“មរតក”ជីវិតដែលអ្នកម្តាយជនជាតិជប៉ុន​មាន​ជំងឺ​មហារីក​ម្នាក់បាន​បន្សល់​ទុកអោយកូនស្រី

នៅឆ្នាំ ២០០១ Yasutaka Chie (Fukuoka ប្រទេសជប៉ុន) ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់។ ចាប់​​តាំង​​ពី​​ពេល​​នោះ​​មក ជីវិត​របស់​នាងប្រែ​ប្រួល​ទាំង​ស្រុងព្រោះត្រូវឆ្លងកាត់ដំណាក់កាលព្យាបាលដ៏​ឈឺចាប់។ ដោយ​គិត​ថា​គូ​ដណ្តឹងនឹងចាកចេញពីនាង ប៉ុន្តែលោក Singo នៅតែ​តាំងចិត្ត​រៀបការ បើ​ទោះជា​មានការ​ជំទាស់យ៉ាង​ខ្លាំង​ពី​​សាច់​ញាតិ​ក៏ដោយ​។

បន្ទាប់ពីរៀបការ បងស្រី Chie គិតថាខ្លួនមិនអាចមានផ្ទៃពោះបានទេ។ ប៉ុន្តែ​អព្ភូតហេតុ​​បាន​កើត​ឡើង​សម្រាប់ប្តីប្រពន្ធបង ពេលនោះ Hana លូត​លាស់​ក្នុង​ផ្ទៃរបស់បងស្រី។ បងស្រីសរសេរក្នុងកំណត់ហេតុ​របស់ខ្លួន “បានជួបកូនស្រីពិត​ជា​អព្ភូតហេតុ​មួយ​ក្នុង​ជីវិតរបស់ខ្ញុំ។ ខ្ញុំស្រលាញ់កូនពេញមួយជីវិតរបស់ខ្លួន ច្រើនជាងខ្ញុំស្រលាញ់ខ្លួន​ឯង​ទៅ​ទៀត” ។

ទន្ទឹមនឹងសុភមង្គលនោះ បងក៏ទទួលបានដំណឹងអាក្រក់ថា ជំងឺមហារីកនឹងរើឡើងបើបងសម្រេចចិត្តកើតកូន។ ដោយ​​ឃើញ​​កូន​​ស្រី​បារម្ភ​ចំពោះ​​ការ​សម្រេច​ចិត្ត ឪពុកម្តាយបងនិយាយថា “បើយល់ថាស្តាយក្រោយពេលរំលូតកូន យល់​ល្អ​គួរ​តែ​សម្រាល​កូន” ។ ដោយសារតែសម្តីនេះ បងតាំងចិត្តបង្កើតកូនទាំងប្រថុយជីវិតរបស់ខ្លួន។

ខែកុម្ភៈ ឆ្នាំ ២០០៣ Hana កើតមកក្នុងភាពរីករាយ និងសុភមង្គលរបស់គ្រួសារទាំងមូល។ ភាពរីករាយមិនយូរប៉ុន្មាន នៅ​ពេល​ដែល Hana មានអាយុ ៩ ខែ ជំងឺកាចសាហាវធ្វើទុក្ខម្តងទៀត។

បងស្រី Chie ត្រូវប្រយុទ្ធនឹងជំងឺកាចសាហាវនេះ បងស្រាវជ្រាវ និងចែករំលែករបបអាហារដែលជួយដល់អ្នកជំងឺមហារីកនៅលើ blog ផ្ទាល់ខ្លួនដែលមានឈ្មោះថា “ឆាប់ចូលគេង ឆាប់ក្រោក អង្ករសំរូប និងស៊ុប miso” ។ នៅ​ពេល​នោះ blog របស់បងទទួលបានការចាប់​អារម្មណ៍ និង​ចូល​ចិត្ត​ច្រើន​ពី​ប្រជា​ជន​ជប៉ុន។

ទោះបីជាខំស៊ូទ្រាំយ៉ាងណា វាសនាមិនដូចបំណងឡើយ។ នៅខែតុលាឆ្នាំ ២០០៦ កោសិកាមហារីករាលដាលពេញ​រាង​កាយ​របស់​បង Chie ដែលធ្វើអោយគាត់ចុះខ្សោយ សូម្បីតែកម្លាំងបីកូនក៏គ្មានដែរ។

ដោយនៅរស់បានតែប៉ុន្មានឆ្នាំ បងស្រី Chie តែងតែគិតចង់ធ្វើអ្វីដែលមានន័យសម្រាប់កូនស្រីរបស់ខ្លួន ហើយនៅ​ពេល​ដែល​គាត់​ស្លាប់​ទៅ ប្តី និងកូនស្រីរបស់គាត់អាចរស់នៅបានសុខសប្បាយ។ ក្រឡេកមកមើលខ្លួនឯង បង Chie ឃើញថាខ្លួនគ្មានប្រាក់ អំណាច ឬឋានៈសម្រាប់ប្រគល់ឱ្យមនុស្សជាទីស្រលាញ់បំផុតទេ។ ដូច្នេះហើយគាត់​​បង្រៀន​​កូន​​ស្រី​​ឱ្យ​​ចេះ​ធ្វើ​ការ​ងារ​ផ្ទះ ទើបអាចមើលថែខ្លួនឯងពេលគ្មានម្តាយនៅក្បែរ។

នៅពេល Hana មានអាយុ ៣ ឆ្នាំ បង Chie ចាប់ផ្តើមបង្រៀនកូនការងារស្រាលៗដូចជាហាលសម្លៀកបំពាក់ រៀប​ចំ​របស់​របរ សម្អាត និង​រៀប​ចំរបស់របរមុនពេលទៅសាលារៀន។ នៅថ្ងៃខួបកំណើត ៤ ឆ្នាំរបស់ Hana បង Chie ជូន​អាវ​អៀម​ជា​មួយ​នឹងសម្តីផ្តាំផ្ញើ “ការចម្អិនអាហារជាការងារដែលមានឥទ្ធិពលផ្ទាល់ទៅលើជីវិតរបស់កូន ដូច្នេះម៉ាក់​នឹង​បង្រៀនកូនពីរបៀបប្រើកាំបិត ដើម្បីអោយកូនចេះធ្វើម្ហូប។ កូនអាចដាក់ការសិក្សានៅលំដាប់ថ្នាក់បន្ទាប់ ព្រោះអោយតែមានសុខភាព អាចមើលថែខ្លួនឯងមិនថាទៅ​ថ្ងៃ​មុខយ៉ាងណាទេ មិនថាកូនរស់នៅទីណាអាច​​រស់​​នៅ​​បាន​​ល្អ​” ។

ដូច្នេះ Hana ត្រូវបានម្តាយណែនាំអោយចូលផ្ទះបាយតាំង​ពី​តូច។ មុខ​ម្ហូប​ដំបូង​ដែល​បង Chie បង្រៀន​កូន​ឱ្យ​ធ្វើ​គឺ​​ស៊ុប miso ។

Di sản cuộc đời của người mẹ Nhật bị ung thư để lại cho con gái - Ảnh 4.

Di sản cuộc đời của người mẹ Nhật bị ung thư để lại cho con gái - Ảnh 5.

ក្រៅ​ពី​ធ្វើ​ម្ហូប អ្នកម្តាយរូបនេះបង្រៀនកូនឱ្យចេះឯករាជ្យ ចេះរកដំស្រាយផ្ទាល់ខ្លួន។ បងក៏​បាន​បង្ហាញ​កូនត្រូវធ្វើយ៉ាង​ណា និង​​ប្រឈម​​មុខ​​គ្រប់​​យ៉ាង​​ក្នុង​​ជីវិត​ “កុំ​និយាយ​អាក្រក់អ្នកដទៃ កុំ​ភ្លេច​ញញឹម​។ គ្រប់​សម្តីដែលម្តាយផ្តាំមិនថា​លំបាក​​ប៉ុណ្ណា មិន​ចូល​ចិត្ត ឬពិបាក​យ៉ាង​ណា​ Hana កុំបោះបង់​អោយសោះ​” ។

នៅឆ្នាំ ២០០៨ បងស្រី Chie បានទទួលមរណភាពពេលកូនមានអាយុ ៥ ឆ្នាំ។ ប្តីបងលោក Singo ពិបាកចិត្តអស់​រយៈ​ពេល​យូរ។ គាត់​បាត់​បង់​ក្តី​សង្ឃឹម​ទាំងស្រុង មិនដឹងថាត្រូវចិញ្ចឹម​កូនស្រីយ៉ាងណា។

ស្រាប់តែព្រឹកមួយ លោក Singo ឃើញ Hana ឈរក្នុងផ្ទះបាយធ្វើស៊ុប miso ។ របៀបធ្វើរបស់ប្អូនដូចអ្នកម្តាយ ចំណែក​រស់​ជាតិ​ដូច​គ្នា​ធ្វើអោយគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង Hana ធ្វើការងារផ្ទះទាំងអស់ដូច​ដែល​ម្តាយ​ធ្លាប់​ធ្វើ។

តាំងពីពេលនោះមក ជារៀងរាល់ថ្ងៃ Hana ក្រោកពីព្រលឹមចម្អិនស៊ុប miso ជូនឪពុកពិសា។ ប្អូនរក្សាពាក្យសន្យាមើល​​ថែ​​លោក​ពុក និង​ខ្លួន​ឯង។ ដោយកម្លាំង​ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូនស្រី ជួយអោយលោក Singo ជម្នះ​ការ​ឈឺ​ចាប់​បាត់​បង់​​ភរិយា​។

Di sản cuộc đời của người mẹ Nhật bị ung thư để lại cho con gái - Ảnh 6.

ឆ្នាំ ២០១៤ លោកបានសហការជាមួយអ្នកបោះពុម្ពផ្សាយសៀវភៅ៖ Hana-chan no Miso Shiru: 8 Life Lessons from Yasutake Family ។ លោកបាននិយាយថា គាត់មិនមានបំណង​បង្រៀន​អាណាព្យាបាលអំពីរបៀបធ្វើឪពុកម្តាយ​នោះ​ទេ។

លោកគ្រាន់តែចង់រំលឹក Hana ចំពោះការតស៊ូរបស់ម្តាយពេលប្រឈមមុខនឹងបញ្ហាក្នុងជីវិត។ គាត់​ក៏​សង្ឃឹម​ថា​កូន​​ស្រី​​របស់​ខ្លួន​នឹងរឹងមាំដូចនេះ។ កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​របស់បង​ស្រី Chie ត្រូវបានលោក Shingo និងកូនស្រីជ្រើស​រើស​បញ្ចូល​ក្នុង​សៀវ​ភៅ​ដោយប្រុង​ប្រយ័ត្ន។ លោក Shingo សរសេរក្នុងសៀវភៅ “អ្វី​ដែល​បងដឹង​គុណ​បំផុត​គឺ​អូន​ផ្តល់​កំណើត​អោយ​កូន​ស្រី Hana ។ អូនបានប្រថុយជីវិតរបស់ខ្លួនសម្រាប់រឿងនេះ” ។

ក្រោយមកសៀវភៅនេះបានក្លាយជាសៀវភៅដែលលក់ដាច់បំផុតនៅប្រទេសជប៉ុន ហើយត្រូវបានកែសម្រួលទៅជាភាពយន្តដែលមានចំណងជើងដូចគ្នា។

ប្រភព៖ Aboluowang

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: