ដូច្នេះបើអាជ្ញាធរ Kyoto ចង់គ្រប់គ្រងបញ្ហាភ្ញៀវទេសចរណ៍ត្រូវរើសវិធីសមរម្យដើម្បីកុំឱ្យបាត់បង់ភ្ញៀវ ហើយនៅតែអាចផ្គាប់ចិត្តអ្នកស្រុក។

រូបភាពខាងក្រោមនេះថតផ្លាកសញ្ញាមួយ។ នេះ​ជា​ផ្លាកសញ្ញាដែល​មាន​ខ្លឹមសារ​បែប Kyoto ៖ ការ​រំលឹក​ដែល​មាន​លក្ខណៈសមរម្យ និងស៊ី​ជម្រៅ។

ដូចក្នុង Tweet នេះមាន​បង្អួច​មើល​ឃើញ​ផ្លូវ​ Shijo-dori ជាមួយនឹងអក្សរដូចខាងក្រោម៖

“តាក់ស៊ីដែលអ្នកឃើញតាមបង្អួចនេះកំពុងចតដោយខុសច្បាប់” ។

ផ្លូវនេះនៅជិតផ្លូវប្រសព្វ Shijo Kawaramachi ដែលហាមមិនអោយឈប់ និងចត។ ដោយសារហាង ភោជនីយដ្ឋាន និងបារច្រើន ដូច្នេះអ្នកបើកតាក់ស៊ីជាច្រើនមិនអើពើច្បាប់ ហើយឈប់នៅទីនេះដើម្បីងាយស្រួលទទួលភ្ញៀវ។ ចំពោះ​ផ្លាក​សញ្ញា​បែប​នេះ តាក់ស៊ីទាំងអស់ដែលនៅក្នុងស៊ុម​ត្រូវ​កត់​សម្គាល់​ថា​បំពាន​ច្បាប់។ ក្រៅពីនេះ ផ្លាក​​សញ្ញា​​ក៏​បាន​​ណែនាំ​​ឱ្យ​ភ្ញៀវ​ទេសចរណ៍ទៅកាន់កន្លែង​ចតតាក់សុីស្រប​ច្បាប់​ផង​ដែរ។

ចំណែកផ្នែកខាងក្រោយផ្លាកសញ្ញាក្រើនរំលឹកអ្នក​បើក​តាក់ស៊ីដែលឆ្លៀតឳកាស។

“អ្នក​បើក​បរ​ជា​ទី​គោរព រថយន្តអ្នកចតខុសច្បាប់ អ្នកទាំងអស់គ្នាកំពុងតែមើល” ។

នេះជាគំនិតគួរឱ្យចាប់អារម្មណ៍ដែលនាំមកនូវអត្ថប្រយោជន៍ ២ ចំណុចទី ១ ជួយផ្សព្វផ្សាយដល់​អ្នក​ដែល​មិន​ដឹង​ថាកន្លែងនេះមិនអនុញ្ញាតអោយចតរថយន្ត។ ម៉្យាងវិញទៀត ចំពោះអ្នកដែលដឹងតែមានចេតនាមិនអើពើនឹង​យល់​ថា “ខ្មាស់គេ” រួចបញ្ឈប់ទង្វើនេះ។

អាជ្ញាធរ Kyoto បានអោយដឹងថាផ្លាកសញ្ញានាំមកនូវប្រសិទ្ធភាពជាក់លាក់ ដូច្នេះហើយពួកគេមានបំណងដាក់ផ្លាក​សញ្ញា​នៅ​កន្លែង​ដែល​ចត​រថយន្ត​ខុស​ច្បាប់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: