Anya (Spy x Family) បង្ហាញខ្លួនលើផ្ទាំងប៉ាណូអេឡិចត្រូនិកនៅ Shinjuku

Anya គឺជាក្មេងស្រីតូចដ៏គួរឱ្យស្រលាញ់ក្នុង Series Manga/Anime Spy x Family នាងមានសមត្ថភាពដឹងមុន។ ទាំង Anya នៃ Manga ដើម និង Anime សុទ្ធតែមានលក្ខណៈពិសេសគួរឱ្យស្រលាញ់ ព្រោះទឹកមុខសម្បូរ​​បែប​​ណាស់។

តាំងពីចុងខែកញ្ញា តួអង្គដែលគួរឱ្យស្រលាញ់បំផុតក្នុង Series នេះបានបង្ហាញខ្លួនលើផ្ទាំងប៉ាណូអេឡិចត្រូនិកនៅ Shinjuku ដែល​ជា​កន្លែង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ស្នាដៃ 3D ប្លែកៗ។ ដោយផ្អែកលើ effect ដែលបង្កើតឡើងដោយ​ផ្ទៃ​កោង​អេក្រង់ Anya គួរឱ្យស្រឡាញ់បានក្លាយជា 3D Anya ។ ប្រសិនបើអ្នកមមាញឹកពេញមួយថ្ងៃ កុំភ្លេចដើរ​កាត់​កន្លែង​នេះ ទស្សនា​ភាព​រស់រវើករបស់នាង ហើយបំភ្លេចភាពនឿយហត់ទាំងអស់។

3D Anya ជាផលិតផលរំលឹកដល់ព្រឹត្តិការណ៍ Spy x Family ចាក់ផ្សាយភាគដែលនៅសល់នៃរដូវកាលទី ១ បានបង្កឱ្យមានការភ្ញាក់ផ្អើលទាំងក្នុង និងក្រៅប្រទេសតាំងពីពេលចេញផ្សាយដំបូង។ មិនត្រឹមតែមានផលិតផលពិសេសសម្រាប់ Anime ប៉ុណ្ណោះទេ នៅពេលដែល Manga Spy x Family ចេញភាគទី ១០ នៅថ្ងៃទី ៤ ខែតុលា Manga ក៏មាន​វីដេអូ promotion ផ្ទាល់​ជា​មួយ​នឹង​វត្តមានរបស់ Anya ធំ។

អ្នកអាចមើលឃើញ Anya ធំនៅចំណតរថភ្លើងតាមបណ្តោយខ្សែ Yamanote ពី Shinjuku ទៅដល់ Shibuya នៅ​លើ​អេក្រង់​ធំ​របស់ Shibuya Scramble Square ។ ព្រោះ​តែ Anya នេះសម្រាប់ផ្សព្វផ្សាយអោយ Manga ដូច្នេះមាន​​តែ​​ពណ៌​​ខ្មៅ និង​​ស។

អ្នកនឹងមើលឃើញ Anya ធំ និង 3D Anya រហូតដល់ថ្ងៃទី ៩ ខែតុលា ប៉ុន្តែជាមួយនឹងប្រជាប្រិយភាពរបស់ Spy x Family ប្រហែល​ជា​យើង​នឹង​មើល​ឃើញ Anya នាពេលអនាគត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: