វីដេអូបង្រៀន Aikido យ៉ាងស្ទាតជំនាញដោយសិស្សស្រីជនជាតិជប៉ុនម្នាក់
Shirakawa Ryuji ជាតំណាងផ្នែក Aikido ជប៉ុនចូលរួមមហោស្រពសិល្បៈក្បាច់គុនពិភពលោកឆ្នាំ ២០១៣ ។
បច្ចុប្បន្ន Shirakawa ជាប្រធានសាលាក្បាច់គុន Aikido Shinburenseijuku ដែលជាកន្លែងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយផ្អែកលើវីដេអូបង្ហាញជំនាញពិសេសដែលបង្ហោះនៅលើ Youtube ។
Aikido ជាក្បាច់គុនជប៉ុន ហ្វឹកហាត់រាងកាយ និងចិត្តតាមរយៈបច្ចេកទេសដោយប្រើចលនារាងកាយ និងការដកដង្ហើម ប្រើថាមពល និងកម្លាំងរបស់គូប្រកួតដើម្បីផ្តួលពួកគេ។
Aikido ប្រើដូចជាក្បាច់គុនការពារខ្លួន មិនទាមទារអ្នកហាត់ក្បាច់គុនមានមាឌ និងរាងកាយធំនោះទេ។
តួអង្គខាងក្រោមនេះគឺ Abe Momoko ជាសិស្សម្នាក់របស់ Aikido Shinburenseijuku ។ ក្នុងវីដេអូសាលាក្បាច់គុន សិស្សស្រីម្នាក់នេះបង្ហាញពីបច្ចេកទេសទន់ភ្លន់ និងភាពបត់បែននៃក្បាច់គុនក្នុងល្បឿនលឿន។
ក្នុងវីដេអូខាងក្រោម នាងណែនាំអំពីបច្ចេកទេសការពារខ្លួនក្នុងស្ថានភាពផ្សេងៗគ្នា។
ក្រឡេកមកមើលក្បាច់ឡូយបែបនេះ ប្រាកដជាអ្នកទស្សនាចង់សាកល្បង។ ប៉ុន្តែនៅចុងវីដេអូ Shirakawa បានលើកឡើងពីគោលការណ៍មួយ គឺថាត្រូវយល់ឃើញ និងមានអារម្មណ៍ដឹងពីគ្រោះថ្នាក់ បន្ទាប់មករកវិធីគេចចេញមុនពេលគ្រោះថ្នាក់មកដល់ នោះជាអាទិភាពដំបូង។
ប្រសិនបើអ្នកចង់មើលវីដេអូទាក់ទងនឹង Aikido ផ្សេងទៀត អ្នកអាចទិញ DVD ណែនាំរបស់ Shirakawa ដែលមានឈ្មោះថា 究める合気道〜柔らかな動きと崩し」។
គេហទំព័រ YouTube របស់ Aikido Shinburenseijuku ក៏បង្ហោះវីដេអូសហការរវាងក្បាច់គុន និងកីឡាប្រយុទ្ធផ្សេងទៀត សូមពិនិត្យមើល។
https://www.youtube.com/user/Shinburenseijyuku
Sacchan