Fan Pokémon កុំរំលងឳកាសនេះ ការប្រកួតស្វែងរក ១៥០ Pokémon នៅជុំវិញស្ថានីយ៍រថភ្លើងជប៉ុន
១៥០ គឺជាលេខពិសេសសម្រាប់អ្នកគាំទ្រ Pokémon ព្រោះមាន Pocket Monster ប្រហែល ១៥០ ប្រភេទក្នុងហ្គេម Pokémon Red and Blue ច្បាប់ដើម។ ម្យ៉ាងវិញទៀត ១៥០ ក៏ជាលេខដែលមានអត្តន័យសម្រាប់អ្នកគាំទ្រឧស្សាហកម្មផ្លូវដែកជប៉ុនផងដែរ។ នៅថ្ងៃទី ១៤ ខែតុលានេះជាខួបលើកទី ១៥០ ឆ្នាំបើកសម្ភោធខ្សែរថភ្លើងដំបូងគេនៅប្រទេសជប៉ុន ដំណើរការពីស្ថានីយ៍ Shimbashi Tokyo រហូតមកដល់ពេលនេះគឺស្ថានីយ៍ Sakuragicho នៅ Yokohama ។
បច្ចុប្បន្ននេះ Pokémon និងក្រុមហ៊ុនផ្លូវដែកជប៉ុនខាងកើត (JR East) កំពុងសហការដើម្បីរៀបចំព្រឹត្តិការណ៍មួយដែលមានឈ្មោះថា “ចូរស្វែងរក ១៥០ Pokémon ដែលកំពុងលាក់ខ្លួននៅស្ថានីយ៍” ។ ដូចជាឈ្មោះដែលបានបង្ហាញ ១៥០ Pokémon Gen-1 នឹងបង្ហាញខ្លួនជុំវិញ ១៦ ស្ថានីយ៍ខុសគ្នា។ នៅពេលដែលរកឃើញអ្នកគាំទ្រអាចថតរូបជាមួយ Pokémon បាន។
ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែតុលា នៅទីតាំងដំបូងគឺស្ថានីយ៍ Shimbashi នៅ Tokyo ក៏ដូចជាស្ថានីយដែលកំពុងដំណើរការខាងក្រោម៖
- Omiya (Saitama)
- Takasaki (Gunma)
- Nagano (Nagano)
- Ichinoseki (Iwate)
- Akita (Akita)
នៅចុងខែវិច្ឆិកា Pokémon Gen-1 នឹងទៅដល់ស្ថានីយ៍ដូចខាងក្រោម៖
- Sakuragicho (Kanagawa)
- Hachioji (Tokyo)
- Mito (Ibaraki)
- Chiba
- Fukushima
- Sendai (Miyagi)
- Minami-Kesennuma (Miyagi)
- Yamagata
- Shin Aomori (Aomori)
- Shin Niigata (Niigata)
ស្វែងរកចំនួន ១៥០ Pokémon ស្តាប់ទៅដូចជាតួនាទីដែលពិបាក ប៉ុន្តែបើតាមការផ្សាយពាណិជ្ជកម្ម ទីតាំងរបស់ Pokémon មិនសម្ងាត់ពេកទេ។ ព្រឹត្តិការណ៍នេះមានរយៈពេលរហូតដល់ចុងខែមីនាឆ្នាំក្រោយ។
Sacchan