ករណីឆបោកស្នេហាឆ្លងអាកាស “ស្រ្តីជនជាតិជប៉ុនម្នាក់ចំណាយប្រាក់នាំអវកាសយានិករុស្ស៊ីត្រឡប់មកផែនដីវិញ”
ប៉ូលិសកំពុងស៊ើបអង្កេតករណីសង្ស័យត្រូវឆបោករបស់ស្រ្តីម្នាក់រស់នៅតំបន់ទីប្រជុំជនជប៉ុន។ នាងទំនងជាត្រូវបោកប្រាក់ចំនួន ៤,៤ លានយ៉េនយកអោយមនុស្សម្នាក់ ដែលអះអាងថាជាអវកាសយានិករុស្ស៊ីធ្វើការនៅស្ថានីយ៍អវកាសអន្តរជាតិ។ ម្នាក់នេះនិយាយថាគាត់ត្រូវការប្រាក់ដើម្បីត្រឡប់មកផែនដីវិញ ហើយបន្ទាប់មកគាត់នឹងរៀបការជាមួយនាង។
ស្ត្រីជនជាតិជប៉ុនម្នាក់នេះអាយុ ៦៥ ឆ្នាំនៅ Shiga ។ បើតាមព័ត៌មានពីប៉ូលិសបានអោយដឹងថា ស្រ្តីរូបនេះស្គាល់បុរសនឹងតាមរយៈ Instagram កាលពីខែមិថុនា បន្ទាប់មកពួកគេបន្តទំនាក់ទំនងគ្នាតាម Line ។ បុគ្គលនោះអះអាងថាខ្លួនជាអវកាសយានិកជនជាតិរុស្ស៊ី ហើយបន្តនិយាយថាស្រលាញ់នាង និងសង្ឃឹមថាអាចរៀបការ ចាប់ផ្តើមជីវិតថ្មីនៅប្រទេសជប៉ុន។
រូបភាពតំណាង
ក្រោយមកជនសង្ស័យបានសុំឱ្យស្ត្រីនោះផ្ញើ “ថ្លៃចុះចត” ដើម្បីឱ្យរ៉ុក្កែតរបស់ជននោះអាចត្រឡប់មកផែនដីវិញ។ ស្ត្រីនោះបានទទួលយកសំណើ ផ្ញើប្រាក់ចូលគណនីដែលជនសង្ស័យកំណត់ចន្លោះពីខែសីហាដល់កញ្ញា។
ប៉ុន្តែដោយសារបុរសម្នាក់នោះចេះតែទារប្រាក់ ទើបស្រ្តីនោះសង្ស័យក៏រាយការណ៍ទៅប៉ូលិស។
ស្ត្រីនោះបាននិយាយថា៖ “ខ្ញុំជឿនៅពេលដែលឮគាត់រំលឹកដល់ឈ្មោះ NASA ឬ JAXA” ។
Sacchan