តារាងជំនួយបុគ្គលិក និងអតិថិជនដែលមានបញ្ហាស្តាប់មិនឮ​អាច​សន្ទនា​គ្នា​បាន

សេវាកម្មជប៉ុនតែងតែមានរឿងគួរឱ្យចាប់អារម្មណ៍មួយចំនួនដូចជាការយកចិត្តទុកដាក់ ល្អិតល្អន់។ ថ្មីៗនេះអ្នក​ប្រើ Twitter Atsushi Noguchi (@A_gussan0531) បានចែករំលែករឿងរ៉ាវរំភើបចិត្តនៃខ្សែសង្វាក់ហាងលក់ទំនិញ Lawson ។ Noguchi មាន​បញ្ហា​ចំពោះ​ការស្តាប់ ដូច្នេះការទិញទំនិញនៅហាងជួបបញ្ហាច្រើន។

បន្ទាប់ពីទិញអាហាររួច បុគ្គលិក Lawson ម្នាក់បានសួរ Noguchi ថាតើគាត់ចង់កំដៅអាហារក្នុងមីក្រូវ៉េវដែរឬទេ? Noguchi ស្តាប់មិនឮ​សំណួរ​របស់​បុគ្គលិក ដូច្នេះគាត់បានចង្អុលប្រាប់ម្នាក់នោះឧបករណ៍ជំនួយ​ការ​ស្តាប់​ជាជាង​ពន្យល់។ ភ្លាមៗនោះបុគ្គលិកបានណែនាំ Noguchi ឱ្យប្រើតារាងនៅបញ្ជរ ឧបករណ៍នេះជួយអោយការសន្ទនាកាន់​តែ​មាន​ភាព​ងាយ​ស្រួល។

តាមរយៈតារាងនេះ អតិថិជនអាចបង្ហាញពីតម្រូវការទូទៅក្នុងហាងដូចជា តើអ្នកចង់ប្រើថង់ប្លាស្ទិកដែរ​អត់? ចង់​កម្តៅអាហារដែរអត់? ត្រូវ​ការ​ឧបករណ៍​ផ្សេង​ទៀត​ដែរ​ទេ? ជាដើម។ មិនត្រឹមតែជាឧបករណ៍សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ សូម្បីតែបុគ្គលិកក៏អាចបង្ហាញពីសំណួរទៅកាន់អតិថិជនពិសេសផងដែរ។ នៅពេលបើកដំណើរ​ការ “ហាងលក់ទំនិញ” ប្រហែលជា “ភាពងាយស្រួល” ដែលប្រជាជនជប៉ុនចង់ឈានដល់ មិនត្រឹម​តែ​ផ្តោត​លើ​បរិមាណ​ទំនិញប៉ុណ្ណឹងទេ ប៉ុន្តែ​ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំង​អស់។

ងាយៗ ប៉ុន្តែមានប្រយោជន៍ មានប្រយោជន៍ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងនោះទេ នោះហើយជាអ្វីដែលសេវាកម្ម​ជប៉ុន​តែង​តែ​ធ្វើឱ្យយើងភ្ញាក់ផ្អើល។ ក្រៅពីនេះ Lawson បានអោយដឹងថា គំនិតនេះផ្តើមដោយបុគ្គលិកដែលមាន​បញ្ហា​ក្នុង​ការស្តាប់របស់ Lawson គិតឃើញ ហើយដាក់ឱ្យប្រើនៅថ្ងៃទី ៣០ ខែសីហា។

ក្រៅពីក្លាយជាឧបករណ៍ជំនួយសម្រាប់អតិថិជនគថ្លង់ នេះក៏អាចចាត់ទុកជាឧបករណ៍មានប្រយោជន៍សម្រាប់អតិថិជន​ដែល​មិន​អាច​និយាយ​ភាសា​ជប៉ុន​ផង​ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: