ករណីជនសង្គមងងឹតវាយគ្នានៅ​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់​ទីក្រុងតូក្យូ

កាលពីថ្ងៃទី ១៦ នៅឯភោជនីយដ្ឋានជាន់ខ្ពស់ “Sunshine 60” នៅ Ikebukuro ទីក្រុងតូក្យូ កើតមានករណីភ្ញៀវវាយគ្នា តាម​ការ​ស្មាន​ករណីវាយគ្នាពាក់ព័ន្ធនឹងភ្ញៀវប្រមាណ ១០០ នាក់ ម្នាក់រងរបួស។ មុននោះក្នុងភោជនីយ​ដ្ឋាន​កំពុង​ប្រារព្ធ​ពិធី​ជប់​លៀង​សម្រាប់ “លោកបងធំ” បច្ចុប្បន្នប៉ូលិសតូក្យូកំពុងស៊ើបអង្កេតព័ត៌មានលម្អិត​ករណី​នេះ។

សេចក្តីសង្ខេបករណីដូចតទៅ វេលាម៉ោងប្រហែល ៦ៈ៣០ នាទីល្ងាច នៅភោជនីយដ្ឋានជាន់ ៥៨ នៃអគារខ្ពស់ “Sunshine 60” នៅ Ikebukuro ទីក្រុង​តូក្យូ បុគ្គលិក​បាន​រាយការណ៍ទៅ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ថា “មានករណីវាយ​គ្នា ភ្ញៀវ​កំពុង​វាយ​គ្នា” ។ នៅពេល​ប៉ូលិស​ទៅ​ដល់​កន្លែង​កើត​ហេតុ ភ្ញៀវម្នាក់អាយុ ២០ ឆ្នាំបែក​ក្បាល​ហូរ​ឈាម និង​​របួស​​ស្រាល។

នៅពេលនោះមានមនុស្សប្រហែល ១០០ នាក់កំពុងរៀបចំពិធីជប់លៀង ប៉ុន្តែ​ពេល​ប៉ូលិស​មក​ដល់ភ្ញៀវភាគ​ច្រើន​បាន​ចាកចេញ​ទៅ​ហើយ។ បុគ្គលិកបាននិយាយថា នៅពេលនោះក្នុងភោជនីយដ្ឋានមិនមានភ្ញៀវផ្សេងក្រៅពីសមាជិក “ក្រុម​សង្គម​ងងឹត” ទេ។

ប៉ូលិស​មិន​ទាន់​ចាប់​ខ្លួន​អ្នក​ណា​ម្នាក់​ទេ ប៉ុន្តែ​កំពុង​បន្ត​ការ​ស៊ើប​អង្កេត។ គ្រាន់តែដឹងថាពេល​ទៅ​ដល់​កន្លែង​កើត​ហេតុ​​ពេញ​​ទៅ​​ដោយ​ដប​ស្រា​បៀរ និង​បំណែកដប។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: