ការ​ប្រកួត​ស៊ូម៉ូ​ល្បួងអោយក្មេងៗយំខ្លាំងជាងគេនឹងឈ្នះនៅខេត្ត Fukui ប្រទេសជប៉ុន

ប្រាសាទមួយនៅខេត្ត Fukui ភាគកណ្តាលប្រទេសជប៉ុន បានរៀបចំការប្រកួតស៊ូម៉ូសម្រាប់កុមារតូចៗបន្ទាប់ពីផ្អាកអស់រយៈពេល ២ ឆ្នាំដោយសារជំងឺរាតត្បាត។

រូបភាព៖ AFP

ការប្រកួតដែលប្រារព្ធធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទីសក្ការ​បូជា Gokoku ជាមួយនឹងគោលបំណងបួងសួងឱ្យកុមារមាន​សុខ​ភាព​ល្អ។

ការ​ប្រកួត​ឆ្នាំ​នេះ​ទាក់ទាញ​ទារក​ និង​កុមារ​អាយុ​ពី ​៦ ​ខែ​ដល់​ ២​ ឆ្នាំ​ប្រមាណ ​១៧០ ​នាក់​។

អ្នក​ចំបាប់​ស៊ូ​ម៉ូ​ ២ រូបនាំ​បេក្ខជន​តូចឡើងសង្វៀន​ ក្មេងៗច្រើនតែចាប់ផ្តើមយំពេលមើលភ្នែករបស់អ្នកចំបាប់ ឬ​នៅ​ពេល​ដែល​អាជ្ញា​កណ្តាល​ជំរុញ​ឱ្យ​ក្មេង​យំ​ដោយ​សំឡេង​ធ្ងន់។

ក្មេងមួយចំនួនយំភ្លាមៗបន្ទាប់ពីត្រូវគេនាំឡើងសង្វៀន ប៉ុន្តែខ្លះចុះពីសង្វៀនទើបយំ។

ឪពុកក្មេងដែលយំខ្លាំងបាននិយាយថា គាត់គិតថាកូនរបស់ខ្លួននឹងមានជីវិតបរិបូរណ៍នាពេលអនាគត។ លោកសង្ឃឹម​ថា​កូន​របស់​ខ្លួន​អោយ​តម្លៃទំនាក់ទំនងជាមួយអ្នកដទៃ ហើយធំដឹងក្តីមានសុខភាពល្អ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: