ផ្កា Red Spider Lily រីកស្គុះស្គាយជាសញ្ញារដូវស្លឹកឈើជ្រុះនៅជប៉ុន
ផ្កា Red Spider Lily ជាប្រភេទផ្កាដែលតំណាងអោយ “ភាពស្រស់ស្អាតនៃសេចក្តីស្លាប់” រីកស្គុះស្គាយបង្កើតជាទេសភាពកម្រាលព្រំពណ៌ក្រហម។
រូបភាព៖ Instagram scratch.mama
ជារៀងរាល់ឆ្នាំចន្លោះពីខែកញ្ញាដល់ខែតុលា ផ្កា Red Spider Lily រីកស្គុះស្គាយ ដែលជាសញ្ញានៃរដូវស្លឹកឈើជ្រុះនៅជប៉ុន។ ដូច្នេះហើយ មុននឹងឈានចូលរដូវស្លឹកឈើពណ៌ក្រហម វាលផ្កា Red Spider Lily ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍។ ប្រភេទផ្កានេះច្រើនដាំនៅតាមដងផ្លូវ មាត់ទន្លេ ឬនៅតាមកសិដ្ឋាន។
រូបភាព៖ Instagram mamesuke06
ផ្កានេះជាប្រភេទរុក្ខជាតិស្មៅ មានកម្ពស់ប្រហែល ៤០ ដល់ ១០០ សង់ទីម៉ែត្រ។
រូបភាព៖ Instagram atsushinakamura_musaicolor
ផ្កា Red Spider Lily រីកនារដូវស្លឹកឈើជ្រុះដែលគេហៅថា higanbana ។ ក្នុងភាសាជប៉ុន higan មានន័យថា “ច្រាំងឯនាយ” ជាភាសាពុទ្ធសាសនាសំដៅលើស្ថាន ឬភពខាងនោះ អ្នកដែលបានស្លាប់ទៅហើយមានន័យថាសុខគតិភព។
រូបភាព៖ Instagram nabecam
ឧទ្យាន Kinchakuda ខេត្ត Saitama ជាកន្លែងដែលមានវាលផ្កា Red Spider Lily ជាង ៥ លានដើមរីកព្រមគ្នារាល់រដូវស្លឹកឈើជ្រុះ។ ឧទ្យាននេះមានចម្ងាយប្រហែល ៥៣ គីឡូម៉ែត្រ ល្អសម្រាប់ដំណើរកំសាន្តអំឡុងពេលមួយថ្ងៃ ប្រសិនបើអ្នកចេញដំណើរពីទីក្រុងតូក្យូ។ សកម្មភាពដែលភ្ញៀវទេសចរណ៍ចូលចិត្តបំផុតគឺស្លៀក kimono ពាក់របាំងមុខ និងថតរូបបែបវេទមន្តកណ្តាលសមុទ្រផ្កាក្រហម។
រូបភាព៖ Instagram makick0829
ក្រៅពីផ្កាពណ៌ក្រហម មានកន្លែងជាច្រើនដាំផ្កា Spider Lily ស លឿង និងពណ៌ផ្កាឈូកផងដែរ។
រូបភាព៖ Instagram berry_picking
ផ្កា Spider Lily សត្រូវបានគេដាំនៅ Kourinji ខេត្ត Ishikawa ។
រូបភាព៖ Instagram mabo0039
ពេលវេលាគយគន់ និងថតរូបផ្កា Red Spider Lily ស្អាតបំផុតគឺពេលព្រះអាទិត្យរះលើវាលផ្កា។ នៅពេលព្រឹកព្រលឹម ឬថ្ងៃលិច វាលផ្កាក្លាយជាកន្លែងបំផុសគំនិតអ្នកចូលចិត្តថតរូប។ ក្នុងរដូវនេះ ពិធីបុណ្យផ្កាជាច្រើនប្រារព្ធឡើងនៅជុំវិញវាលស្រែ និងសួនផ្កា Red Spider Lily ។ ភ្ញៀវទេសចរណ៍មកគយគន់ផ្កា រីករាយជាមួយនឹងម្ហូបពិសេសប្រចាំតំបន់ ទិញផលិតផលក្នុងស្រុក បោះជំរុំ ឬពិសាអាហារ ដូចជាពិធីបុណ្យផ្កានិទាឃរដូវជាដើម។
ប្រភព៖ Skydoor