លែងបារម្ភហើយស៊ូសុីសម្រាប់ស្រ្តីមានផ្ទៃ​ពោះ​​មាន​លក់នា​​ពេល​​ឆាប់ៗ​​នេះ

ជាទូទៅស៊ូស៊ីមិនមែនជាអាហារសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ ប៉ុន្តែរឿងនេះនឹងផ្លាស់ប្តូរ។

អំឡុងពេលស្រ្តីមានផ្ទៃពោះត្រូវតមអាហារមួយចំនួន ធម្មតាពួកគេត្រូវណែនាំអោយជៀសវាងការទទួលទានអាហារ​ឆៅ ព្រោះ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ប្រព័ន្ធ​ភាព​ស៊ាំចុះខ្សោយ ម្យ៉ាងវិញទៀតពួកគេក៏​ត្រូវ​ប្រុងប្រយ័ត្នចំពោះសុខភាព​ខ្លួន​​ឯង និង​​​ទារក​​​ក្នុង​​​ផ្ទៃ​ផង​ដែរ។

យ៉ាងណាអារម្មណ៍ឃ្លានស៊ូសុីមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះហើយជប៉ុនបានដាក់ចេញប្រភេទស៊ូសុីពិសេសអាច​​បំពេញ​​តម្រូវ​​ការ​​របស់​​ស្រី្ត​មាន​ផ្ទៃពោះ។

ការផ្តើមគំនិត Kanetsu Sushi, Sushi សម្រាប់ស្ត្រីមានផ្ទៃពោះត្រូវបានប្រកាសជាផ្លូវការកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុនក្នុងគម្រោងមូល​និធិ​សហគមន៍។ Kanetsu មានន័យថា “ត្រូវបានកំដៅ” ដែលជាលក្ខណៈពិសេសដំបូងនៃ​ប្រភេទ​ស៊ូស៊ី​សម្រាប់​ស្ត្រីមានផ្ទៃពោះ។ ចុង​ភៅ​ជ្រើស​រើស​ចំណែក Sashimi ក្នុងស៊ូសុីចម្អិនអោយឆ្អិនដាក់លើបាយលាយទឹកខ្មេះ។ បន្ទាប់មកស៊ូសុីត្រូវ​បាន​ដាក់​ចូល​ក្នុង​ទូទឹកកក​ដែលមាន​ល្បឿន​លឿន ដំណើរការបង្កករហ័សនាំ​មក​នូវ​អត្ថប្រយោជន៍​ពីរ​យ៉ាង កាត់បន្ថយអំឡុងពេលស៊ូសុីក្នុងសីតុណ្ហភាពបន្ទប់រំញោចបាក់តេរី កាត់បន្ថយការ​កក​លើ​ផ្ទៃ​ស៊ូសុី ជួយ​រក្សា​រស​ជាតិ​អាហារពេលដឹកជញ្ជូន។

Kanetsu Sushi មួយឈុតមាន ៩ រសជាតិដូចជា៖ ត្រីសាម៉ុង, Madai (Sea bream), បង្គា Kampachi (Greater amberjack), Anago (អន្ទង់ទឹកប្រៃ), Nodoguro Uni (Lutjanus russellii និង urchin), Hotate (Noble scallop), Ika (មឹក) និង Tamagoyaki (ស៊ុត) ។

ឈុតអាហារមានតម្លៃ ៦.៩០០ យ៉េន និងដាក់លក់នៅថ្ងៃទី ២២ ខែវិច្ឆិកា តាមរយៈគេហទំព័រពាណិជ្ជកម្មអេឡិច​ត្រូនិក Shopify ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: