ភោជនីយដ្ឋានជប៉ុនដាក់លក់មុខម្ហូបដូចក្នុងរឿងគំនូរជីវចល អ្នកគាំទ្រ Ghibli ប្រាកដជាប្លែកអារម្មណ៍
ចំពោះព័ត៌មានដែលថាសួនកម្សាន្ត Ghibli នឹងបើកសម្ភោធនាខែវិច្ឆិកានៅ Aichi អាជីវកម្មក្នុងស្រុកជាច្រើនបានចាប់ផ្តើមយុទ្ធនាការដើម្បីទាក់ទាញអ្នកគាំទ្ររបស់ស្ទូឌីយោគំនូរជីវចលឱ្យមកលេងកន្លែងនេះ។ ខ្សែសង្វាក់ Izakaya onan Norin Suisanbu បានសម្រេចចិត្តប្រកាសម៉ឺនុយមុខម្ហូបពិសេស។ ក្នុងចំណោមនោះមានមុខម្ហូបដែលប្រសិនបើអ្នកជាអ្នកគាំទ្រ Ghibli អ្នកប្រាកដជាស្គាល់។
◎愛知の居酒屋、道南農林水産部で10月11日からジブリ飯な提供スタート!https://t.co/1aBsuo8Ip0 pic.twitter.com/w6UXbbdTcP
— ジブリまみれ (@ghiblimamire) October 4, 2022
ចាប់ពីថ្ងៃទី ១១ ខែតុលា Donan Norin Suisanbu ចាប់ផ្តើមដាក់លក់ម៉ឺនុយថ្មី “Studio Ghibli Recreation” ក្នុងនោះបង្ហាញពីមុខម្ហូបឆ្ងាញ់បំផុតដែល Studio Ghibli ផលិតក្នុងស្នាដៃរបស់ពួកគេ។ ថ្វីត្បិតតែមើលទៅស្អាត ប៉ុន្តែប្រសិនបើចង់ដឹងថាម្ហូបឆ្ងាញ់យ៉ាងណាត្រូវភ្លក់រសជាតិ។ ឥឡូវនេះ តោះចូរក្រឡេកមើលមុខម្ហូបអ្វីខ្លះដែលមានក្នុងម៉ឺនុយទាំងអស់គ្នា។
Ramen សាច់ហាំចម្អិនសម្រាប់ Ponyo និង Sosuke ហូប
អាហារដែលឪពុកម្តាយរបស់ Chihiro បានហូបមុនពេលក្លាយទៅជាជ្រូក (Spirited Away)
បបរ Ojiya រសជាតិ miso ដែល Ashitaka ហូបនៅភូមិ (Princess Mononoke)
Bacon និងស៊ុត Calcifer ចម្អិនសម្រាប់ Sophie និង Markl (Howl’s Moving Castle)
ប្រអប់ Bento របស់ Satsuki (My Neighbor Totoro)
ត្រី Sardinella និងនំល្ពៅរបស់ Kiki (Kiki’s Delivery Service)
នំបុ័ងស៊ុតចៀន (ជាទូទៅគេហៅថានំប៉័ង Laputa នៅជប៉ុន) ដែល Pazu និង Sheeta បានញ៉ាំ (Castle in the Sky)
នំផ្អែមតំបន់ Siberia (The Wind Rises)
មីស្ប៉ាហ្គេទីសាច់ក្រករបស់ Lupin (Castle of Cagliostro)
ប្រសិនបើអ្នកចង់ភ្លក់រសជាតិមុខម្ហូបឆ្ងាញ់ក្នុងម៉ឺនុយរឿង Anime ដែលអ្នកចូលចិត្ត កុំភ្លេចឈានចូលសាខា ១ ក្នុងចំណោមសាខាទាំង ៥ របស់ Donan Norin Suisanbu ចាប់ពីថ្ងៃទី ១១ ខែតុលា។
Sacchan