ចាប់ពីថ្ងៃទី ១១ នេះតទៅជប៉ុនលុបចោលវិធានការព្រំដែនសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ
ចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នេះជប៉ុនបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ជាជាងកំណត់ត្រឹម ៥០.០០០ នាក់ក្នុងមួយថ្ងៃ ក៏ដូចជាលុបចោលការដាក់កំហិតលើការធ្វើដំណើរបុគ្គល និងរឹតបន្តឹងការធ្វើដំណើរដោយគ្មានទិដ្ឋាការ។
ជប៉ុនក៏បានបន្តកម្មវិធីលើកលែងទិដ្ឋាការស្នាក់នៅរយៈពេលខ្លីសម្រាប់ប្រជាជនមកពី ៦៨ ប្រទេស និងដែនដី រួមទាំងសហរដ្ឋអាមេរិក កូរ៉េ និងចក្រភពអង់គ្លេសផងដែរ។
បុគ្គលដែលចូលប្រទេសមិនចាំបាច់ធ្វើតេស្ដរកកូវីដនោះទេ ប្រសិនបើពួកគេមិនមានរោគសញ្ញាដែលសង្ស័យថាឆ្លង ដូចជាគ្រុនក្តៅ ហើយក៏មិនចាំបាច់ដាក់ឱ្យនៅដាច់ដោយឡែកពេលឆ្លងដែនដែរ។
ទោះជាយ៉ាងណា អ្នកដំណើរដែលចូលប្រទេសនៅតែត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងចំនួន ៣ ដង ឬលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោងមុនពេលចេញដំណើរ។
ជប៉ុនបានដាក់កំហិតជាច្រើនចំពោះការចូលប្រទេសចាប់ពីខែកុម្ភៈ ឆ្នាំ ២០២០ ខណៈដែលជប៉ុនហាមឃាត់ចំពោះជនបរទេសដែលទៅលេងខេត្ត Hubei ប្រទេសចិន។
ប្រភព៖ NHK