គ្រូបង្វឹកជប៉ុនណែនាំពីរបៀបអង្គុយជួយកាត់បន្ថយការប្រមូល​ផ្តុំ​ខ្លាញ់​ក្បាល​ពោះ

គ្រូបង្វឹក Yumi ផ្តល់ដំបូន្មានឱ្យរក្សាខ្នងត្រង់ទាំងពេលអង្គុយ និងឈរ ជួយកាត់បន្ថយការប្រមូលផ្តុំខ្លាញ់ក្បាល​ពោះ និង​កែ​លម្អ​អោយ​រូប​រាង​ស្អាត​ជាង​មុន ហើយមើលទៅក្បាលពោះស្លីមជាងមុនផងដែរ។

គ្រូបង្វឹក Yumi

បងស្រី Yumi អាយុ ៤៣ ឆ្នាំ ដែលជាគ្រូបង្វឹក និងម្ចាស់ក្លឹបហាត់ប្រាណនៅជប៉ុន។ ប្រហែល ២ ទៅ ៣ ឆ្នាំមុន បងស្រី Yumi ឡើងទម្ងន់ ដូច្នេះហើយគាត់បានអនុវត្តគម្រោងសម្រកទម្ងន់ កែលម្អរាងកាយ។ ទោះជាយ៉ាងណា មួយ​រយៈ​​ពេល​​ក្រោយ​​មក បងស្រីបានអោយដឹងថារាងមិនប្រែប្រួល ក្បាលពោះធំ កំប៉េះគូទរាបស្មើ មិនតឹងណែន។ បងស្រី Yumi បានចំណាយពេលស្រាវជ្រាវ ហើយប្រទះឃើញថា ក្បាលពោះ និងកំប៉េះគូទស្អាត អាថ៌កំបាំងគឺថាសន្លាក់ត្រគាកត្រូវនៅអោយត្រូវកន្លែង ទាំងនេះអាស្រ័យលើឥរិយាបថអង្គុយប្រចាំថ្ងៃ។ ប្រសិនបើឆ្អឹងអាងត្រគាកផ្អៀង​ទៅ​​មុខ ក្បាល​ពោះ​មាន​ទំនោរ​ពើង ដូច្នេះ​ទោះ​បី​ជា​ដៃ​ជើងស្រលូនតូច ក្បាលពោះមើលទៅមិនសូវតឹងណែន។

ឥរិយាបថ​អង្គុយ​ខុសបណ្តាលឱ្យ​ក្បាលពោះធំជាងមុន ដូច្នេះ​ហើយបង Yumi លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឱ្យ​រៀន​ពី​របៀប​​អង្គុយ​​ឱ្យ​​បាន​​ត្រឹម​​ត្រូវ យូរទៅៗអាចកែលម្អក្បាលពោះ។ បើតាមគំនិតរបស់បង ឥរិយាបថអង្គុយត្រឹមត្រូវតម្រូវ​ឱ្យ​ខ្នង និងចង្កេះរក្សាត្រង់ជានិច្ច ជៀសវាងការផ្អែកទៅក្រោយ។ បន្ទាប់​ពីបាន​កំណត់​ខ្នង និង​ចង្កេះ សម្រួលជង្គង់​​របស់​អ្នក​ឱ្យ​តម្រឹម រក្សាគម្លាតល្មម។ ប្រើប្រអប់តូចដាក់នៅក្រោមជើង បន្ទាប់​មក​លើក​កែង​ជើង​​ឡើង។ ក្រៅ​ពី​នេះ អ្នក​​គួរ​​តែ​​ដាក់​​ខ្នើយ ឬ​ប្រើ​បាល់ yoga ដាក់ខាងក្រោយខ្នង ដើម្បីរក្សាអោយខ្នងត្រង់។

ឥរិយាបថ​អង្គុយដែលបង Yumi បានណែនាំ (ខាងឆ្វេង) ។

ក្រៅពីឥរិយាបថអង្គុយប្រចាំថ្ងៃ ឥរិយាបថឈរក៏ត្រូវបានបង Yumi កត់សម្គាល់ផងដែរ។ អ្នកម្តាយកូនបីលើក​ទឹក​​ចិត្ត​​អ្នក​​រាល់​​គ្នា​​អោយ​រក្សា​ខ្នង​ត្រង់ មិនផ្អៀងខ្លួនទៅមុខ ឬផ្អៀងទៅក្រោយបន្ទាប់ពីឈរ ជួយ​ការពារ​ឆ្អឹងខ្នង និង​កាត់​បន្ថយ​ការ​​ប្រមូល​ផ្តុំ​​ខ្លាញ់​ក្បាល​ពោះ​​។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: