ពិធីបុណ្យកាំជ្រួចប្រចាំឆ្នាំបន្ទាប់ពីពន្យារពេលដោយសារជំងឺរាតត្បាត
កាំជ្រួចផ្ទុះចេញជាផ្កាភាសាជប៉ុនគេហៅថា Hana (ផ្កា) ផ្កាបង្កើតឡើងដោយភ្លើង (Bi) ។ តាំងពីឆ្នាំ ១៧៣៣ Hanabi ពិធីបុណ្យបាញ់កាំជ្រួចមានវត្តមាននៅប្រទេសជប៉ុន។ អំឡុងពេល ៣០០ ឆ្នាំកន្លងមកនេះ ចាប់ពីពាក់កណ្តាលរដូវក្តៅដល់រដូវស្លឹកឈើជ្រុះ ពិធីបុណ្យ Hanabi ត្រូវបានប្រារព្ធធ្វើឡើង ក្លាយទៅជាលក្ខណៈពិសេសនៃវប្បធម៌ជប៉ុន។
ជិត ២០ ម៉ឺនពិធីបុណ្យដែលប្រារព្ធធ្វើឡើងដោយជនជាតិជប៉ុនជារៀងរាល់ឆ្នាំ ក្នុងនោះ Hanabi ទាក់ទាញអ្នកទស្សនាច្រើនបំផុត។ នៅឆ្នាំ ២០២២ ព្រឹត្តិការណ៍នេះត្រូវបានគេទន្ទឹងរង់ចាំជាងមុន ព្រោះជាពិធីបុណ្យដំបូងបន្ទាប់ពីជំងឺកូវីដ ១៩ រាតត្បាតផ្ទុះ។
រូបភា៖ https://vi.wappuri.com/
មូលហេតុដែលប្រជាជនបាញ់កាំជ្រួចពិតជាពិសេណាស់។ នៅឆ្នាំ ១៧៣២ ជំងឺអាសន្នរោគបានឆក់យកជីវិតមនុស្ស ៩០ ម៉ឺននាក់។ ប្រឈមនឹងការបាត់បង់ដ៏ធំ សម្ពាធបានធ្លាក់មកលើស្មារបស់មេដឹកនាំជប៉ុននាសម័យនោះគឺមេទ័ព (shogun) Tokugawa Yoshimune ។ ដើម្បីអោយប្រជាពលរដ្ឋបានស្ងប់ចិត្ត shogun សម្រេចអនុញ្ញាតអោយបាញ់កាំជ្រួចតាមបណ្តោយទន្លេ Sumida (ដំបូងពិធីបុណ្យ Hanabi ត្រូវបានគេហៅថា Sumida River Firework Festival) ។ ចាប់តាំងពីពេលនោះមក Hanabi បានក្លាយជាពិធីបុណ្យប្រពៃណីដែលទាក់ទាញភ្ញៀវយ៉ាងច្រើនមកទស្សនា។
ស្លៀក Yukata មើលកាំជ្រួចបានក្លាយជាបទពិសោធន៍វប្បធម៌ដែលទាក់ទាញភ្ញៀវទេសចរណ៍ទៅលេងប្រទេសជប៉ុន។ តម្លៃជួល Yukata មានច្រើន ប្រសិនបើកក់ទុកមុន ថ្លៃជួល Yukata ចាប់ពី ៣០០០ យ៉េន ក្រៅពីនេះថែម ១៥០០ យ៉េន ប្រសិនបើអ្នកចង់ប្រើសេវាកម្មធ្វើសក់។
ប្រភព៖ Skydoor