“ក្រុមល្បាត Wanwan” ការរួមបញ្ចូលគំនិតបណ្តើរឆ្កែ​ការ​ពារ​សន្តិសុខ​សហគមន៍

នាំឆ្កែដើរលេងផង ចូលរួមចំណែកការពារសន្តិសុខតំបន់ផង នេះជាគោលបំណងបង្កើត “ក្រុមល្បាត Wanwan” ។

បណ្តើរឆ្កែដើរលេងជាពេលវេលាដ៏រីករាយសម្រាប់ឆ្កែរបស់អ្នក ចំណែកម្ចាស់អាចឆ្លៀតពេលនាំឆ្កែដើរ​ហាត់ប្រាណ​ផង​​ដែរ។ ប្រសិន​​បើ​អាច​បំពេញ​ការ​ងារ​សាធារណៈដូចជាការការពារសន្តិសុខកន្លែងរស់នៅយ៉ាងម៉េចវិញ?

“ក្រុមល្បាត Wanwan” ជា​សកម្មភាព​ស្ម័គ្រ​ចិត្ត​ដែល​កំពុងរីកផ្សព្វផ្សាយនៅទូទាំងប្រទេសជប៉ុន។

អំឡុងពេលដែលប្រជាជនជប៉ុនបណ្តើរឆ្កែដើរលេងចគឺព្រឹក និងល្ងាច នេះក៏ជាពេលដែលកុមារ​ទៅ​រៀន ឬចេញពីសាលាផងដែរ។ សត្វឆ្កែហិតក្លិនបានល្អ ដូច្នេះហើយមនុស្សជាច្រើនបានបង្កើតគំនិតប្រើអោយឆ្កែដាស់តឿន និងការពារកុមារពីជនចាប់ជំរិត មនុស្សមិនល្អ។ ម្យ៉ាងវិញទៀត នៅតំបន់​ដាច់​ស្រយាល​ប្រទេស​ជប៉ុន មានមនុស្សចាស់​រស់​នៅ​តែ​ម្នាក់​ឯង​ច្រើន។ មនុស្ស​ចាស់​ជា​ច្រើននាក់នៅ​តែ​ចេញ​ទៅ​ធ្វើ​ស្រែ​ចម្ការ​រាល់ព្រឹក និងល្ងាចយប់។ មិន​ចម្លែក​ទេ​ដែល​សហគមន៍​បណ្តើរ​ឆ្កែ​តែង​តែ​ដើរ​ឆ្លង​កាត់ ឈប់ជជែកគ្នាលេង និងស្គាល់ពួកគេ ដូច្នេះហើយអាច​ប្រទះ​ឃើញ​ស្ថាន​ភាព​សុខភាពមិនប្រក្រតីពេលអាកាសធាតុប្រែប្រួល ឬអាក្រក់។

ក្រៅពីនេះ អ្នកដែលបណ្តើរឆ្កែមួយចំនួនមានស្មារតីរើសសំរាមខ្ពស់ ដូចជាកំប៉ុងទទេ និងថង់សំរាមដែលពួកគេ​យក​តាម។ នេះ​​មិន​​ត្រឹម​​តែ​​ជា​វិធីសម្អាត​តំបន់​ប៉ុណ្ណោះទេ ​ថែម​ទាំង​ការពារ​ឆ្កែ​មិនអោយសុីចំណីខូចតាមផ្លូវទៀត​ផង។

ដើមឡើយ “ក្រុមល្បាត Wanwan” រួមមានអ្នកដែលចិញ្ចឹម​ឆ្កែ យ៉ាងណាអ្នកដែលមានបំណងចង់បម្រើការងារសាធារណៈ​ដើម្បី​​សហគមន៍ សុទ្ធ​តែ​ត្រូវបានលើកទឹកចិត្តឱ្យចូលរួម។

ជាទូទៅការងារ​ស្ម័គ្រ​ចិត្តគេច្រើនតែគិតថាពិបាក និងត្រូវលះបង់ ប៉ុន្តែតាមពិត គ្រប់គ្នាអាចធ្វើជាអ្នកស្ម័គ្រចិត្តដោយ​​គ្រាន់​​តែ​​បំពេញ​​ការ​​ងារ​​ប្រចាំថ្ងៃរបស់ខ្លួន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: